ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក មានខួរក្បាលដែលរសរវើកខ្លាំងណាស់។ ជាពិសេស កើតមកមានប្រាជ្ញាខ្ពស់ផងដែរ។ ជាហេតុដែលធ្វើឲ្យផែនការទាំងឡាយអាចសម្រេចបានយ៉ាងងាយ។ ដូចនេះ ផលដែលទទួលបាននឹងមិនចេះអស់ឡើយ។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ មានសេចក្តីស្មោះត្រង់ ថែមទាំងមានការគិតយ៉ាងល្អិតល្អន់។ ជាពិសេស ក៏អាចរកឃើញកន្លែងច្រើនក្នុងការចំណេញបានប្រាក់ធំផងដែរ។ ដូចនេះ អ្នកនឹងរាប់ដល់ថ្នាក់គ្មានពេលសម្រាកឡើយ។
ឆ្នាំថោះ
មនុស្សដែលកើតក្នុងឆ្នាំថោះ មានខួរក្បាលដែលឆ្លាតខ្លាំងណាស់។ ជាពិសេស ក៏អាចរកឃើញមុខរបរដែលអាចចំណេញបានប្រាក់ក្រាស់ផងដែរ។ ដូចនេះ អ្នកនឹងមានលុយចាយច្រើនខ្លាំងណាស់៕