កម្រិតនៃជាតិអាស៊ីតអ៊ុយរិកឡើងខ្ពស់បង្កឲ្យកើតមានបញ្ហានៃជំងឺរលាកសន្លាក់ឆ្អឹងមួយហៅថា ជំងឺរលាកសន្លាក់ហ្គោដ (gout) ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដើម្បីទប់ស្កាត់បញ្ហានៃជំងឺនេះ ការជ្រើសរើស ឬរក្សាបាននូវរបបអាហារត្រឹមត្រូវ និងការទទួលទានថ្នាំតាមវេជ្ជបញ្ជា គឺសំខាន់ណាស់។ ថាតើអាហារបែបណាទៅអាចជួយកាត់បន្ថយកម្រិតនៃជាតិអាស៊ីតអ៊ុយបានយ៉ាងមានប្រសិទ្ធិភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃផ្លែឈើដែលអ្នកមានបញ្ហាឡើងជាតិអាស៊ីតអ៊ុយរិកគួរទទួលទានជាប្រចាំ ៖

១. បន្លែបៃតង

ជាតិសសៃនៅក្នុងបន្លែបៃតងជួយកម្ចាត់ជាតិអាស៊ីតអ៊ុយរិកដែលលើសបានយ៉ាងមានប្រសិទ្ធិភាព។ ដូច្នេះអ្នកគួរព្យាយាមទទួលទានបន្លែបៃតងជាប្រចាំ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាឡើងជាតិអាស៊ីតអ៊ុយរិកខ្ពស់ក្នុងឈាម។

២. ផ្លែឈឺរី

មានមនុស្សមិនច្រើនទេដែលដឹងថា ផ្លែឈឺរីអាចកាត់បន្ថយ និងជួយប្រយុទ្ធប្រឆាំងជាតិអាស៊ីតអ៊ុយរិកបាន។ នោះក៏ព្រោះតែឈឺរីមានផ្ទុកសារធាតុប្រឆាំងការរលាក anthocyanin ដែលជួយកាត់បន្ថយអាការៈឈឺសន្លាក់ និងការហើម។ ឈឺរីក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាការពារសន្លាក់ពីជំងឺរលាកសន្លាក់ហ្គោដ។

៣. ផ្លែឈើមានរសជាតិជូរ

ផ្លែឈើដូចជា ក្រូចឆ្មារ, ក្រូចឃ្វិច, ផ្លែក្រូចលឿង, ក្រូចថ្លុង និងទំពាំងបាយជូរ គឺជាប្រភេទនៃផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលប្រសើរណាស់សម្រាប់ការព្យាបាលជំងឺលើសជាតិអាស៊ីតអ៊ុយរិក ឬកាត់បន្ថយកម្រិតនៃជាតិអាស៊ីតនេះ។

៤. ទឹក

ជឿ ឬអត់ដែលថា ការទទួលទានទឹកធម្មតាឱ្យបានច្រើនក្នុងមួយថ្ងៃអាចជួយកាត់បន្ថយ និងទប់ស្កាត់ជាតិអាស៊ីតអ៊ុយរិកខ្ពស់ក្នុងឈាម? អ្នកជំនាញសុខភាពណែនាំឱ្យទទួលទានទឹកប្រមាណជា ២ លីត្រ ឬ ៨ កែវក្នុងមួយថ្ងៃជាប្រចាំ ដើម្បីរក្សាបានសុខភាពល្អប្រសើរ ជៀសផុតពីជំងឺផ្សេងៗ ក៏ដូចជាបញ្ហាអាស៊ីតអ៊ិយរិកឡើងខ្ពស់៕