ស្ថិតក្នុងវ័យ ៥៦ឆ្នាំ ភាគច្រើនតែបណ្តាលអោយមានការភ្លេចភ្លាំងច្រើនដូចជាឈ្មោះមនុស្ស ឬភ្លេចធ្វើអ្វីមួយដែលខ្លួនឯងកំពុងតែធ្វើ។ ដោយសារតែអ្នកភ្លេចរឿងតិចតួចដូច្នេះមិនមែនមានន័យថា អ្នកមានជំងឺភ្លេចភ្លាំង ឬជំងឺចាស់ជរានោះទេ ដូច្នេះមិនចាំបាច់ព្រួយបារម្ភឡើយ។





មនុស្សភាគច្រើនគិតថា នៅពេលកោសិកាខួរក្បាលមួយបានស្លាប់ វានឹងមិនកើតវិញទៀតទេ ប៉ុន្តែឥឡូវនេះអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកបានបញ្ជាក់កាន់តែច្បាស់ថា កោសិកាខួរក្បាលអាចកើតឡើងវិញបាន។ ខួរក្បាលមិនខុសគ្នានឹងសាច់ដុំទេ គឺវាត្រូវការប្រើប្រាស់អោយបានទៀងទាត់ ហើយប្រសិនបើអ្នកមិនប្រើវាទេ វានឹងត្រូវបាត់បង់។ អាថ៌កំបាំងដើម្បីបង្កើនការចងចាំរបស់អ្នកគឺ ត្រូវធ្វើយ៉ាងអោយខួរក្បាលមានសកម្មភាព និងកុំសូវចាំយកអាហារដែលមិនល្អចំពោះសុខភាព តែត្រូវញ៉ាំអាហារដែលជំនួយដល់ខួរក្បាលអោយច្រើនវិញ។ ការចាស់ទៅតាមអាយុគ្មានអ្វីទាក់ទងទៅនឹងមុខងារខួរក្បាល ឬការចងចាំរបស់អ្នកឡើយ។
ការបាត់បង់ការចងចាំជាបណ្តោះអាសន្នច្រើនតែកើតមានជាញឹកញាប់ក្រោយពីផឹកស្រា, ជាតិស្ករក្នុងឈាមថយចុះ, ក្រោយពីក្តៅខ្លួនខ្លាំង, វះកាត់, ក្រោយពីប្រកាច់, ឬកំពុងតែស្ត្រេស។ ការបាក់ទឹកចិត្ត និងការថប់អារម្មណ៍ស្រួចស្រាវក៏អាចបណ្តាលអោយបាត់បង់ការចងចាំបណ្តោះអាសន្នបានដែរ។ ការបាត់បង់ការចងចាំដែលធ្ងន់ធ្ងរអាចកើតឡើងក្រោយពីគ្រោះថ្នាក់ចរាចរណ៍, មានរបួសលើខួរក្បាល ឬដាច់សរសៃឈាមក្នុងខួរក្បាល។




ជំងឺភ្លេចភ្លាំងនៅវ័យជរាក៏បណ្តាលអោយបាត់បង់ការចងចាំចាពីរយៈពេលខ្លីរហូតដល់ មិនអាចចាំបាននូវអ្វីដែលពួកគេបានធ្វើ ឬឃើញតែមួយភ្លេតពីមុន។ ថ្នាំព្យាបាលតាមវេជ្ជបញ្ជាជាច្រើនដូចជា ថ្នាំ Statins ឬថ្នាំងងុយដេកដែលប្រើរយៈពេលយូរ អាចប៉ះពាល់ដល់ការចងចាំបាន។ ចំពោះឥទ្ធិពលខាងក្រៅដូចជា ភ្នែកមើលមិនសូវច្បាស់ និងស្តាប់មិនសូវលឺ ក៏អាចរាំងស្ទះដល់លទ្ធភាពនៃការសិក្សាបានដែរ ព្រោះវាពិបាកដល់ការចងចាំ។
ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើអោយការចងចាំមិនល្អបំផុតនោះគឺបណ្តាលមកពីការញ៉ាំអាហារមិនបានត្រឹមត្រូវរយៈពេលច្រើនឆ្នាំពេក ជាពិសេសខ្លាញ់ប្រភេទ Saturated Fats ដែលធ្វើអោយកើតជាកំណកជាប់ជញ្ជាំងសរសៃឈាមអាក់ទែរហូតដល់សរសៃកាពីឡារីតូចៗក៏មានដែរ ដូច្នេះទើបការដឹកជញ្ជូនអុកស៊ីសែន,ជីវជាតិ និងចរន្តឈាមទៅខួរក្បាលមិនបានគ្រប់គ្រាន់។ ការដកដង្ហើមជ្រៅៗធម្មតាៗរយៈពេល ២០នាទីជាទៀងទាត់ អាចជួយពង្រឹងដល់មុខងារខួរក្បាលបាន។
ជាតិសំណ និង Mercury សុទ្ធតែជាដើមហេតុបណ្តាលអោយបាត់បង់ការចងចាំ។
អាហារត្រូវចៀសវាង
•ប្រសិនបើអ្នកចង់រក្សាការចងចាំអោយនៅល្អ អ្នកត្រូវតែកាត់បន្ថយការអាហារដែលមានជាតិខ្លាញ់ខ្ពស់ដូចជា សាច់ និងអាហារធ្វើពីទឹកដោះគោសម្បូរជាតិខ្លាញ់។ ជាមួយគ្នានេះដែរ នំខេក, នំបីស្គុត, ភីហ្សា និងបឺហ្គ័រមិនតែទៅបន្ថយជីវជាតិដែលអ្នកត្រូវការនោះទេ តែក៏បណ្តាលមានកំណកជាប់ជញ្ជាំងសរសៃឈាមអាក់ទែ (អាហារទាំងនេះភាគច្រើនសម្បូរជាតិខ្លាញ់, ស្ករ និងអំបិល) ដែរ។ ការស្រាវជ្រាវបង្ហាញអោយឃើញថា អ្នកដែលញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់, អាហារមិនសូវមានជីវជាតិដូចជា បឺហ្គ័រ, និងដំឡូងចំនិត សុទ្ធតែបន្ថយភាពឆ្លាតវ៉ៃ និងការចងចាំកាន់តែខ្សោយជាតិអ្នកដែលញ៉ាំរបបអាហារមានជាតិខ្លាញ់ទាប និងសម្បូរជីវជាតិ។
•ស្រាកាត់បន្ថយជីវជាតិសំខាន់ៗរបស់ដែលរាងកាយត្រូវការ ដូច្នេះគួរតែចៀសវាងវាអោយបាន។
•ចូរចៀសវាងអំបិលមានជាតិសូដ្យូម និងកុំចូលចិត្តថែមជាតិប្រៃលើអាហារដែលឆ្អិនហើយអី។
•ចូរកុំញ៉ាំជាតិស្ករច្រើនពេកព្រោះវាធ្វើអោយខួរក្បាលឆាប់ចាស់។
អាហារដែលគួរទទួលទាន
•ចូរញ៉ាំអាហារពេលព្រឹកជានិច្ច។
•កម្រិតជាតិស្ករក្នុងឈាមចុះទាបងាយនឹងបាត់បង់ការចងចាំណាស់ ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំអាហារតិចៗជាទៀងទាត់ដើម្បីអោយជាតិស្ករក្នុងឈាមមានតុល្យភាព។
•ខ្លាញ់ប្រភេទអូមេហ្គាបីសម្បូរជាតិ EPA និង DHA ដែលជាជីវជាតិដ៏សំខាន់សម្រាប់ខួរក្បាល។ ខ្លាញ់ប្រភេទនេះអាចរកបានក្នុងសាច់ត្រីដែលសម្បូរខ្លាញ់ដូចជាស្រីសាលម៉ុង ឬត្រីសាឌីនជាដើម។
•ចូរប្រើប្រេងអូលីវ, ប្រេងសណ្តែក និងប្រេងផ្កាឈូករ័ត្នសម្រាប់ធ្វើម្ហូប។
•កាហ្វេស្រស់ៗហាក់បីដូចជាជំនួយដល់ការចងចាំដែរ ជាពិសេសមនុស្សចាស់។ ការញ៉ាំមួយថ្ងៃពីរពែងគឺគ្រប់គ្រាន់ហើយ។
•បន្លែពណ៌បៃតង ជាពិសេសស្ពៃ Spinach, ស្ពៃក្តៅបៃតង, និងផ្កាខាត់ណាពណ៌បៃតង ព្រមទាំងផ្លែឈើពណ៌ក្រហម និងស្វាយដូចជា ស្ត័របឺរី, បឺរីពណ៌ខៀវ, បឺរីពណ៌ខ្មៅនិងផ្លែឈើរី សុទ្ធតែសម្បូរជាតិអង់ទីអុកស៊ីដង់ សម្រាប់បន្ថយការចុះខ្សោយការចងចាំ។
•ចូរញ៉ាំផ្លែប៉ម, ល្ហុង, ម្នាស់, ទំពាំងបាយជូរ, ពុទ្ធ្រា និងទំពាំងបាយជូរគ្រាប់អោយបានច្រើន។
•សារធាតុ Phosphatidyl Choline គឺជាជីវជាតិដ៏សំខាន់សម្រាប់ខួរក្បាលដែលមាននៅក្នុងសុត និងត្រី (ជាពិសេសត្រីសាឌីន)។
•ចូរញ៉ាំខ្ញី និងទឹកដោះគោរយៅអូដែលមានជាតិខ្លាញ់ទាបអោយបានច្រើនដើម្បីសម្រួលដល់ការរំលាយអាហារ។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
•ចូរប្រើផលិតផលដែលមានវីតាមីន, ជាតិរ៉ែ, អង់ទីអុកស៊ីដង, ជីវជាតិសម្រាប់ខួរក្បាល និងខ្លាញ់សំខាន់ៗ ជាមួយគ្នាតែម្តង។
•ផលិតផល Siberian Herb Rhodioba ត្រូវបានបង្ហាញអោយឃើញថា ជួយពង្រឹងដល់ការចងចាំ និងផ្ចង់អារម្មណ៍។ វាក៏ទៅកាត់បន្ថយឥទ្ធិពលអវិជ្ជមានដែលស្ត្រេសអ័រម៉ូនបង្កលើរាងកាយ និងសតិអារម្មណ៍យើងផងដែរ។ ចូរប្រើរយៈពេលមួយខែ បន្ទាប់មកផ្អាក់វាពីរសិន ចាំចាប់ផ្តើមប្រើម្តងទៀត។
•ផលិតផលប្រភេទឬសឈើ Ginkgo Biloba ជួយបង្កើនការចងចាំតាមរយៈពង្រឹងលំហូរឈាមទៅខួរក្បាល។
•ផលិតផល Phosphatidyl Serine ជួយពង្រឹងដល់មុខងារផ្លូវចិត្ត។ ចូរប្រើ ១០០មីលីក្រាម បីដងក្នុងមួយថ្ងៃ។ ចូរប្រើនៅពេលថ្ងៃ កុំប្រើពេលយប់ព្រោះវាបណ្តាលអោយយល់សុបិន្តច្រើន និងមិនងងុយដេក។
•Co-enzyme Q10 អាចបង្កើនការផលិតថាមពលក្នុងខួរក្បាលបាន ចូរប្រើ ១០០មីលីក្រាមក្នុងមួយថ្ងៃ។
•វីតាមីន Bកំផ្លេចមានសារៈសំខាន់សម្រាប់មុខងារធម្មតារបស់ខួរក្បាល។
•អាស៊ីតអាមីណេ L-glutamine ក៏ជាអាហារដ៏អស្ចារ្យសម្រាប់ខួរក្បាលដែរ។ ចូរប្រើ ២៥០មីលីក្រាមជារៀងរាល់ថ្ងៃ។
•ផលិផល Glutahione គឺជាជីវជាតិដ៏សំខាន់សម្រាប់ខួរក្បាល។
មតិដ៏មានប្រយោជន៍
•ការហាត់ប្រាណជាទៀងទាត់គឺជារឿងសំខាន់សម្រាប់បន្ថែមការចងចាំ ព្រោះកាលណាខួរក្បាលទទួលបានអុកស៊ីសែនកាន់តែច្រើន ការបាត់បង់ការចងចាំក៏កាន់តែតិចដែរ។
•ការព្យាបាលប្រភេទ Chelation ជួយរំលាយកំណកជាប់នឹងជញ្ជាំងសរសៃឈាមអាក់ទែ ព្រមទាំងបង្កើនការដឹកនាំឈាម និងអុកស៊ីសែនទោខួរក្បាល។ ការព្យាបាលប្រភេទនេះជួយបញ្ចេញជាតិពុលលោហៈដែលងាប់ៗទាំងអស់ចេញពីរាងកាយ។
•ការរក្សាអោយខួរក្បាលនៅមានសកម្មភាពបានគឺជារឿងមួយដ៏សំខាន់សម្រាប់បង្កើនការចងចាំ។ ចូរលេងល្បែងល្បងប្រាជ្ញាដាក់ពាក្យអោយបានច្រើន។
•កាត់បន្ថយការប៉ះពាល់នឹងជាតិអាលុយមីញ៉ូមអោយបានច្រើនបំផុតដែលមានក្នុង សារធាតុបំបាត់ក្លិនខ្លួន, ខ្ទះចំអិនអាហារ, ហ្វ្រូម៉ាតជាដើម។
•ការធ្វើសមាធិជួយពង្រឹងដល់ការចងចាំដែរ។
•ចូរបន្ថយការប៉ះពាល់នឹងជាតិ Mercury អោយបានច្រើនបំផុត។
•ចៀសវាងប្រើទូរស័ព្ទដៃមួយដងកុំអោយយូរជាង ២០នាទី និងចៀសវាងការប្រើវាក្នុងឡាន និងរថភ្លើង ព្រោះនឹងបង្កើនឥទ្ធិពលអវិជ្ជមានចំពោះអ្នកប្រើប្រាស់។
•ប្រសិនបើក្រោយពីប្រើវិធីព្យាបាលដោយខ្លួនឯងដូចខាងលើរយៈពេល ៣ខែហើយ អ្នកនៅតែមានបញ្ហាក្នុងការចងចាំទៀត ចូរទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងអាហារូបត្ថម្ភទៅ៕