ជាទូទៅស្ត្រីអាចនឹងធ្វើការបង្កកំណើត ដែលនឹងអាចធ្វើអោយពួកគេមានផ្ទៃពោះបាន បើទោះជាពួក គេបានរួមភេទតែម្តងប៉ុណ្ណោះ ។ ប៉ុន្តែការពិត ការមានផ្ទៃពោះបានគឺ អាស្រ័យទៅការរួមភេទតាម វិធីត្រឹម ត្រូវមួយ។ នៅពេលមួយ ដែលស្ត្រីសម្រចចិត្ត នឹងយកកូន នោះពួកគេនឹងចង់អោយខ្លួនឯង មានផ្ទៃពោះ បានកាន់តែឆាប់ និង លឿនជាងមុន។
គន្លឹះខាងក្រោមនេះ គឺជាវិធីក្នុងការជួយអោយអ្នក ឆាប់មានផ្ទៃពោះ បានតាមបំណងប្រាថ្នា ៖

១. ដឹងពីថ្ងៃដែលអ្នកនឹងអាចមានកូនបាន
ជាមួយនឹងភាពរីកចម្រើនរបស់បច្ចេកវិទ្យានាសម័យបច្ចុប្បន្ននេះ វាមាននូវវិធីជាច្រើន ដែលអាច អោយខ្លួនអ្នកដឹងបានពី ថ្ងៃដែលអ្នកអាចនឹងមានកូនបាន។ អ្នកអាចប្រើនូវ ប្រតិទិនសម្រាប់រកថ្ងៃនៃការ ធ្លាក់បញ្ចេញគ្រាប់អូវុល ឬ ប្រើនូវប្រដាប់តាមដាន។ វិធីនេះ នឹងអាចជួយអ្នក ដឹងបានពីថ្ងៃជាក់លាក់ ដែលអ្នកនឹងអាចមានផ្ទៃពោះ ។ ប្រដាប់សម្រាប់តាមដាននេះ អាចអោយអ្នកដឹងបាន ពីរយៈពេលនៃ ថ្ងៃដែលធ្លាក់ជ្រុះគ្រាប់អូវុល និង បំលាស់ប្តូរនៃទ្វារមាស ដែលកើតមាននៅក្នុងរាងកាយ របស់អ្នក។ ស្ត្រី ភាគច្រើនយល់ឃើញថា វិធីនេះគឺមានភាពងាយស្រួលបំផុត ក្នុងការជួយអោយពួកគេ ឆាប់មានផ្ទៃពោះ បាន។
២. ធ្វើការរួមភេទអោយបានច្រើនជាងមុន
ការរួមភេទ អោយបានញឹកញាប់ជាងមុន គឺអាចបង្កើនឱកាសអោយអ្នក ឆាប់មានកូនបានលឿនជាង ធម្មតា។ ប្រសិនបើអ្នករួមភេទ បានច្រើនជាង៤ដង ក្នុងមួយសប្តាហ៍ នោះវានឹងជួយធ្វើអោយសុខភាព របស់មេជីវិតឈ្មោល មានសភាពល្អប្រសើរជាងមុនបាន។ អ្នកត្រូវធ្វើការរួមដំណេក អោយបានមុន និង ក្រោយរយៈពេលនៃការធ្លាក់គ្រាប់អូវុល។ វាអាចនឹងបង្កើនឱកាសរបស់អ្នក ទ្វេដង ក្នុងការឆាប់មាន ផ្ទៃពោះ។ តែអ្នកមិនត្រូវធ្វើការរួមដំណេកច្រើនជ្រុលពេកនោះទេ ពីព្រោះវាអាចនាំអោយអ្នកអស់កម្លាំង ។ គូស្វាមីភរិយាភាគច្រើន តែងធ្វើការរួមភេទជារៀងរាល់ថ្ងៃ ដើម្បីអោយពួកគេឆាប់មានកូនបាន។ ប៉ុន្តែ ការពិត ការធ្វើដូចនេះ គឺអាចកាត់បន្ថយនូវឱកាសនៃការឆាប់មាន ផ្ទៃពោះទៅវិញ ។
៣. ព្យាយាមអនុវត្តនូវ ដំណេករួមភេទដ៏សាកសមបំផុត
តើអ្នកមានដឹងទេថា ស្ថានភាពនៃការរួមភេទ ដើរតួយ៉ាងសំខាន់ ក្នុងការជួយអោយអ្នកឆាប់មានផ្ទៃ ពោះបាន? ព្យាយាមអនុវត្តនូវ ក្បាច់មួយចំនួន ដោយធ្វើការឆ្លាស់ថ្ងៃគ្នា។ ជាឧទាហរណ៍ ស្ថានភាពនៃការ រួមភេទដោយការដេកផ្អៀងខ្លួន គឺអាចបង្កើននូវឱកាសនៃការ មានផ្ទៃពោះរបស់អ្នកបាន។ ប្រសិនបើអ្នក រីករាយនឹងការរួមភេទជាមួយនឹងដៃគូអ្នក នោះវាអាចនឹងបង្កើតនូវរាល់ភាពខុសគ្នាបាន ។
៤. ថែទាំសុខភាពរបស់អ្នកអោយបានល្អ
ទទួលទានអាហារ ដែលមានតុល្យភាពល្អ ដើម្បីរក្សាសុខភាពជាទូទៅរបស់អ្នក អោយបានរឹងមាំ។ អ្នកត្រូវរួមបញ្ចូលនូវ ប្រភេទអាហារបន្លែអោយបាន៣ភាគ និង ផ្លែឈើអោយបាន ២ភាគ ទៅក្នុងរបប អាហារប្រចាំថ្ងៃរបស់អ្នក។ ត្រូវទទួលទានទឹក អោយបានច្រើនជារៀងរាល់ថ្ងៃផងដែរ។ វាជាការចាំបាច់ ក្នុងការ គ្រប់គ្រងបាននូវកម្រិតស្ត្រេសរបស់អ្នក។ មានស្ត្រីជាច្រើន គឺមិនអាចមានសម្តត្ថភាពក្នុងការ មានផ្ទៃពោះបាននោះទេ ដោយសារតែកម្រិតស្ត្រេស របស់ពួកគេខ្ពស់។ អ្នកត្រូវអនុវត្តនូវលំហាត់ប្រាណ ប្រភេទណាមួយ ឬ តាមបែបយូហ្គា ដើម្បីជួយគ្រប់គ្រងស្ត្រេសរបស់អ្នកបាន ហើយវានឹងអាចបង្កើននូវ ឱកាស នៃការមានផ្ទៃពោះរបស់អ្នកបានផងដែរ។ ត្រូវជៀសវាងនូវ ប្រភេទភេសជ្ជៈដែលមានជាតិ កាហ្វេអ៊ីន និង មានជាតិហ្គាស។ ទន្ទឹមនឹងនេះ អ្នកក៏ត្រូវកាត់បន្ថយនូវ ការជក់បារី និង ផឹកស្រា ប្រសិនជាអ្នក ពិតជា ចង់បង្កើនឱកាសនៃការក្លាយខ្លួន ទៅជាឳពុកម្តាយគេ មែននោះ ។
៥. ធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យ
មានពេលខ្លះ មានស្វាមីភរិយាភាគច្រើន គឺមិនបានដឹងពីដំណើរការ នៃការបង្កកំណើត និង ការមាន គភ៌នេះទេ។ វេជ្ជបណ្ឌិត អាចពន្យល់ និង ណែនាំអ្នកពីដំណើរការទាំងនេះ និង មធ្យោបាយសមស្រប ដែលអាចនឹងជួយអ្នក អោយឆាប់មានកូនបាន។
អ្នកត្រូវរីករាយនឹង ការរួមភេទជាមួយដៃគូរបស់អ្នក។ ប្រសិនបើអ្នកគិតតែពីបញ្ហានៃការមានផ្ទៃពោះ នេះ នោះវានឹងអាចនាំអោយអ្នកមានស្ត្រេស និង ភាពថប់បារម្ភ ដែលវានឹងអាចកាត់បន្ថយនូវ ឱកាស នៃការឆាប់មានផ្ទៃពោះបស់អ្នកបាន ៕