សារធាតុ Progestogen (ដែលជាសារធាតុសំយោគដូច អ័រម៉ូន Progesterone) ជួយផ្តល់នូវការពន្យាកំណើតបានតាមរយៈបង្កើនកម្រាស់ជាតិរំអិលនៅលើមាត់ស្បូន និងកុំអោយមេជីវិតឈ្មោលជ្រៀតចូលបាន។
ចំពោះថ្នាំពន្យាកំណើតដែលមាន Estrogen ផង និង Progestogen ផងអាចជួយមិនអោយមានផ្ទៃពោះបានតាមរយៈការបង្កើនកម្រាស់ទឹករំអិល និងបង្អាក់សកម្មភាពនៃការផ្ទុះបែកអូវ៉ុល។ ផលរំខានដ៏ខ្លាំងក្លារបស់ថ្នាំទាំងនេះ គឺប្រឈមកាន់តែខ្លាំងនឹងជំងឺមហារីកសុដន់ និងមាត់ស្បូន, កំណកឈាមក្នុងសរសៃឈាមជើង, លើសសម្ពាធឈាម, ជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល, ឡើងទម្ងន់, ហើម និងជំងឺប្រកាំង។

ស្ត្រីដែលប្រើថ្នាំពន្យាកំណើតរយៈពេល ១០ឆ្នាំ ពួកគេមានការប្រឈមមុខខ្ពស់នឹងជំងឺមហារីកសុដន់។ ថ្នាំពន្យាកំណើតនេះនឹងទៅបន្ថយជីវជាតិសំខាន់ៗរបស់រាងកាយដូចជា វីតាមីន B, C, ម៉ាញ៉េស្យូម, កាល់ស្យូម និងស័ង្កសី។ ប្រសិនបើអ្នកត្រូវតែប្រើថ្នាំពន្យាកំណើតមែន ចូរផ្អាកវាអោយបានច្រើនខែសិនទៅ ព្រោះវាប្រឈមកាន់តែខ្លាំងនឹងជំងឺផ្សិត Candida។
អាហារត្រូវចៀសវាង
•ចូរកាត់បន្ថយការញ៉ាំជាតិស្ករកែច្នៃ, ប្រូតេអ៊ីនសាច់សត្វច្រើនពេក, ផលិតផលធ្វើពីទឹកដោះគោ, ខ្លាញ់ Saturated Fat, នំខេក, ប័រហ្គឺ, សាច់ក្រកជាដើម។
•ចូរបន្ថយការញ៉ាំអំបិលមានជាតិសូដ្យូម, កាហ្វេអ៊ីន, និងបារី។
•បន្ថយការញ៉ាំស្រា។
អាហារគួរទទួលទាន
•ចូរញ៉ាំអង្ករសម្រូត, ផ្លែឈើ និងបន្លែអោយបានច្រើន។
•ផ្លែឈើរី, គីវី, បន្លែនិងផ្លែឈើភាគច្រើនសុទ្ធតែសម្បូរជាតទងដែងសម្រាប់ជួយបញ្ចុះជាតិស័ង្គសី។
•ចូរញ៉ាំត្រី, គ្រាប់ផ្កាឈូករ័ត្ន, និងគ្រាប់ល្ពៅអោយបានច្រើនព្រោះវាសម្បូរជាតិស័ង្កសី ព្រោះថ្នាំពន្យាកំណើតធ្វើអោយកើនជាតិទងដែង និងបញ្ចុះជាតិស័ង្កសី។
ថ្នាំបំប៉នដ៏មានប្រយោជន៍
•ចូរប្រើថ្នាំគ្រាប់វីតាមីន និងជាតិរ៉ែចម្រុះដែលមានគុណភាពល្អដូចជា Fmforte 1 ជាដើម។
•ចូរប្រាកដថាថ្នាំបំប៉នដែលអ្នកប្រើនោះមានជាតិស័ង្កសីយ៉ាងហោចណាស់ក៏ ៣០មីលីក្រាមដែរ។
•ចូរប្រើវីតាមីន Bកំផ្លេច ព្រោះថ្នាំពន្យាកំណើតធ្វើអោយចំនួនរបស់វាថយចុះ។
•ចូរប្រើវីតាមីន C ជាទម្រង Ascorbate និងប្រើ ២៥០ ទៅ៥០០មីលីក្រាមពេលបាលរាល់ថ្ងៃដើម្បីជួយបង្គ្រប់ការបាត់បង់ដែលបណ្តាលមកពីថ្នាំពន្យាកំណើត។
•ផលិតផល Indole 3 Carbinol គឺជាជីវជាតិដ៏សំខាន់មួយដែលចម្រេញចេញពីផ្កាខាត់ណាពណ៌បៃតង សម្រាប់ជួយរក្សាចំនួនរបស់អ័រម៉ូន។ ចូរប្រើ ២០០មីលីក្រាមជារៀងរាល់ថ្ងៃ៕