ដោយសារ​តែ​មមាញឹក​ជាមួយនឹង​ការងារ​ប្រចាំ​ថ្ងៃ ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន​ធំ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​គិតគូរ​ពី​បញ្ហា​សុខភាព​ខ្លួន​ឡើយ​។ ជា​ពិសេស​ទោះជា​មាន​រោគ​សញ្ញា​នៃ​ជំងឺ​កាច​សាហាវ​មួយ​ចំនួន​កើតឡើង ក៏​ពួក​គេ​មិន​បាន​ចាប់អារម្មណ៍​ដែរ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​ត្រូវ​ប្រឈម​នឹង​សេចក្តី​បាន​យ៉ាង​ងាយ​។ខាងក្រោម​នេះ ជា​រោគ​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​ដែល​មនុស្ស​ស្រី​ទាំងអស់​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​៖

១.​ជំងឺមហារីក​សុដន់
ជំងឺមហារីក​សុដន់ ជា​ជំងឺ​ដ៏​កាច​សាហាវ​បំផុត​សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប ព្រោះ​វា​ប៉ះពាល់​ទៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ស្រី​យ៉ាង​ខ្លាំង​។ រោគ​សញ្ញា​របស់​វា គឺ​សុដន់​មាន​ដុំ​ពក និង​មាន​ផ្លាស់​ប្តូរ​ទំហំ ឬ​រូបរាង​ជាដើម​។

២.​ឆ្លង​មេរោគ​ប្រព័ន្ធ​បង្ហូរ​នោម
ជំងឺ​ប្រភេទ​នេះ កើតឡើង​នៅ​ពេល​ប្រព័ន្ធ​បង្ហូរ​នោម មាន​អាការ​ឆ្លង​មេរោគ ហើយ​រលាក​។ កត្តា​នេះ​អាច​បណ្តាល​មក​ពី​ការ​ខ្វះ​អនាម័យ ឬ​ការ​រួម​ភេទ​មិន​បាន​ត្រឹមត្រូវ​។

៣.​បញ្ហា​ស្បូន
ស្បូន​របស់​មនុស្ស​ស្រី​ជា​កន្លែង ដែល​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​បំផុត​នៅ​ពេល​រួម​ភេទ​ម្តង​។ ពេល​ខ្លះ​ជាលិកា​មួយ​ចំនួន​ក្នុង​ស្បូន បាន​កកើត​ខុសធម្មតា​នៅ​ខាងក្រៅ​មាត់ស្បូន ដែល​អាច​បណ្តាល​ឲ្យ​ស្បូន​មាន​បញ្ហា​ធ្ងន់ធ្ងរ​។ រីឯ​រោគ​សញ្ញា​របស់​វា គឺ​ការ​មក​រដូវ​មិន​ទៀង និង​ឧស្សាហ៍​ឈឺពោះ​ជាដើម​។

៤.​ជំងឺមហារីក​ស្បូន
ជំងឺ​មួយ​ប្រភេទ​នេះ ក៏​ជា​ឃាតករ​លាក់​មុខ​យ៉ាង​សាហាវ​មួយទៀត ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ស្រី​ជា​ច្រើន​នាក់​មក​ហើយ​។ រោគ​សញ្ញា​របស់​វា គឺ​រដូវ​មិន​ទៀត​ទាត់ ឧស្សាហ៍​មានការ​ឈឺចាប់​នៅ​លើ​ថ្ងាស់ និង​ក្បាលពោះ​ក្រោម​ផ្សិត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង