ការកើនឡើងនៃការបែកញើសគឺជាការបញ្ចេញញើសខ្លាំងជាងតម្រូវការចាំបាច់ដើម្បីអោយមានភាពត្រជាក់ដល់ខ្លួនប្រាណ។ ការបែកញើសខ្លាំងជាធម្មតាកើតឡើង នៅលើបាត ដៃ, បាតជើង និងក្លៀក។
ក្រៅពីរំខានសកម្មភាពប្រចាំថ្ងៃ, ការកើនឡើងនៃការបែក ញើសអាចបណ្តាលអោយមានការថប់បារម្ភដល់សង្គម ឬមានការខ្មាសអៀន។
ការកើនឡើងនូវការបែកញើសនៅបាតដៃ, បាតជើង និងក្លៀកនៅពេលថ្ងៃដោយមិនមានហេតុផលគឺត្រូវបានគេហៅថា focal hyperhidrosis។ ប្រភេទនៃការកើនឡើងនៃការបែកញើសនេះត្រូវបានបញ្ឈប់នៅពេលដែលអ្នកកំពុងគេង និងមិនត្រូវបានផ្សារភា្ជប់នឹងលក្ខខ័ណ្ឌផ្សេងៗដែលបង្កជាមូលហេតុ។ការកើនឡើងនៃការបែកញើសដែលប៉ះពាល់នៅកន្លែងធំៗនៃខ្លួន និងដែលបានកើនឡើងនៅពេលអ្នកក្រោកពីគេង និងកំពុងគេងលក់ គឺហាក់ដូចជាដោយសារឥទ្ធិពលរបស់ថ្នាំ ឬជាសញ្ញានៃជំងឺ ដូចជាការអស់រដូវភ្លាមៗ, និងការបញ្ចេញអរម៉ូនទីរ៉ូអ៊ីតជាដើម។

សកម្មភាពរាង្គកាយខ្លាំងក្លា និងសីតុណ្ហភាពក្តៅល្មម គឺត្រូវបានផ្សារភ្ជាប់នឹងការកើនឡើងនៃការបែកញើស។ អ្នកអាចមានការកើនឡើងនៃការបែកញើសផងដែរដែលជាលទ្ធផលនៃគ្រុនក្តៅ។ មូលហេតុវេជ្ជសាស្ត្រនៃការកើនឡើងនៃការបែកញើសអាចរួមមានៈ
-ការរលាកសាច់ដុំបេះដូង
-គ្រុនក្តៅដែលមិនអាចកំនត់នូវមូលហេតុបាន
-ជំងឺថប់បារម្ភ
-ការគាំងបេះដុង
-ការកើនឡើងអរម៉ូនទីរ៉ូអ៊ីត
-មហារីកឈាម (Leukemia)
-ថ្នាំដូចជា ពពួក beta blockers និងថ្នាំពពួក tricyclic ដែលប្រឆាំងការធ្លាក់ទឹកចិត្ត
-ស្ត្រីដែលអស់រដូវ
-ភាពតានតឹងចិត្ត
-ជំងឺរបេង
សូមរកការជួយជាបន្ទាប់ដោយផ្នែកវេជ្ជសាស្ត្រ
ការបែកញើសដោយខ្លួនវាផ្ទាល់គឺកម្រអោយមានការជួយជាបន្ទាន់ណាស់។ ទោះជាយ៉ាងណាក៏ដោយ, ប្រសិនបើការបែកញើសមានការរួមផ្សំដោយរោគសញ្ញាដទៃទៀតដូចជាញាក់, ធីងធោង ឬឈឺទ្រូង ឬឈឺក្រពះ, សូមស្វែងរកនូវការព្យាបាលជាបន្ទាន់ដោយប្រុងប្រយ័ត្ន។ ការបែកញើសត្រជាក់អាចជាការឆ្លើយតបនៃខ្លួនរបស់អ្នកទៅនឹងមូលហេតុដែលបង្កអោយជាជំងឺដូចជា ការគាំងបេះដូង, ការថប់បារម្ភ ឬការប៉ះទង្គិចផ្លូវចិត្ត។
សូមណាត់ជួបជាមួយគ្រូពេទ្យ ប្រសិនបើអ្នកធ្លាប់មានដូចជាៈ
-អ្នកចាប់ផ្តើមមានការបែកញើសច្រើនជាងធម្មតាភ្លាមៗតែម្តង
-ការបែកញើសរំខានដល់ការងារប្រចាំថ្ងៃ
-អ្នកធ្លាប់មានការបែកញើសនៅពេលយប់ដោយគ្មានការលេចឡើងនូវមូលហេតុសោះ។