Join with Health.com.kh on Telegram

មាន​ជំនឿ​ខុស​ៗ​គ្នា ជុំវិញ​ការ​ទាយ​អំពី​ភេទ​របស់​ទារក​មិន​ទាន់​កើត​។ ស្ត្រី​មាន​ផ្ទៃពោះ​ជាង ៥០ភាគរយ មាន​អារម្មណ៍​ថា​ចាញ់កូន​ក្នុង​ត្រីមាស​ដំបូង​។

មនុស្ស​មួយ​ចំនួន​ជឿ​ថា ការ​ចាញ់កូន​កាន់តែ​ខ្លាំង បង្ហាញ​ថា​ទារក​នឹង​កើតមក​ជា​ស្រី​ ។ ហេតុផល​គឺថា ស្ត្រី​ដែល​មាន​កូ​នៅ​ភេទ​ស្រី មាន​អ័រម៉ូន​ខ្ពស់​ដែល​ធ្វើ​ឲ្យ​មានការ​ចាញ់កូន​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ពេល​ដែល​ស្ត្រី​ដែល​មានកូន​ប្រុសអាច​នឹង​មាន​ចង្អោរ​តិច​ជាង ដោយសារ​កម្រិត​អ័រម៉ូន​មាន​កម្រិត​ទាប​។

ប៉ុន្តែ មានការ​ស្រាវជ្រាវ​តិចតួច​ណាស់​បាន​ចូល​ទៅ​ក្នុង​ទ្រឹស្តី​នេះ ហើយ​ការ​សិក្សា​ដែល​មាន​ស្រាប់ ក៏​នៅ​តែ​មាន​សេចក្តីរាយការណ៍ ឬ​លទ្ធផល​ផ្ទុយ​គ្នា​។ឧទាហរណ៍​ការ​សិក្សា​ពី​ឆ្នាំ ១៩៩៩ បាន​គាំទ្រ​គំនិត​ដែល​ថា ស្ត្រី​ដែល​មានកូន​ស្រី​នឹង​ចាញ់កូន ហើយ​ក្អួត​ធ្ងន់ធ្ងរ​។ម្តាយ

ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​សិក្សា​ឆ្នាំ ២០១៣ លើ​កំណើត​ចំនួន២៤៥០ នាក់​បាន​បង្ហាញ​ថា មានការ​ចង្អោរ និង​ក្អួត​តិចតួច​ប៉ុណ្ណោះ ចំពោះ​ស្ត្រី​ដែល​មាន​ស្រី ហើយ​អ្នកមាន​កូនប្រុស​បែរជា​ចាញ់កូន​ខ្លាំង​ជាង​ទៅ​វិញ​។

ក្នុង​ចំនោម​អ្នក​ស្រាវជ្រាវ ៧៩,៥% នៃ​ស្ត្រី​ដែល​បានកូន​ប្រុស​បាន​រាយការណ៍​ថា គេ​ចង់​ក្អួត និង​ក្អួត​ញឹកញាប់ ខណៈ​ពេល​ដែល​ស្ត្រី​ត្រឹមតែ ៧២,៣% ប៉ុណ្ណោះ​ដែល​មានកូន​ស្រី​បាន​ប្រាប់​ពី​រោគ​សញ្ញា​តិចតួច​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង