​នៅក្នុង​ផ្លែឈើ​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​មនុស្ស​ទូទៅ និង​ស្ត្រី​មាន​ផ្ទៃពោះ​ណាស់ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ចេះ​ជ្រើសរើស​ផ្លែឈើ​មួយចំនួន​មក​បរិភោគ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ព្រោះ​ក្រោយពេល​ដែល​អ្នក​ពិសារ​រួច វា​ល្អ​ចំពោះ​សុខភាព​អ្នក និង​កូន​ខ្លាំងណាស់​។ ដូចនេះ​តើ​មាន​ផ្លែឈើ​អ្វីខ្លះ​ដែល​ល្អ​ចំពោះ​សុខភាព​កូន​អ្នក​ទៅ​?
 

​ផ្លែ​ប៉ោម​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ហើយ​អ្នកមាន​អាការៈ​រាគរូស ទល់​លាមក ឬ​បរិភោគ​អាហារ​មិនបាន អ្នក​អាច​បរិភោគ​ផ្លែ​ប៉ោម​បាន នោះ​វា​នឹង​ជួយ​អ្នក​ដោះស្រាយ​បញ្ហា​ទាំងនោះ ព្រោះ​នៅក្នុង​ផ្លែ​ប៉ោម​មាន​វីតាមីន​ជាច្រើន​ប្រភេទ ជាងនេះទៅទៀត បើ​អ្នក​តែងតែ​ក្អួត អ្នក​ក៏​អាច​បរិភោគ​ផ្លែ​ប៉ោម​បានដែរ នោះ​អ្នកនឹង​អាច​មាន​អារម្មណ៍​ធូរ ហើយ​មិន​សូវ​ក្អួត ដោយ​សាត​តែ​ផ្លែ​ប៉ោម​អាច​ជួយ​ក្រពះ និង​ពោះវៀន​អ្នក​ឲ្យ​ដំណើរការ​បាន​ល្អ​។​

ផ្លែ​គី​វី​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ បើ​អ្នក​បា​រម្ហ​ថា​នឹង​អាច​កើត​ស្នាម​អ៊ុច​ខ្មៅ​ផ្សេងៗ​លើ​មុខ អ្នក​អាច​បរិភោគ​គី​វី​បាន ព្រោះ​វា​មាន​វីតាមីន​C​ដែល​អាច​ធ្វើឲ្យ​ស្នាម​ទាំងនេះ​មិន​អាច​កើតមាន​លើ​មុខ​អ្នក ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​អ្នក​មាន​សម្រស់ស្អាត​ទៀតផ​ង ប៉ុន្តែ​ចំពោះ​ស្ត្រី​ដែល​មាន​ក្រពះ​មិន​ស្រួល អ្នក​មិន​គួរ​បរិភោគ​ផ្លែ​គី​វី​នេះ​ទេ​។​

ទំពាំងបាយជូ​រ​
ប្រសិនបើ​នៅ​ដំណាក់កាល​មាន​ផ្ទៃពោះ ហើយ​សំពាធ​ឈាម​អ្នកទាប ឬ​ខ្វះ​ឈាម អ្នក​អាច​បរិភោគ​ទំពាំងបាយជូរ​ឲ្យបាន​ច្រើន ព្រោះ​នៅក្នុង​ទំពាំងបាយជូរ​មាន​សារធាតុ​ជាច្រើន​ដូចជា ដែក និង​កាលស្យូម ដែល​អាច​ប៉ូវ​ឈាម​អ្នក​បាន ហើយ​ទំពាំងបាយជូរ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​អ្នក​លូតលាស់​បានល្អ​ទៀតផង​។​

ក្រូច​
នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​អាច​បរិភោគ​ក្រូច​បាន ព្រោះ​វា​អាច​ការពារ​ទារក​ក្នុង​ពោះ​ឲ្យមាន​សុខភាព​ល្អ ធ្វើឲ្យ​កូនលូតលាស់​លឿន ការពារ​អ្នក​មិនឲ្យ​មាន​ជំងឺលើសឈា​ម ជាងនេះទៅទៀត វា​អាច​ការពារ​អ្នក​មិន​ឲ្យ​កើត​មុនខែ​ទៀត​ផង​។​

ក្រូច​ឃ្វិច​
អ្នក​អាច​បរិភោគ​ក្រូចឃ្វិច​បាន​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​មាន​សុខភាព​ល្អ ហើយ​មិន​មាន​ជំងឺ​ផ្សេងៗ​កើត​លើ​ខ្លួន​អ្នក​ឡើយ ព្រោះ​នៅក្នុង​ក្រូច​មាន​វីតាមីន​ជាច្រើន និង​សារធាតុ​ជាច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​អ្នក​ណាស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង