រាងកាយ​របស់​យើង ត្រូវបាន​បង្កើតឡើង​ដោយ​កោសិកា​រាប់រយ ប្រភេទ​ផ្សេងៗ​គ្នា និង មាន​តួនាទី ខុសៗ​គ្នា ទៅ​តាម​ការណែនាំ​ដែល​វា​ទទួលបាន​ពី លក្ខណៈហ្សែន​ដែល​មាន​ផ្ទុក​នៅក្នុង នុយក្លេអ៊ិ​ច ( nuclei) របស់​ពួក​វា​។ ជំងឺមហារីក កើតមាន​នៅពេល​ដែល​មាន​បម្រែបម្រួល កើតឡើង​ចំពោះ លក្ខណៈហ្សែន ដែល​វា​នឹង​ធ្វើអោយ​កោសិកា ឆ្លើយតប​ទៅនឹង​ការណែនាំ​ខុស​ប្រក្រតី​នេះ ។​

​បន្ទាប់មក កោសិកា​ទាំង នោះ​បាន​ធ្វើការ​បំបែក​ខ្លួន ដោយ​មិន​មាន​ការគ្រប់គ្រង​បាន ហើយ​ជាមួយនឹង​ការ​បំបែក​ខ្លួន របស់​ពួក​វា នី​មួយៗ ត្រូវបាន​គួបផ្សំ​ជាមួយ​នឹង​ការណែនាំ ដែល​មាន​លក្ខណៈ​ភាន់​ច្រលំ​។ កោសិកា​ដែល​បាន បំបែក​ខ្លួន​វា​បាន​យ៉ាង​លឿន​ទាំងនេះ បាន​ចាប់​ផ្តុំ​ឡើង​ជា​កូន​កណ្តុរ ឬ ដុំ​សាច់​។ ពេលខ្លះ ដុំ​សាច់​ទាំង នោះ​មាន​លក្ខណៈ ជា​ដុំ​សាច់​ប្រភេទ​ស្លូត ដែល​មានន័យថា វា​នឹង​មិន​ធ្វើការ​ឈ្លានពាន​ដល់ ជាលិកា និង សិរីរៈ​ដែល​នៅ​ជិតខាង​វា​នោះ​ទេ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​ដុំ​សាច់​នោះ ជា​ប្រភេទ​ដុំ​សាច់ កាច ឬ ជា​ប្រភេទ​ដុំ​សា​ច់នៃ​ជំងឺមហារីក នោះ​វា​នឹង​ចាប់ផ្តើម​ធ្វើ​ការរីក​រាល​ដា​ល នៅ​ត្រង់​កន្លែង​ដែល​វា ចាប់​កកើត​នោះ ហើយ​វា នឹង​ផ្តល់​នូវ​ផល​បំផ្លាញ ដល់ ជាលិកា ដែល​នឹង​អាច​ធ្វើអោយ​ពួក​វា​ស្លាប់​បាន​។​

       លក្ខណៈ​តំនពូជ​, កាលទេសៈ​របស់​មជ្ឈដ្ឋាន​ដែល​អ្នក​រស់នៅ និង ជម្រើស​នៃ​ទម្លាប់​ក្នុង​ការរស់នៅ ប្រចាំថ្ងៃ គឺ​សុទ្ធតែ​ជះឥទ្ធិពល ដែល​ធ្វើអោយ​មនុស្ស​រាល់គ្នា អាច​ប្រឈម​នឹង​ការកើតមាន​នូវ ជំងឺមហារីក នេះ​បាន ។​

     មាន ប្រភេទ​ជំងឺមហារីក​ខ្លះ បាន​មាន​ទំនាក់ទំនង​ទៅ​នឹង ការ​ចមង​រោគ​របស់​ពពួក​វីរុស ដែល​ធ្លាប់ មាន​ពីមុនមក ក្នុងនោះ​មានដូចជា​៖ ជំងឺមហារីក​ថ្លើម (​វា​បណ្តាល​មកពី មេរោគ​នៃ​ជំងឺ​រលាក​ថ្លើម ប្រភេទ B និង C) , ជំងឺមហារីក​មាត់ស្បូន ( វា​កើត​ឡើង ដោយសារ​មេរោគ​ប្រភេទ human papillomavirus) , ជំងឺ នៃ​ប្រព័ន្ធ​បន្ត​ពូជ និង តំបន់​នៃ​ទ្វារ​លាមក​, T-cell leukemia និង ដុំ​សាច់​មហារីក ដែល​ដុះ​ចេញ​ក្រពេញ ទឹក​រងៃ ដែល​បណ្តាល​មកពី​ពពួក​មេរោគ Epstein –Barr virus ។ នេះ មិនមែន​បានន័យថា អ្នក​អាច​កើត មាន​ជំងឺ​មហារីក​បាន ដូចជា​ការកើតមាន​នូវ​ជំងឺ ផ្តាសាយ ឬ គ្រុនផ្តាសាយ​នោះទេ​។ ប៉ុន្តែ​វា​មានន័យ​ថា ការកើតមាន​នូវ​មេរោគ​ពីមុនមក នៅក្នុង​ខ្លួន​របស់​អ្នក គឺ​អាច​បណ្តាលអោយ មាន​ការកែប្រែ​ចំពោះ ហ្សែ​ន នៅក្នុង​កោសិកា ដែល​កត្តា​នេះ អាច​នឹង​ហាក់​ធ្វើអោយ​ពួក​វា ក្លាយទៅជា​កោសិកា​មហារីក​បាន​។ ភាគច្រើន នៃ​ជំងឺមហារីក​មួយចំនួន គឺ​តែងតែ​កើតមាន​ជា​ទូទៅ តាម​អាយុកាល​របស់​មនុស្ស ដោយសារ ថា​កាល​បើ​យើង​កាន់តែ​រស់នៅ​បាន​យូរ នោះ​កំហុស​របស់​លក្ខណៈហ្សែន នឹង​ហាក់​កាន់តែ​កើតមាន ច្រើន ចំពោះ​កោសិកា​របស់​យើង ។​

ហេតុអ្វី​បាន​ជា​ការធ្វើ​លំ​ហាត់ប្រាណ អាច​ជួយ​អ្នក​បាន ?

   ការធ្វើសកម្មភាព​ផ្នែក​រូបរាងកាយ​,​ការ​បរិភោគ​អាហារ​អោយ​មាន​តុល្យភាព​, ការ​កើន​ទម្ងន់​បាន​ត្រឹមត្រូវ និង ការ​មិន​ជក់បារី គឺ​សុទ្ធតែ​ជា​កត្តា ដែល​អាច​ជួយ​អ្នក ក្នុង​ការកាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង ការកើតមាន​នូវ​ជំងឺមហារីក​។​

     ឥទ្ធិពល​នៃ​ការធ្វើ​លំ​ហាត់ប្រាណ ចំពោះ​កម្រិត​អរ​ម៉ូ​ន​, មុខងារ​របស់​ប្រព័ន្ធ​ភាព​សុំា និង ចំពោះ​ទម្ងន់ រាងកាយ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​អ្នក ការពារ​នូវ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​។ ការហាត់ ប្រាណ គឺ​បាន​ជួយ​ជម្រុញ​ដល់ ប្រព័ន្ធ​ការពារ​ភាព​សុំា ចំពោះ​មនុស្ស​ដែល​មាន​ការ​ប្រឈម នឹង​ភាព​មិន ប្រក្រតី​របស់​ហ្សែ​ន ក្នុង​ការចាប់យក​នូវ​ការ ចម្លង​របស់​មេរោគ​នៃ​ជំងឺមហារីក ។ កោសិកា​គ្រាប់​ឈាម​ស ដែល​មាន​នៅក្នុង​ប្រព័ន្ធ​ការពារ​ភាព​សុំ​ា បានធ្វើការ ការពារ​រាងកាយ​អ្នក ដោយ​វា​បាន​ធ្វើ​ការប្រយុទ្ធ ប្រឆាំង​នឹង​ការបង្ក​រោគ និង ជំងឺ​ផ្សេងៗ ។ កោសិកា​នៃ​អ្នកការពារ ទាំងនេះ ត្រូវបាន​បញ្ជូន ទៅ​ជុំវិញ​រាង កាយ ដោយ​ប្រព័ន្ធ​ទឹក​រងៃ​។ ដោយ​ខុស​ពី​គ្រាប់​ឈាម ដែល​ត្រូវបាន​ច្របាច់​បញ្ចេញ​ដោយ​បេះដូង ប្រព័ន្ធ​ទឹករងៃ គឺ​មិន​មាន​យន្តការ ក្នុងការ​ច្របាច់​បញ្ចេញ​ធ្វើ​ចលនា​ដោយ​ខ្លួន​វា​នោះ​ទេ ។ ដូចនេះ វា​តម្រូវ អោយ​មាន​ការ​ធ្វើ​ចលនា​រាងកាយ ដើម្បី​ជំរុញ អោយ​ទឹករងៃ​ទាំងនេះ រត់​នៅក្នុង​ចរន្ត​របស់​វា និង ជួយ​ដល់​ការងារ លាង​សំអាត​កោសិកា   ។​

      មូលនិធិ​នៃ ក្រុម​សិក្សា​ស្រាវជ្រាវ​នៃ​ជំងឺមហារីក  នៅក្នុង​ពិភពលោក បាន​ធ្វើ​ការណែនាំ​ចំពោះ បុរស និង ស្ត្រី អោយធ្វើ ការ​កំណត់​គោលដៅ ក្នុងការ​សម្រក​ទម្ងន់​តាម​ដែល​អាច​ធ្វើបាន​។  ស្ត្រី​ដែល​មាន​ភាពធាត់ ជ្រុល គឺ​មាន​ការកើនឡើង​នូវ កម្រិត​អរ​ម៉ូ​ន អឺ​ស្ត្រូ​ហ្សែ​ន នៅក្នុង​ឈាម​របស់​ពួកគេ ។​ហើយ កត្តា​នេះ បាន ធ្វើអោយ​ពួក​នាង ប្រឈម​នឹង​ជំងឺមហារីក​មួយចំនួន​ដូចជា ជំងឺមហារីក​សុដន់ និង ជំងឺមហារីក​ផ្នែក ប្រព័ន្ធ​បន្ត​ពូជ ដោយសារ​តែ​ពួក​វា ឆាប់​ទទួល​រំញោច របស់​អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន​នេះ ។ នៅ​ក្នុង​ការ សិក្សា ស្រាវជ្រាវ​មួយ នៅ​សកល​វិទ្យាល័យ ហាវ​ដ ( Harvard ) បាន​រកឃើញថា ស្ត្រី​ដែល​បាន​ធ្វើ​ជា​អត្តពលករ នៅ​ក្នុង​វ័យ​ជំទង់ និង អាយុកាល ២០​ឆ្នាំ​ដំបូង​របស់​ពួកគេ គឺ​មាន​អត្រា​ទាប ក្នុងការ​ប្រឈម​នឹង ការកើតមាន​នូវ​ជំងឺមហារីក​សុដន់​, ស្បូន​, អូ​វែ​,​មាត់ស្បូន និង ជំងឺមហារីក​ទ្វារមាស នៅក្នុង​ជីវិត​របស់ ពួកគេ  ជា​ជាង​ស្ត្រី ដែល​មិន​ធ្លាប់បាន​ធ្វើ​ជា​អត្តពលករ​។ ការធ្វើ​លំ​ហាត់ប្រាណ អាច​ជួយ​ពួកគេ បាន ដោយ​មិន​ផ្ទាល់ គឺ​តាមរយៈ​ការជួយ​រក្សា​រាងកាយ​របស់គេ អោយ​ស្ថិត​នៅក្នុង​រូបរាងកាយ​សមសួន ។​

សកម្មភាព​ដែល​សាក​សម​បំផុត មានដូចជា​៖

·         ការដើរ ដោយ​ប្រើ​កំលាំង​។​

·         ការរត់​។​

·         ការ​ធាក់​កង់​។​

·         ការ​ជិះ​ស្គី​។​

·         ការ​ជិះ ទូក​ក្តោង​។​

·         ការឡើង​ភ្នំ​។​

·         ការលេង​កីឡាប្រដាល់​។​

·         ការហាត់​ក្បាច់គុណ​។​

·         លំ​ហាត់ប្រាណ​យូ​ហ្គា​។​

·         ការ​រាំ​។​

·         ការធ្វើសកម្មភាព ហាត់ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ ។​

តើ​អ្នក​គួរ​ធ្វើ​វា អោយបាន​ញឹកញាប់​ប៉ុនណា ?

·         អ្នកជំនាញ​ផ្នែក​ជំងឺមហារីក បាន​ធ្វើការ​ណែនាំ​ថា បុរស និង ស្ត្រី​គួរ​ធ្វើ​លំ​ហាត់ប្រាណ អោយបាន យ៉ាងហោចណាស់​៣០​នាទី និង កំណត់​អោយបាន ៥​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ បន្ថែម​ពីលើ​ការ ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ ជា​ធម្មតា​របស់​ពួកគេ​។​

·         ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​និយាយទៀតថា ទោះបីជា​ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​កម្រិត​ជា មធ្យម ក៏​អាច​ជួយ ការពារ​អ្នក ប្រឆាំង​នឹង​ជំងឺ​មហារីក​ពោះវៀន​បាន​ផងដែរ​។​

·         តាម​ការសិក្សា​អង្កេត​ស្រាវជ្រាវ​ផ្សេងទៀត បាន​សរុប​សេចក្តី​ថា កាល​បើ​អ្នក កាន់តែ​មាន ភាព យ៉ាងសកម្ម នោះ​អ្នកនឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង នឹង​ការ ការពារ​បាន​នូវ​ជំងឺ មហារីក​។​

·         ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ហ្វាំង​ឡ​ង់ បាន​រកឃើញថា អ្នក​ដែល​បាន កំណត់​ក្នុង​ការធ្វើ​លំ​ហាត់ប្រាណ អោយបាន​យ៉ាងហោច​ណាស់ ៣០​នាទី ក្នុង​មួយ ថ្ងៃ គឺ​បាន​ធ្វើការ កាត់បន្ថយ​នូវ​ឱកាស​នៃ​ការកើតមាន​នូវ​ជំងឺមហារីក របស់​ពួកគេ​បាន​ដល់​ពាក់ កណ្តាល បើ​ប្រៀប ជាមួយនឹង អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ បាន​តិច​ជាង​នេះ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង