ការពារ DNA របស់​អ្នក​
   តាម​ដែល​យើង​មាន​អាយុ​កាន់តែច្រើន នោះ​ការ​បញ្ចប់​របស់​ក្រ​ម៉ូ​សូម ដែល​ត្រូវបាន​ហៅថា telomeres នឹងមាន​​រយៈពេល​ខ្លី​ជាង​មុន​។ កត្តា​នេះ អាច​ធ្វើអោយ​មនុស្ស ងាយ​នឹង​រងគ្រោះ​ទៅ​នឹង​ជំងឺ​ផ្សេងៗ ។

អ្នក​អាច​នឹង​គិតថា វា​​គ្មាន​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​នោះទេ តែ​ការសិក្សា​ស្រាវជ្រាវ​ថ្មី បង្ហាញ​ពី​ដំណោះស្រាយ​នូវ​បញ្ហា​នេះ​។ នៅ​ក្នុង​ការ​​សិក្សា​សាកល្បង ការផ្លាស់ប្តូរ​ទំលាប់​រស់នៅ​ប្រចាំថ្ងៃ អាច​ជួយ​ជម្រុញ​អង់​ស៊ីម ដែល​អាច​នឹង​បង្កើន​រយៈពេល​របស់​telomeres ។​ការសិក្សា​ផ្សេងទៀត ក៏​បាន​រកឃើញថា របប​អាហារ និង ការធ្វើ​លំ​ហាត់ប្រាណ អាច​ជួយ​ការពារ telomeres ផងដែរ​។ ដូច្នេះ ទំលាប់​ក្នុង​ការរស់នៅ   ប្រកប​ដោយ​សុខភាព​ល្អ អាច​ជួយ​ពន្យា​អាយុ  នៃ​កំរិត​របស់​​កោសិកា ។​

​មាន​សតិ​សម្បជ​ញ្ញះ​
    ការសិក្សា​ក្នុង​រយៈពេល ៨០​ឆ្នាំ​បាន​រកឃើញថា មួយ​ក្នុងចំណោម​អ្វី​ដែល​អាច​ទស្សន៍ទាយ​បាន​ល្អ​បំផុត​នៃ​ការ​​មាន​អាយុ​វែង​នោះ​គឺ អត្តចរិត​ដែល​មាន​សតិ​សម្បជ​ញ្ញះ​។ អ្នកស្រាវជ្រាវ​បាន​កំណត់​នូវ​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា​​ការយកចិត្តទុកដាក់​ទៅលើ ភាព​ល្អិតល្អន់ និង ការតស៊ូ​ជំនះ​។ ពួកគេ​បាន​រកឃើញថា មនុស្ស​ដែល​មាន​សតិ​ស​ម្ប​​ជ​ញ្ញះ គឺ​បាន​ធ្វើ​អ្វីៗ​ជាច្រើន​ដើម្បី ការពារ​សុខភាព​របស់គេ និង បង្កើត​ជំរើស​ដែល​នាំ​ទៅរក ទំនាក់ទំនង​ដ៏​រឹងមាំ​និង មុខរបរ​កាន់តែ​ប្រសើរ​។​

ការ​រាប់អាន​មិត្ត​
    អ្នកវិទ្យាសាស្ត្រ ក៏បានផ្តល់​ហេតុផល​ដល់​អ្នក​ថែម​មួយ​ទៀត​ដែរ គឺ​ការដឹងគុណ​ចំពោះ​មិត្តភក្តិ​របស់​អ្នក ពួកគេ​​អាច​នឹង​ជួយ​អោយ​អ្នករស់នៅ​បានយូរ​។ អ្នកសិក្សា​ស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី បាន​រកឃើញថា មនុស្ស​ចាស់​ដែល​​មាន​មិត្តភក្តិ​ច្រើន នៅ​ក្នង​សង្គម គឺ​ហាក់ដូចជា​មិនសូវ​ស្លាប់​ក្នុង​រយៈពេល ១០​ឆ្នាំ បើ​ប្រៀបធៀប​នឹង​ក្រុម​មនុស្ស​ដែល​មាន​មិត្តភក្តិ​តិច​។ ការវិភាគ​នៃ​លទ្ធផល​ផ្សេងទៀត ពី​ការសិក្សា​ចំនួន ១៤៨ បាន​គាំទ្រ​ទំនាក់ទំនង​រវាង ការ​​ភ្ជាប់​ទំនាក់​ទ​នង​ច្រើន​ក្នុងសង្គម និង ការ​មាន​អាយុ​វែង​។​

​មាន​ភាពឈ្លាសវៃ​ក្នុង​ការជ្រើសរើស​មិត្ត​
     មិត្តភក្តិ​របស់​អ្នក​អាច​ជះឥទ្ធិពល​ចំពោះ​អ្នក ដូច្នេះ​អ្នក​ត្រូវ​ស្វែងរក​មិត្ត​ដែល​មាន​ទំលាប់​រស់នៅ​ប្រចាំថ្ងៃ​ប្រកប​​ដោយ​សុខភាព​ល្អ​។ ការសិក្សា​ចង្អុលបង្ហាញ​ថា ភាពធាត់​ជ្រុល​គឺជា​ជំងឺឆ្លង​មួយ នៅក្នុង​សង្គម ឱកាស  ដែល​អ្នក​​អាច​ក្លាយជា​ធាត់​បាន​គឺ​មាន ៥៧​ភាគរយ ប្រសិនបើ​អ្នក​មាន​មិត្ត​ដែល​មាន​ជំងឺ​ធាត់​នេះ​។ ការជក់បារី   គឺជា​ទំលាប់​​មួយ​ផ្សេង​ទៀត ដែល​អាច​រាតត្បាត​នៅក្នុង​សង្គម ប៉ុន្តែ​ដំណឹង​ល្អ​នោះ​គឺថា ការបោះ​ចោល​នូវ​ទំលាប់​នៃ​ការជក់បារី​ក៏​ជា​ការ​ឆ្លងតាម​គ្នា​ផង​ដែរ​។​

​ការបោះ​ចោល​នូវ​ទំលាប់​ជក់បារី​
      ខណៈពេល​ដែល​វា​គ្មាន​អ្វី​ជា​អាថ៌កំបាំង​ទៀត​ដែល​ថា ការបោះបង់​ចោល​នូវ​ការជក់បារី​អាច​ធ្វើអោយ​អ្នក​រស់​​នៅ​បានយូរ គឺ​ចំនួន​នៃ​ពេលវេលា​បន្ថែម​នេះ​អាច​ធ្វើអោយ​អ្នក​មាន​ភាព ភ្ញាក់ផ្អើល​។ យោងតាម​ការសិក្សា​របស់​ជន​​ជាតិ​អង់គ្លេស​ក្នុង​រយៈពេល​៥០​ឆ្នាំ ការបញ្ឈប់​ការជក់បារី​នៅក្នុង​អាយុ ៣០​ឆ្នាំ គឺ​អាច​បង្កើន​អាយុកាល​របស់​អ្នក ។​​ការ​ចោល​នូវ​ទំលាប់​នេះ ក្នុង​អាយុ ៤០, ៥០ ឬ ៦០​ឆ្នាំ គឺ​អាច​ពន្យារ​អាយុ​បាន​ដល់ ៩, ៦ ឬ ក៏ ៣​ឆ្នាំ ។​

​ចាប់​យក​នូវ​ទំលាប់​គេង​ថ្ងៃ​មួយស្របក់​
   ការ​គេង​មួយស្របក់ គឺជា​ទំលាប់​ស្តង់ដា​មួយ​នៅក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក ហើយ​នា​ពេល​ឥឡូវនេះ គឺមាន​​ភស្តុតាង​វិទ្យាសាស្ត្រ បង្ហាញ​ថា​ការ​គេង​មួយ​ស្របក់ អាច​ជួយ​អោយ​អ្នករស់នៅ​បានយូរ​។ ការសិក្សា​ក្នុង​ពេល​ថ្មីៗ​​នេះ ចំពោះ​អ្នកចូលរួម ២៤០០០​នាក់ បង្ហាញថា ការ​គេង​មួយស្របក់​អោយ​បាន​ទៀត​ទាត់ គឺមាន ៣៧​ភាគរយ​ដែល​អ្នក អាច​ហាក់​នឹង​មិន​ស្លាប់​ដោយសារ​តែ​ជំងឺ គាំងបេះដូង ជាជាង អ្នក​ដែល​គេង​មួយស្របក់​យូរ​ៗ​ម្តង​។ អ្នកសិក្សា​ស្រាវជ្រាវ​គិតថា ការ​គេង​ថ្ងៃ​អាច​ជួយ​អោយ បេះដូង​របស់​អ្នក​រក្សា​នូវ​កំរិត​អរ​ម៉ូ​ន​ស្ត្រេ​ស​ថយចុះ​។​

​ធ្វើ​តាម​របប​អាហារ​របស់​ពួក​មេ​ឌី​ទែ​រ៉ាណេ​
    អាហារ​របស់​ពូក​មេ​ឌី​ទែ​រ៉ាណេ គឺ​មាន​ជាតិ​ផ្លែឈើ​, បន្លែ​,​គ្រាប់​ធញ្ញជាតិ​, ប្រេង​អូ​លីវ និង ត្រី​ច្រើន​។ ការវិភាគ​ក្នុង​​ករណី​សិក្សា​ចំនួន ៥០​ដែល​មាន​ការចូលរួម នូវ​ចំនួន​មនុស្ស​ច្រើន​ជាង ពាក់កណ្តាល​លាន​នាក់ បង្ហាញ​ពី​គុណ​ប្រ​​យោជន៍​ដ៍​គួរអោយ​ចាប់អារម្មណ៍​ជាខ្លាំង​នៃ​ការ​បរិភោគ​អាហារ​នេះ​។ ការរកឃើញ​នេះ បង្ហាញថា វា​អាច​បន្ថយ​ជា​​ចំបង​នូវ​កំរិត​នៃ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ រោគសញ្ញា​នៃ​មេ​តា​បូលិក ដែល​ជា​ការ​រួមផ្សំ​នៃ​ភាពធាត់​ជ្រុល​, ការ​​កើនឡើង​នូវ​ជាតិ​ស្ករ​ក្នុង​ឈាម , ការឡើង​សំពាធ​ឈាម និង កត្តា​ផ្សេងទៀត​ដែល​អាច​បង្កើន​ការ​ប្រឈម​នឹង​គ្រោះ​​ថ្នាក់​របស់​អ្នក​ចំពោះ​ជំងឺ បេះដូង និង ជំងឺ​ទឹកនោម​ផ្អែម​។​

បរិភោគ​អោយ​ដូច​ប្រជាជន​តំបន់​អូ​គី​ណា​វ៉ា​
   ប្រជាជន​នៃ​តំបន់​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន​គឺ​មាន  អាយុកាល​ជា​មធ្យម​វែង​ជាង​គេ នៅលើ​ពិភពលោក​។​​អ្នកសិក្សា​ស្រាវជ្រាវ សន្មត​ថា​មូលហេតុ​នេះ គឺ​មាន​ទំនាក់ទំនង​នឹង របប​អាហារ​ជា​ប្រពៃណី​របស់​តំបន់ ដែល​វា​មាន​​ជាតិ​បន្លែ​ពណ៌​បៃតង និង លឿង​ច្រើន និង មាន​ជាតិ​កាឡូរី​ទាប​។ មាន​ប្រជាជន​តំបន់​អូ​គី​ណា​វ៉ា បង្កើត​ទំលាប់​នៃ​​ការ​បរិភោគ​អាហារ​ត្រឹមតែ ៨០​ភាគរយ​នៃ​អាហារ​ដែល​មាន​នៅក្នុង​ចាន​របស់​ពួកគេ​។ ដោយសារ​តែ​ក្មេង​ជំនាន់​​ក្រោយ​ងាករេ​ចេញពី ប្រពៃណី​នេះ អាយុកាល​ជា​មធ្យម​របស់​ប្រជាជន​តំបន់​នេះ គឺ​មាន​ការធ្លាក់ចុះ​។​

រៀប​មង្គលការ​
   ការសិក្សា​ជា​ច្រើន​បង្ហាញថា មនុស្ស​ដែល​រៀបកា​រហើយ ហាក់ដូចជា រស់នៅ​បាន​យូរ​ជាង​ក្រុមមនុស្ស​ដែល​នៅ​​លីវ​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន សន្មត​ពី​ភាពខុស​គ្នា​នៃ​ការគាំទ្រ  ផ្នែក​សង្គម និង សេដ្ឋកិច្ច ដែល​ការ​រៀបការ​បាន​ផ្តល់អោយ​។ ខណៈពេលដែល ការ​រៀបការ​នាពេល​បច្ចុប្បន្ន បាន​ផ្តល់​អោយ​យើង​នូវ​គុណសម្បត្តិ​ដ៏​អស្ចារ្យ​ជា​​ច្រើន អ្នក​ដែល​បាន​លែងលះ ឬ មេម៉ាយ​មាន​អត្រា​មរណៈ​ទាប​ជាង អ្នក​ដែល​មិន​ធ្លាប់​រៀបការ​ពីមុនមក​។​

​សម្រក​ទំងន់​
    ប្រសិនបើ​អ្នក​លើស​ទំងន់ ការ​សម្រក​ទំងន់​អាច​ការពារ​អ្នក​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​បេះដូង និង ស្ថាន​​ភាព​ដទៃទៀត​ដែល​អាច​ធ្វើអោយ​អ្នកមាន​អាយុ​ខ្លី​បាន​។ ជាតិ​ខ្លាញ់​នៅ​ក្បាលពោះ ហាក់ដូចជា​បង្ហាញ​នូវ​មហន្ត​រាយ ដូច្នេះ​សូម​អ្នក​ផ្តោតអារម្មណ៍​លើ ការ​បន្ធូរ​សំពាធ​នេះ​។ ការសិក្សា​ក្នុង​រយៈពេល ៥​ឆ្នាំ អំពី​ជនជាតិ ហីស​ប៉ានីក​( Hispanics) និង ជនជាតិ​អាមេរិកកាំង អាហ្វ្រិក​កាំ​ង បង្ហាញថា ការ​បរិភោគ​អាហារ​ជាតិ​ស​សៃ​អោយបាន​ច្រើន និង​ការធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀត​ទាត់ គឺជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​ខ្លាញ់​នៅ​ក្បាលពោះ​។​

​ធ្វើ​ចលនា​
    ភស្តុតាង​ដ៏​ច្រើន​លើសលុប​នោះ​គឺថា មនុស្ស​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ជា​មធ្យម​គឺ រស់នៅ​បាន​យូរ​ជាង​អ្នក​ដែល​​មិនបាន​ធ្វើ​លំ​ហាត់ប្រាណ​។ យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន ការ​ធ្វើ​ចលនា​រាងកាយ​ទៀត​ទាត់ គឺអាច​​កាត់បន្ថយ​នឹង​ការ​ប្រឈម​គ្រោះថ្នាក់​នឹង​ជំងឺ បេះដូង​, ជំងឺ​ដាច់​ស​សៃឈាម​ខួរក្បាល​, ជំងឺ​ទឹកនោម​ផ្អែម​, ទំរង់​មួយ​​ចំនួន​នៃ​ជំងឺមហារីក និង ជំងឺ​ធ្លាក់​ទឹកចិត្ត​។ ការ​ហាត់ប្រាណ​ក៏​អាច​ថែមទាំង​ជួយ​អ្នក​អោយ រស់នៅ​ដោយ​មាន​សុខ​ភាព​ជាតិ​រឹងមាំ នៅ​ក្នុង​វ័យ​ចំណាស់​របស់​អ្នក​។ ការបញ្ចេញ​សកម្មភាព​ក្នុង​រយៈពេល ១០​នាទី​គឺមាន​សុវត្ថិភាព ដរាបណា ពួកគេ​អាច​បន្ថែម​វា​ទៅ​ដល់​ប្រហែលជា ២​ម៉ោង​កន្លះ​នៃ​លំ​ហាត់ប្រាណ​ជា​មធ្យម​ក្នុង​មួយ​សប្តាហ៍​។

ចេះ​ប្រមាណ​ក្នុងការ​ផឹកសុរា​
   ជំងឺ​បេះដូង​គឺ​ហាក់ដូចជា​មិនសូវ​កើតមាន​ចំពោះ ក្រុមមនុស្ស​ដែល​ចេះ​ប្រមាណ​ក្នុងការ​ផឹកសុរា ជាង​ក្រុមមនុស្ស​​ដែល​មិន​ចេះ​ផឹក​ទាល់តែសោះ​។ ប៉ុន្តែ​សូម​ចង​ចាំ​ថា ការ​ផឹកសុរា​ច្រើន​ជ្រុល​គឺ​ធ្វើអោយ​អ្នក​ដុះ​ក្បាលពោះ​,​បង្កើន​​សំពាធ​ឈាម​, និង​អាច​បណ្តាលអោយមាន បញ្ហា​សុខភាព​ផ្សេងៗ​ជាច្រើន​ទៀត​។ សមាគមន៍​ជំងឺ​បេះដូង​នៃ​ជន​​ជាតិ​អាមេរិក​ណែនាំ​ថា ប្រសិនបើ​អ្នក​ផឹក​សុរា ការកំណត់​នូវ​ការផឹក​នោះ គឺ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​សំរាប់​ស្ត្រី និង មួយ​​ឬ ពីរ​កែវ​សំរាប់​បុរស​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ផឹក​វា សូម​កុំ​ចាប់ផ្តើម​វា​អោយសោះ​។ វា​ក៏​មាន​វិធី​ផ្សេងទៀត​ជាច្រើន​​ក្នុងការ ការពារ​សុខភាព​បេះដូង​របស់​អ្នក ។​

​ទទួល​យក​ជំនួយ​ផ្នែក​ផ្លូវចិត្ត​
    ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា មនុស្ស​ដែល​ចូលរួម​សេវាកម្ម​ផ្នែក​សាសនា ហាក់ដូចជា​រស់នៅ​បាន​យូរ​ជាង ​មនុស្ស​ដែល​មិន​ដែល​ចូល​វា​ទាល់តែសោះ​។ នៅ​ក្នុង​ការ​សិក្សា​រយៈពេល ១២​ឆ្នាំ​ចំពោះ​ក្រុមមនុស្ស​ដែល​មាន​អាយុ​លើស ៦៥​ឆ្នាំ គឺ​ពពួក​អ្នក​ដែល​ចូលរួម​ទទួល​សេវាកម្ម​នេះ​ច្រើន​ជាង​មួយដង ក្នុង​មួយ​សប្តាហ៍​មាន​កំរិត​ប្រូតេអ៊ីន នៃ​ប្រព័ន្ធ​ភាព​សុំា​ខ្ពស់ជាង មិត្ត​របស់​ពួកគេ​ដែល​មិន​ដែល​ចូលរួម​ទទួល​សេវាកម្ម​នេះ​។ ពួកគេ ហាក់ដូចជា​មិនសូវ​​ស្លាប់​ក្នុង​កំឡុងពេល​នៃ​ការធ្វើ ការសិក្សា​នេះ​។ ប្រព័ន្ធ​បណ្តាញ​សង្គម​ខ្លាំងក្លា ដែល​មាន​ការវិវត្តន៍ ក្នុងពេលដែល​​មនុស្ស​ធ្វើ​ការគោរព​រួមគ្នា អាច​ចូលរួមចំណែក​យ៉ាង​សំខាន់​ដល់​សុខភាព​ទាំងមូល​របស់​មនុស្ស​។​

ការ​អភ័យទោស​
    ការបោះបង់​ចោល​នូវ ការ​ចងកំហឹង គឺ​បាន​ផ្តល់​គុណសម្បត្តិ​ដ៏​ភ្ញាក់ផ្អើល ចំពោះ​សុខភាព​រាងកាយ​។ ការ​មាន​​កំហឹង​ជា​រុំ​ា​រ៉ៃ គឺ​មាន​ទំនាក់ទំនង​នឹង ការថយចុះ​នូវ​មុខងារ​របស់​សួត​, ជំងឺ​បេះដូង​, ជំងឺ​ដាច់​ស​សៃឈាម​ខួរក្បាល និង កត្តា​ផ្សេងៗ​ដទៃទៀត​។ ការ​អភ័យទោស​ចំពោះ​នរណា​ម្នាក់ គឺ​នឹង​អាច​កាត់បន្ថយ​នូវ​ភាព​ថប់​បារម្ភ​, បន្ថយ​សំ​​ពាធ​ឈាម និង ជួយ​អោយ​អ្នក​ដកដង្ហើម​បាន​ស្រួល​ជាង​មុន​។ ផលប្រយោជន៍​ទាំងនេះ ហាក់ដូចជា​នឹង​កើនឡើង​
​នៅពេល​ដែល​អ្នក​ចាស់​ទៅ ។​

​ប្រើ​នូវ​កំរិត​នៃ​ល្បឿន​សុវត្ថិភាព​
    គ្រោះថ្នាក់​ចរាចរណ៍​ជាទូទៅ គឺជា​មូលហេតុ​ទី​៥ ដែល​ធ្វើអោយ​មាន​មនុស្ស​ស្លាប់​នៅក្នុង​សហរដ្ឋអាមេរិក និង​ជា​​មូលហេតុ​ចំបង​ជាង​គេ​នៃ​ការស្លាប់ ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ពី ១​ឆ្នាំ ដល់ ២៤​ឆ្នាំ​។ ការប្រើ​នូវ​កំរិត​នៃ​ល្បឿន​សុវត្ថិភាព គឺជា​វិធី​ដ៏​សាមញ្ញ ក្នុងការ​ជម្រុញ​អោយ​ជី​រិត​របស់​អ្នក​កើនឡើង​។ នៅក្នុង​ព្រឹត្តិការណ៍​នៃ​គ្រោះថ្នាក់​របស់​​យានយន្ត  ការពាក់​ខ្សែក្រវ៉ាត់ គឺ​អាច​កាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការស្លាប់ ឬ ក៏​របួស​ធ្ងន់ធ្ងរ​បាន​​ដល់ ៥០​ភាគរយ​។ នៅក្នុង​គ្រោះថ្នាក់​ដោយសារ​កង់ ការស្លាប់​ភាគច្រើន​គឺ បណ្តាលមកពី​ការរង​របួស​ក្បាល ដូច្នេះ​​សូម​អ្នក តែងតែ​ពាក់មួក​សុវត្ថិភាព​របស់អ្នក ។​

​ផ្តល់​អាទិភាព​ដល់​ការ​ទទួលទានដំណេក​
     ការទទួល​បាន​ដំណេក​គ្រប់គ្រាន់ អាច​ជួយ​ប​ន្ថ​គ្រោះថ្នាក់​ប្រឈម​នឹង ភាព​ធាត់​,​ជំងឺ​ទឹកនោម​ផ្អែម , ជំងឺ​បេះដូង​និង ភាពមិនប្រក្រតី  នៃ​អារម្មណ៍​។ ការ​គេ​ង​បាន​គ្រប់គ្រាន់ នឹង​អាចជួយ​អ្នក   អោយ​ជាសះស្បើយ​ពី​ជំងឺ​បាន​ឆាប់​​រហ័ស​។ ការ​គេង​តិចជាង ៥​ម៉ោង​ក្នុង​ពេល​មួយ​យប់ គឺ​អាច​ជម្រុញ​អោយមាន​គ្រោះថ្នាក់​ប្រឈម​នឹង ការស្លាប់​មុន​​ពេល​កំណត់ ដូច្នេះ​សូម​ផ្តល់​អាទិភាព​ដល់​ការ​ទទួលទានដំណេករ​បស់​អ្នក​។​

​គ្រប់គ្រង​ស្ត្រេ​ស​
    ឌី​ន​អរនី​ស (Dean Ornish) បាន​បោះពុម្ពផ្សាយ​នូវ​ការសិក្សា​ស្រាវជ្រាវ ដែល​បង្ហាញ​ថា ការផ្លាស់ប្តូរ​នូវ​ទំលាប់​​រស់នៅ​ប្រចាំថ្ងៃ រួមមាន​ដូចជា ការគ្រប់គ្រង​ស្ត្រេ​ស គឺ​មិន​ត្រឹមតែ​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​ពិតជា​អាច​កែប្រែ​វា​បាន​ទៀត​ផង​។ ទោះបីជា​ការជៀសវាង​ស្ត្រេ​ស គឺ​មិនមែន​ជំរើស  ដែល​ស្ថិត​បាន​យូរអង្វែង​​ចំពោះ​មនុស្ស​ភាគច្រើន មាន​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ជា​ច្រើន​ទៀត ដែល​អ្នក​អាច​ធ្វើ​គ្រប់គ្រង​វា​បាន​។ ចូរ​សាកល្បង ហាត់​យូ​ហ្គា , តាំង​សា​ធិ ឬ ដក​ដង្ហើមវែងៗ​។ ទោះបីជា​អ្នក​ធ្វើ​វា​បាន​ត្រឹម​ពីរ​បី នាទី​ក្នុង​មួយថ្ងៃ ក៏​វា​អាចបង្កើត​ភាពខុសប្លែក​បានដែរ ។​

រក្សា​នូវ​អារម្មណ៍​ដែលមាន​គោលដៅ​
    ការស្វែងរក​ចំណង់​ចំណូលចិត្ត និង សកម្មភាព​ដែល​មាន​អត្ថន័យ​ចំពោះ​អ្នក គឺ​អាច​នឹង​ចូលរួម​ធ្វើ​ចំណែក​អោយ​​អ្នកមាន​អាយុ​វែង​។ ការសិក្សា​ស្រាវជ្រាវ​របស់​ជនជាតិ​ជប៉ុន បាន​រកឃើញថា មនុស្ស​ប្រុស​ដែល​បាន​កំណត់​គោល​​ដៅ​បាន​រឹងមាំ គឺ​ទំនង​ដូចជា​មិន​ងាយ​នឹង​ស្លាប់​ដោយសារ ជំងឺ​ដាច់​ស​សៃឈាម​ខួរក្បាល​, ជំងឺ​បេះដូង និង​មូលហេតុ​ផ្សេងទៀត នៅក្នុង​រយៈពេល ១៣​ឆ្នាំ ដោយ​ធ្វើ​ការប្រៀបធៀប​នឹង​ក្រុម​មនុស្ស​ដែល​មិន​មាន​នូវ​អា​រម្ម​​ណ៍​នៃ​ការ​កំណត់​គោលដៅ​។ ការសិក្សា​ស្រាវជ្រាវ​ផ្សេងទៀត នៅឯ​សកល​វិទ្យាល័យ រ៉ា​ស ( Rush University) ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ចង្អុលបង្ហាញ​ថា ការ​មាន​អារម្មណ៍​នៃ​ការ​កំណត់​គោលដៅ​ខ្ពស់ គឺ​មាន​ទំនាក់ទំនង​នឹង ការ​​កាត់បន្ថយ​នូវ​ជំងឺ​អាល់​ហ្សែ​មៀ ( Alzheimer’s disease) ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង