ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​ជា​រៀងរាល់ថ្ងៃ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រសិនបើ​ប្រើ​មិន​សមរម្យ គុណសម្បត្តិ​នឹង​ប្រែ​មក​ជា​គុណវិបត្តិ​។

ការ​ផឹកទឹក​ក្រូចឆ្មា​អាច​នាំ​មក​នូវ​អត្ថប្រយោជន៍​មួយ​ចំនួន​ដល់​រាង​កាយ​។ ទឹកក្រូច​ឆ្មា​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ប្រឆាំង​បាក់តេរី និង​មេរោគ​ដែល​បណ្តាល​ឱ្យ​ផ្តាសាយ និង​ផ្តាសាយធំ​។

ក្រៅពី​នេះ ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​ពេល​ព្រឹក​នឹង​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បំបាត់​កាក​សំណល់​នៅ​ខាងក្រៅ​រាង​កាយ​។ លើស​ពី​នេះ វា​ក៏​ជួយ​ជម្រះ​កំ​ដៅ និង​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ​ផង​ដែរ​។

អត្ថប្រយោជន៍​មួយ​នៃ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​ដែល​ស្ត្រី​ចូល​ចិត្តខ្លាំង គឺ​ការ​សម្រក​ទម្ងន់​។ ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​ជា​ប្រចាំ រួម​ផ្សំ​ជាមួយនឹង​របប​អាហារ​បែប​វិទ្យាសាស្ត្រ និង​ការ​ធ្វើ​លំ​ហាត់ប្រាណ​សម​ហេតុផល​នឹង​កាត់​បន្ថយ​ទម្ងន់ និង​កម្ចាត់​ជាតិ​ខ្លាញ់​លើស​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ប្រើប្រាស់​ទឹកក្រូច​ឆ្មារ​មិន​អាច​បំពាន​បាន​ទេ​។ ការ​ផឹកទឹក​ក្រូចឆ្មា​តាម​វិធី​ខាងក្រោម​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​កាន់តែ​ខ្លាំង​៖

លាយ​ទឹកក្រូច​ឆ្មា​ជាមួយ​ទឹក​ក្តៅ ឬ​ត្រជាក់​ពេក
ការ​ប្រើ​ទឹក​ក្តៅ​ដើម្បី​ធ្វើ​ទឹកក្រូច​ឆ្មា​នឹង​បំផ្លាញ​វីតាមីន C និង​សារធាតុចិញ្ចឹម​ដ៏​មាន​តម្លៃ​ជា​ច្រើន​ទៀត កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ភេសជ្ជៈ​នេះ​។ ផឹកទឹក​ក្រូចឆ្មា​ក្តៅ​ពេក​ក៏​ប៉ះពាល់​ដល់​ស្រទាប់​ខាងក្នុង​មាត់ ស្រទាប់​ក្រពះ​…​។

ទន្ទឹម​នឹង​នេះ ការ​លាយ​ជាមួយនឹង​ទឹក​ត្រជាក់​នឹង​មិន​អាច​ទាញ​យក​សារធាតុ​សំខាន់​ៗ​ទាំងអស់​នៅ​ក្នុង​ក្រូចឆ្មា​បាន​ទេ​។ លើស​ពី​នេះ ការ​ផឹកទឹក​ក្រូចឆ្មារ​ត្រជាក់​ពេក​ក៏​ធ្វើ​ឱ្យ​រាង​កាយ​ធ្លាក់​ក្នុង​ភាព​តក់ស្លុត ដែល​មិនល្អ​សម្រាប់​ក្រពះ​។ ការ​ផឹកទឹក​ក្រូចឆ្មារ​ត្រជាក់​ក្នុង​រដូវរងា​គឺ​កាន់តែ​អាក្រក់​។

អ្នកជំនាញ​បាន​ចង្អុលបង្ហាញ​ថា ដើម្បី​ទាញ​យក​សារធាតុចិញ្ចឹម​ទាំងអស់​ចេញពី​ក្រូចឆ្មា អ្នក​គួរតែ​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ៗ​។ សីតុណ្ហភាព​ទឹក​ល្មម​នឹង​ជួយ​សារធាតុ flavonoids ដែល​មាន​ប្រយោជន៍​ក្នុង​ក្រូចឆ្មា​ធ្វើការ​បាន​ត្រឹមត្រូវ​។

ផឹកទឹក​ក្រូចឆ្មា​នៅ​ពោះ​ទទេ

ក្រូចឆ្មា​សម្បូរ​អាស៊ីត ដូច្នេះ​វា​មិន​គួរ​ប្រើ​ពេល​ពោះ​ទទេ​ឡើយ​។ ការ​ផឹកទឹក​ក្រូចឆ្មា​ពេល​ពោះ​ទទេ​នឹង​បំផ្លាញ​ក្រពះ បណ្តាល​ឱ្យ​មាន​អារម្មណ៍​ក្រហាយ និង​មិន​ស្រួល​។ ការ​ផឹកទឹក​ក្រូចឆ្មា​នៅ​ពោះ​ទទេ​ក្នុង​រយៈពេល​យូរ​នឹង​បង្កើន​ជាតិ​អាស៊ីត​ក្រពះ​លើស​ហើយ​អាច​បណ្តាល​ឱ្យ​ដំបៅ​ក្រពះ ហូរ​ឈាម​ក្រពះ​។វា​ជា​ការ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ក្រពះ​ក្នុង​ការ​កំណត់​ការ​ប្រើប្រាស់​ភេសជ្ជៈ​ដែល​មាន​ជាតិ​អាស៊ីត​ដូច​ជា​ទឹកក្រូច​ឆ្មា​។

ផឹកទឹក​ក្រូចឆ្មា​ដោយ​ផ្ទាល់

ថ្វី​ត្បិត​តែ​ទឹកក្រូច​ឆ្មា​ល្អ​សម្រាប់​សុខភាព​ក៏​ដោយ អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ប្រើ​វា​។ ទឹកក្រូច​ឆ្មា​មាន​វីតាមីន​ជា​ច្រើន ប៉ុន្តែ​មិន​អាច​ប្រើ​ដោយ​ផ្ទាល់​បាន​ទេ​។ មុន​នឹង​ផឹកទឹក​ក្រូចឆ្មារ​ត្រូវ​លាយ​នឹង​ទឹក បើ​មិន​ដូច្នេះ​ទេវា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​។ អាស៊ីត​ក្នុង​ទឹកក្រូច​ឆ្មា​ខ្លាំង​ពេក បើ​ទទួលទាន​ផ្ទាល់​នឹង​ប៉ះពាល់​ដល់​ក្រពះ​។
លើស​ពី​នេះ​ទៅ​ទៀត អាស៊ីត​ក្នុង​ក្រូចឆ្មា​ក៏​អាច​បង្ក​បញ្ហា​មាត់​ធ្មេញ​ផង​ដែរ ។​ដូច្នេះ​ហើយ អ្នក​គួរ​ផឹកទឹក​ក្រូចឆ្មា​លាយ​នឹង​ទឹក ហើយ​គួរ​ផឹក​ប្រហែល ៣០ នាទី​ក្រោយ​អាហារ​រួច​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង