ជំងឺហើមសួត កើតមាននៅពេលដែល កូនថង់ខ្យល់នៅក្នុងសួតរបស់អ្នក ត្រូវបានបំផ្លាញបន្តិចម្តងៗ ដែលនឹងធ្វើអោយអ្នក វិវត្តមាននូវ ខ្យល់ដង្ហើមខ្លីៗកាន់តែច្រើនឡើង។ ជំងឺហើមសួត គឺជាជំងឺសួតមួយ ប្រភេទក្នុងចំណោម ជំងឺនៃការមានឧបសគ្គជារុំារ៉ៃនៅក្នុងសួត។ ការជក់បារី គឺជាមូលហេតុដ៏ចំបង ដែលនាំអោយមានជំងឺនេះ ។

នៅពេលដែលស្ថានភាពនៃជំងឺនេះ កាន់តែអាក្រក់ វានឹងធ្វើអោយកូនថង់ខ្យល់នៅក្នុងសួត ដែលមានរាង ដូចជាចង្កោមផ្លែទំពាំងបាយជូរ ក្លាយទៅជា ថង់ធំមួយ ដែលមានទំហំមិនទៀងទាត់ និង មានរន្ធប្រហោង នៅខាងក្នុងជញ្ជាំងខាងក្នុងរបស់ពួកវា។ កត្តានេះ បានកាត់បន្ថយនូវស្រទាប់ខាងលើនៃ សួត ហើយទន្ទឹមនឹងនោះ វាក៏បានកាត់បន្ថយផងដែរនូវ កម្រិតអុកស៊ីសែនដែលត្រូវចូលទៅក្នុង ចរន្ត ឈាមរបស់អ្នក។
ជំងឺហើមសួតនេះ ក៏ត្រូវបានធ្វើការបំផា្លញជាយឺតៗផងដែរ ដល់សាច់ដុំយឺត ដែលជួយបើកផ្លូវខ្យល់ តូចៗ ដើម្បីទៅកាន់កូនថង់ខ្យល់។ កត្តានេះបានធ្វើអោយផ្លូវខ្យល់ទាំងនេះ ត្រូវបានបិទជិត នៅពេល ដែលអ្នកធ្វើការដកដង្ហើមចេញ ហើយដូចនេះ ខ្យល់នៅក្នុងសួតរបស់អ្នកមិនអាចធ្វើការចាកចេញបាន ទេ។ ការព្យាបាល អាចជួយបន្ថយនូវការវិវត្តន៍របស់ជំងឺហើមសួតនេះ ប៉ុន្តែវាមិនអាចកែប្រែ នូវការ បំផ្លាញដែលកើតមានហើយនោះទេ។
រោគសញ្ញា
អ្នកអាចមានជំងឺហើមសួតនេះ ក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមិនបានសម្គាល់ដឹង ពីសញ្ញា ឬ រោគសញ្ញាអ្វីទាល់តែសោះ។ រោគសញ្ញាដ៏ចំបងជាងគេ នៃជំងឺហើមសួតនោះគឺ ខ្យល់ដង្ហើមខ្លីៗ ដែលជា ធម្មតាវា ចាប់ផ្តើមកើតមានបន្តិចម្តងៗ ។ អ្នកអាចនឹងចាប់ផ្តើម ធ្វើការជៀសវាងនូវសកម្មភាពមួយចំនួន ដែលអាចធ្វើអោយអ្នកដកដង្ហើមខ្លីៗ ហេតុនេះហើយ ទើបបានជារោគសញ្ញា នេះមិនបានក្លាយជាបញ្ហា សម្រាប់អ្នក រហូតដល់ពេលវាចាប់ផ្តើម បង្អាក់ដល់សកម្មភាពនៃការងារប្រចាំថ្ងៃរបស់អ្នក។ នៅទីបញ្ចប់ នៃជំងឺហើមសួតនេះ វានឹងធ្វើអោយអ្នក ដកដង្ហើមបានខ្លីៗ បើទោះជាអ្នកកំពុងសម្រាកក៏ដោយ។
តើនៅពេលណា ដែលអ្នកគួរទៅជួបនឹងគ្រូពេទ្យ?
អ្នកត្រូវទៅអោយគ្រូពេទ្យពិនិត្យ ប្រសិនបើ អ្នកមានបញ្ហានៃការដកដង្ហើមខ្លីៗ ក្នុងរយៈពេលជាច្រើន ខែ ជាពិសេស ប្រសិនបើវាកាន់តែមានសភាពអាក្រក់ឡើងៗ ឬ ក៏វាបានរំខានដល់សកម្មភាពជាប្រចាំថ្ងៃ របស់អ្នក។ កុំព្យាយាមសន្មតថា នេះគឺជាស្ថានភាពមួយ ដែលទាក់ទងទៅនឹងកត្តាអាយុ ឬ ទម្ងន់របស់អ្នក ។ អ្នកត្រូវស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រអោយបានជាបន្ទាន់ ប្រសិនបើ៖
• អ្នកអាចដកដង្ហើមបានខ្លីៗបំផុត ហើយអ្នកមិនអាចនិយាយបាន។
• បបូរមាត់ ឬ ក្រចកដៃរបស់អ្នក ប្រែទៅជាពណ៌ខៀវ ឬ ប្រផេះ ។
• អ្នកបាត់បង់ស្មារតី។
• ចង្វាក់បេះដូងរបស់អ្នក លោតកាន់តែញាប់ឡើងៗ៕