ដង្កូវព្រូនក្នុងពោះវៀនគឺជាប្រភេទប៉ារ៉ាសិត ហើយវាចូលក្នុងរាងកាយមនុស្សបានតាមរយៈអាហារ និងទឹក ភ្នាក់ងារចម្លងដូចជា មូស និងការរួមភេទ ព្រមទាំងតាមស្បែក និងច្រមុះផងដែរ។





ទោះបីជាមានប្រភេទប៉ារ៉ាសិតរាប់ពាន់ប្រភេទដែលចម្លងដល់មនុស្សក៏ដោយ ក៏មានតែពពួកប៉ារ៉ាសិតបួនប្រភេទប៉ុណ្ណោះដែលផ្តល់ភាពគ្រោះថ្នាក់បំផុតនោះគឺ៖
• ព្រូនមូល (ចម្លងតាមអាហារនិងទឹក)
• អៀន (ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត)
• ព្រូនប្រភេទ Whipworm (ចម្លងតាមចំណីអាហារនិងទឹក)
• ព្រូនសំប៉ែត (ចម្លងតាមរយៈការញ៉ាំសាច់ឆៅ ឬមិនឆ្អិន)
ព្រូនអាចរស់នៅក្នុងពោះវៀនមនុស្សយើងរយៈពេលច្រើនឆ្នាំដោយពុំមានរោគសញ្ញាអ្វីទាំងអស់។ ប៉ុន្តែវាអាចចាប់ផ្តើមបង្កបញ្ហាដល់យើងដែរនៅពេលដែលមានសញ្ញាដូចខាងក្រោមនេះ៖
• ឈឺពោះ
• រាករូស
• រាកមួល
• ស្រកទម្ងន់
• អស់កម្លាំង
• មានព្រូនចេញតាមលាមក
• រមាសនៅជុំវិញរន្ធគូថ៕