ការឈឺក្រលៀនគឺការឈឺនៅត្រង់កន្លែងជួបគ្នានៃតំបន់ផ្នែកខាងក្នុង, ខាងលើនៃភ្លៅ និងផ្នែកខាងក្រោមនៃពោះ។
មូលហេតុ
មូលហេតុជាទូទៅបំផុតនៃការឈឺក្រលៀន គឺការយារសាច់ដុំ, តង់ដុង ឬសរសៃតឆ្អឹង ជាពិសេសចំពោះអ្នកអត្តពលិកដែលលេងកីឡាដូចជា លេងបាល់ទាត់ ឬបាល់គប់ជាដើម។ ការឈឺក្រលៀនអាចកើតមានភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់អ្វីមួយ ឬការឈឺនោះអាចមានជាច្រើនសប្តាហ៍ ឬច្រើនខែ។ ការឈឺក្រលៀនអាចកាន់តែធ្ងន់ធ្ងរទៅៗដោយបន្តការប្រើប្រាស់ចលនាដែលប៉ះពាល់ទៅនឹងក្រលៀននោះ។

ករណីដែលមិនសូវជាជួបញឹកញាប់, ការបាក់ឆ្អឹង, ជំងឺក្លន ឬគ្រួសក្នុងតម្រងនោមអាចបណ្តាលអោយឈឺក្រលៀនផងដែរ។ យ៉ាងណាមិញ, ការឈឺពងស្វាស និងការឈឺក្រលានគឺមានភាពខុសប្លែកគ្នា។ បញ្ហានៃពងស្វាសជួនកាលអាចបណ្តាលអោយឈឺដែលការឈឺនោះរាតត្បាតដល់តំបន់នៃក្រលៀន។
មូលហេតុនៃការឈឺក្រលៀនអាចរួមមានៈ
- ការស្លាប់ជាលិកាឆ្អឹដែលបណ្តាលមកពីការថយចុះលំហូរឈាម
- ការដាច់សរសៃតឆ្អឹង ឬតង់ដុង
- រលាកសន្លាក់
- រលាកបំពង់អេពីឌីឌីម
- ហើមស្រោមពងស្វាស
- ជំងឺក្លន
- គ្រួសក្នុងតម្រងនោម
- យារសាច់ដុំ
- រលាកពងស្វាស
- ពងស្វាសចូលទៅក្នុងពោះ
- រលាកសន្លាក់ឆ្អឹង
- មានទឹកនៅក្នុងពងស្វាស
- ហើមកូនកណ្តុរ
- រលាកតង់ដុង
- ជំងឺមហារីកពងស្វាស
- ឆ្លងមេរោគលើប្រព័ន្ធបង្ហូរទឹកម៉ូត្រ
- រីកសរសៃឈាមវ៉ែននៅក្នុងស្រោមពងស្វាស
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
សូមរកការសង្គ្រោះភ្លាមៗប្រសិនបើអ្នកមានៈ - ការឈឺក្រលៀនដែលចាក់ទៅដល់ខ្នង, ពោះ ឬទ្រូង
- ឈឺភ្លាមៗ និងឈឺពងស្វាសខ្លាំង
- ការឈឺពងស្វាសត្រូវបានគួបផ្សំដោយចង្អោរ, គ្រុនក្តៅ, ញាក់ ឬមានឈាមនៅក្នុងទឹកនោម
សូមធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យប្រសិនបើអ្នកមានៈ - ឈឺក្រលៀនខ្លាំង
- ឈឺក្រលៀនដែលមិនមានភាពប្រសើរឡើងក្រោយពីការព្យាបាលនៅផ្ទះ
- ឈឺពងស្វាសដែលមានរយៈពេលច្រើនជាង២ ឬ៣ថ្ងៃ
- ហើមនៅក្នុង ឬជុំវិញពងស្វាស
- ឈឺម្តងម្កាល តែឈឺខ្លាំងនៅផ្នែកខាងក្រោមនៃពោះដែលអាចចាក់ទៅក្រលៀន និងទៅក្នុងពងស្វាស
- មានឈាមនៅក្នុងទឹកនោម
ការថែរក្សាខ្លួនឯង
ប្រសិនបើការឈឺក្រលានត្រូវបានបង្កឡើងដោយរបួស, ការព្យាបាលលើខ្លួនឯងអាចជួយបានដោយៈ - ប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា ថ្នាំអ៊ីប៊ុយប្រូហ្វេន (Advil, Motrin, ថ្នាំដទៃទៀត) ឬថ្នាំអាសេតាមីណូហ្វេន (Tylenol, ថ្នាំដទៃទៀត)
- ស្អំទឹកកកត្រង់កន្លែងដែលឈឺ ២០ ទៅ៣០នាទី ២ទៅ៤ដងក្នុងមួយថ្ងៃ