ចែករំលែក
  • 139
  •  
  •  

អ្នកមិនគួរធ្វើរឿងខាងក្រោមនេះទេ ក្រោយពេលដែលអ្នកបែកគ្នា បើពុំដូច្នោះទេ វានឹងធ្វើឱ្យអ្នកកាន់តែឈឺ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនត្រូវដើរនិយាយពីរឿងអាក្រក់របស់សង្សារចាស់អ្នកប្រាប់អ្នកដទៃឡើយ ព្រោះបើអ្នកនិយាយអាក្រក់ពីគេវាហាក់ដូចជាអ្នកកំពុងតែនិយាយអាក្រក់ពីខ្លួនឯងអឹញ្ចឹង។
  2. អ្នកមិនត្រូវដើរចាយលុយផ្តេសផ្តាសនៅពេលដែលអ្នកបែកគ្នាឡើយ ព្រោះវាអាចជាកត្តាដែលធ្វើឱ្យអ្នកអាចជំពាក់បំណុលអ្នកដទៃកាន់តែច្រើនឡើងៗដោយសាររឿងឥតប្រយោជន៍។
  3. អ្នកមិនត្រូវទៅច្រណែននឹងមិត្តភក្តិអ្នកទេ ព្រោះថ្ងៃណាមួយ អ្នកនឹងអាចមានសុភមង្គលដូចគេអឹញ្ចឹងឱ្យតែអ្នកអាចទម្លាក់ចុះរឿងចាស់។
  4. ក្រោយពេលដែលអ្នកបែកគ្នារួច អ្នកមិនត្រូវនៅតែក្នុងផ្ទះនោះទេ ព្រោះវានឹងធ្វើឱ្យអ្នកកាន់តែនឹកពីគេ ដូចនេះអ្នកអាចទៅក្រៅជាមួយមិត្តភក្តិអ្នកបានដើម្បីជជេកលេងជាមួយមិត្តអ្នក។
  5. អ្នកមិនត្រូវតែងតែទៅមើលProfileរបស់សង្សារចាស់អ្នកទេ ព្រោះបើអ្នកនៅតែធ្វើ។ដូចនេះ អ្នកនឹងកាន់តែឈឺ ព្រោះអ្នកដាក់មិនចុះរឿងចាស់ ដាក់មិនចុះសង្សាររបស់អ្នក វានឹងធ្វើឱ្យអ្នកកាន់តែនឹក។
  6. អ្នកមិនត្រូវព្រោះតែការបែកគ្នានេះ ហើយរត់ទៅបរិភោគច្រើននោះទេ ព្រោះវាអាចបំផ្លាញរូបរាងអ្នកបាន ធ្វើឱ្យអ្នកកាន់តែធាត់ទៅៗ នោះនឹងគ្មាននរណាស្រលាញ់អ្នកឡើយ។
  7. អ្នកមិនត្រូវយកការហាត់ប្រាណមកបញ្ចេញកំហឹងនោះទេ ដោយហាត់ប្រាណក្នុងមួយថ្ងៃជាច្រើនម៉ោង ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មតិរបស់អ្នក

Please enter your comment!
Please enter your name here