​ដើម្បី​បង្ការ​ជំងឺ​រលាក​ថ្លើម ចូរ​អ្នកពិនិត្យ​មើល​កត្តា​ខាងក្រោម​នេះ​ហើយ​រៀបចំ​ជីវិត​អោយ​ត្រឹមត្រូវ​ទៅ​តាមនេះ​។​

  • ការប្រើ​ឱសថ​ចាក់​តាម​សរសៃ​
  • ការប្រើ​acetaminophen​លើស​កម្រិត​:​កម្រិត​ដែល​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​វា​ស្ទើរតែ​ស្មើគ្នា​ទៅ​នឹង​កម្រិត​ដែល​មាន​ប្រសិទ្ធភាព ដូច្នេះ​សូម​ប្រុងប្រយ័ត្ន ប្រើ​វា​តែ​ក្នុងករណី​ដែល​មាន​ការណែនាំ​ច្បាស់លាស់​។ ត្រូវ​សួរ​គ្រូពេទ្យ​របស់​អ្នក​អំពី​បរិមាណ​ប៉ុនណា​ដែល​ប្រើ​ទៅ​ហើយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​រូបអ្នក​។ បើសិនជា​ថ្លើម​របស់​អ្នក​មាន​សភាព​ធ្ងន់ធ្ងរ នោះ​គ្រូពេទ្យ​របស់​អ្នក​អាច​នឹង​ប្រាប់​ឲ្យ​អ្នក​ជៀសវាង​ការប្រើ​ឱសថ​ប្រឆាំង​ការ​រលាក​មួយចំនួន​។​
  • ការប្រកាន់យក​នូវ​ឥរិយាបទ​ផ្លូវភេទ​ប្រថុយប្រថាន​(​ដូចជា​មាន​ដែគូ​រួមភេទ​ច្រើន ហើយ​រួម​ភេទ​ដោយ​មិន​ប្រើ​ស្រោមអនាម័យ​ជាដើម​)
  • បរិភោគ​ចំណីអាហារ​ដែល​ចម្លង​រោគ​
  • ធ្វើដំណើរ​ទៅ​កាន់​ទីកន្លែង​ដែល​មាន​ជម្ងឺ​មួយចំនួន​
  • ការរស់នៅ​ក្នុង​មន្ទីរពេទ្យ​ឬ​មណ្ឌល​ស្តារ​
  • មាន​សមាជិក​គ្រួសារ​មាន​ជ​ម្ងឹ​រលាក​ថ្លើម​ប្រភេទ​អា​
  • សេពសុរា​ច្រើន​ហួស​ពេក​
  • ទទួល​ការប្តូរ​សរីរាង្គ​ណាមួយ​
  • មាន​មេរោគ​ហ៊ី​វ​ឬ​ជម្ងឺ​អេដស៍​
  • ទទួល​ការចាក់​បញ្ចូល​ឈាម​មុន​ឆ្នាំ​១៩៩០(​ពេលនោះ​មិនទាន់​មាន​ការ​ធ្វើ​តេស្តរ​ក​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​សេ​នៅឡើយ​ទេ​)
  • កើតចេញ​ពី​មាតា​ដែល​មាន​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេឬ​សេ​(​អាច​ឆ្លង​នៅក្នុ​ពេល​សម្រាល​)
  • ជា​បុគ្គលិក​សុខាភិបាល រួម​ទាំង​ពេទ្យធ្មេញ​ផងដែរ ដោយសា​រករ​ប៉ះ​ឈាម​
  • ការ​សា​ក់សាច់​។​
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង