មនុស្ស​យើង​ភាគច្រើន​ជឿ​ថា ជំងឺ​បេះដូង​ច្រើន​តែ​កើតឡើង​លើ​មនុស្ស​វ័យ​ចំណាស់​។ ប៉ុន្តែ តាម​ការ​សិក្សា​បច្ចុប្បន្ន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​ក្រោម ៥០​ឆ្នាំ គឺ​ប្រឈម​ខ្ពស់​នឹង​បញ្ហា​បេះដូង ហើយ​ក្នុង​នោះ​ក៏​មាន​ជំងឺ​គាំងបេះដូង​ដែរ​។ តើ​មក​ពី​មូលហេតុ​អ្វី​ទៅ? នោះ​ដោយសារ​តែ​ស្ត្រី​វ័យក្មេង​រង​ភាព​តានតឹង​ក្នុង​ជីវិត​ច្រើន​ពេក​។

សម្រាប់​មនុស្ស​វ័យក្មេង​ជា​ច្រើន​អាច​បំបាត់​ស្ត្រេ​ស​ចេញពី​រាង​កាយ​បាន​តាម​វិធី​ផ្សេង​ៗ​ពី​គ្នា​។ ប៉ុន្តែ​ការ​ពិត​នោះ​គឺថា រាង​កាយ​នឹង​បង្ហាញ​នូវ​សញ្ញា​ជា​ច្រើន​នៅ​ពេល​ដែល​ក្នុង​ខ្លួន​រង​ភាព​តានតឹង​ច្រើន​លើសលុប​ពេក​។ ដូច​ជា ការ​ឈឺក្បាល​ញឹកញាប់ ឬ​មាន​អារម្មណ៍​ថា​អស់កម្លាំង​រាល់ថ្ងៃ ការ​ដែល​នៅ​តែ​គិត​ពី​បញ្ហា​តូច​ៗ​ជាប់​រហូត​ជាដើម​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​កើតឡើង​ចំពោះ​រាង​កាយ និង​ចិត្ត​អ្នក​នៅ​ពេល​ដែល​ខ្លួនឯង​មាន​ភាព​ស្ត្រេ​ស​ច្រើន​ពេក​។

  • កាលណាស្រ្តីស្រ្តេសកាន់តែច្រើន លំហូរឈាមទៅចិញ្ចឹមបេះដូងកាន់តែតិច ដែលជាហេតុនាំឲ្យងាយកើតជំងឺគាំងបេះដូងណាស់
  • ស្រ្តេសគឺជាដើមចមចំបងគេហើយដែលធ្វើឲ្យមនុស្សគេងមិនលក់ និងអស់កម្លាំងជាប់
  • ងាយនឹងរងបញ្ហាគេងមិនលក់ និងគេងបាត់ដង្ហើម
  • ការសិក្សាបានរកឃើញថា ស្រ្តីដែលមានការងារពោរពេញទៅដោយភាពតានតឹងច្រើន គឺមានវដ្តរដូវតិចជាងស្រ្តីដែលមិនសូវមានភាពតានតឹង
  • ការញ៉ាំអាហារក្នុងពេលស្រ្តេសអាចជាដើមហេតុនាំឲ្យមានបញ្ហាក្នុងការរំលាយអាហារ ដូចជា ក្រហាយដើមទ្រូង ហើមពោះ និងរលាកពោះវៀនទៀតផង
  • អារម្មណ៍ដែលស្រ្តេសគឺងាយនឹងកើតការបាក់ទឹកចិត្តណាស់
  • កាលណាស្រ្តេសកាន់តែច្រើន វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្សោយ ហើយប្រព័ន្ធភាពស៊ាំក៏ចុះខ្សោយដែរ
  • វាគ្មានអ្វីជារឿងភ្ញាក់ផ្អើលឡើយដែលនិយាយថា ស្រ្តេសច្រើនធ្វើឲ្យខ្សោយខាងផ្លូវភេទដែរនោះ
  • កើតមុនកាន់តែច្រើន ដោយសារតែអ័រម៉ូនបង្កភាពស្រ្តេសជំរុញដល់ការចេញជាតិប្រេងលើស្បែកច្រើន
  • ស្រ្តេសគឺជាកត្តាមួយដែលនាំឲ្យជ្រុះសក់ខ្លាំងដែរ។

ខ្ញុំដឹងថា មនុស្សយើងសុទ្ធតែមានស្រ្តេសគ្រប់គ្នា ប៉ុន្តែការហាត់ប្រាណ ឬហាត់យូហ្គាជាទៀងទាត់ អាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ ហើយការញ៉ាំអាហារផ្តល់សុខភាពក៏ជំរុញដល់អារម្មណ៍ល្អឡើងវិញបានដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង