​សាក់​រូប បាន​ក្លាយទៅជា​ការពេញនិយម​មួយ ដែល​មាន​ប្រជាប្រិយភាព ប៉ុន្តែ យើង​គួរតែ​ចង​ចាំ​ថា ផលប៉ះពាល់​របស់​វា​ក៏​មាន​ផង​ដែរ ជាពិសេស គឺ​ការវះកាត់​ដើម្បី​យក​ស្នាម​សាក់​នេះ​ចេញ​។ ការចាក់​សាក់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផងដែរ​។

តើ​អ្វី​ទៅ​ជា​ហានិភ័យ​នៃ​ការ​សាក់​?
​ខាងក្រោម​នេះ គឺជា​ផលវិបាក​ចម្បង​មួយចំនួន​ដែល​អាច​បណ្តាល​ពី​ការ​សាក់ ៖
-​    ​ការឆ្លង​មេរោគ ៖ ឧបករណ៍​ចាក់​សាក់ និង​ម្ជុល​ដែល​មិន​បាន​សំលាប់​មេរោគ អាច​ចំលង​ជំងឺឆ្លង​ដូច​ជា​ជំងឺ​រលាក​ថ្លើម​ជាដើម​។ ហានិភ័យ​នៃ​ការឆ្លង​មេរោគ​នេះ គឺជា​ហេតុផល​ដែល​សេវាកម្ម​ឈាម​ជាតិ មិន​អនុញ្ញាត​អោយ​អ្នកបរិច្ចាគឈាម​រហូត​ដល់​ទៅ ៦ ខែ​បន្ទាប់​ពី​សា​ក់រួច​។
-​    ​បញ្ហា​នៃ​ការ​លុប​សាក់​វិញ ៖ ទោះបីជា​បច្ចុប្បន្ន​មាន​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការប្រើ​កាំរស្មីឡាស៊ែ ដើម្បី​លុប​ស្នាម​សាក់​ក៏ដោយ ក៏​វា​មាន​ការឈឺចាប់​ដែរ​។ ដើម្បី​លុប​ស្នាម​សា​ក់បាន លោកអ្នក​ត្រូវ​ទទួល​ការព្យាបាល​ជាច្រើន និង​ចំណាយពេល​យូរ​។ ការ​លុប​ស្នាម​សាក់​ដែល​មិន​បន្សល់ទុក​នូវ​ស្លាកស្នាម គឺ​មិន​អាច​ទៅរួច​នោះទេ​។
-​    ​ប្រតិកម្ម ៖ ការ​ប្រតិកម្ម​ទៅ​នឹង​សារធាតុ​ពណ៌​សំរាប់​សាក់ គឺ​កម្រ តែបើ​មាន​វិញ គឺ​ពិបាក​ក្នុងការ​ធ្វើ​អោយ​បាត់​វិញ​ណាស់​។ ជួនកាល មនុស្ស​អាច​ប្រតិកម្ម​អា​លែ​ក​ស៊ី​ទៅនឹង​ការចាក់​សាក់​របស់​ពួកគេ​ជាច្រើន​ឆ្នាំ​។
-​    ​ឡើង​ដុំ​សាច់ Granulomas ៖ វា​គឺជា​ដុំ​ដែល​បង្កើតឡើង​ដោយ​ភាគល្អិត​នៃ​ជាតិ​ពណ៌​របស់​សាក់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង