ប្រសិនបើគេធ្វើការប្រៀបធៀបជាមួយនឹងមនុស្សស្រី មនុស្សប្រុសគឺហាក់ដូចជា នឹងកើតមានជំងឺមហារីកច្រមុះ នេះច្រើនជាង។ បុរសដែលមានអាយុលើសពី ៤៥ឆ្នាំ គឺស្ថិតនៅក្នុងការប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ទៅនឹងការកើត មាននូវជំងឺមហារីកច្រមុះនេះណាស់ ។





រោគសញ្ញានៃជំងឺមហារីកច្រមុះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹង រោគ សញ្ញានៃជំងឺមហារីកស្បែក។ ហើយរោគសញ្ញាទាំងនេះ គឺមានភាពពិបាកនឹងតាមដានដឹង នៅក្នុងដំណាក់កាល ដំបូងរបស់វា។ វាអាចនឹងរីករាលដាល ដល់ផ្នែកផ្សេងទៀតនៅលើផ្ទៃមុខ នៅក្នុងដំណាក់កាលរុំារ៉ៃនៃជំងឺនេះ ។ អ្នកដែលមានជំងឺនេះ ត្រូវបានទទួលការណែនាំអោយទៅជួបពិគ្រោះនឹង អ្នកជំនាញ ផ្នែកច្រមុះបំពង់ក ដើម្បី អោយគេធ្វើការកំណត់ពី មូលហេតុអោយបានច្បាស់លាស់ពីរោគសញ្ញាទាំងនេះ ។
រោគសញ្ញាជាបឋមនៃជំងឺមហារីកច្រមុះនេះមានដូចជា៖
• មានភាពរាំងស្ទះនៅក្នុងច្រមុះ និង បំពង់ក ដែលភ្ជាប់ប្រហោងច្រមុះទៅនឹងបំពង់ក។
• មានការហូរឈាមតាមច្រមុះ ។
• មានឡើងកូនកណ្តុរនៅនឹងក ។
• មានការឈឺចាប់នៅត្រង់ក ដោយសារតែកូនកណ្តុរ។
• មានភាពហើមប៉ោងនៅនឹងក ដែលយើងអាចមើលឃើញ។
• មានការហើមបំពង់ក។
• មានភាពកើនឡើងនៃការរាំងស្ទះ នៅក្នុងរន្ធច្រមុះ។
• មានការហូរខ្ទុះពីរន្ធច្រមុះតែម្ខាង។
• ឈឺក្បាល។
• មើលឃើញព្រិលៗ ឬ មិនសូវច្បាស់។
• មានការឈឺចាប់សាច់ដុំ និង មានភាពទន់ខ្សោយនៃសាច់ដុំ។
• មានបញ្ហាពិបាកនឹងការស្តាប់ ។
• មានការហើមប៉ោង និង ចុះខ្សោយនៃអណ្តាត។
• មានបញ្ហាពិបាកក្នុងការដកដង្ហើមធ្ងន់ធ្ងរ។
• មានភាពពិបាកក្នុងការនិយាយ អោយបានច្បាស់។
• សាច់ដុំនៅលើផ្ទៃមុខ មានភាពចុះខ្សោយ។
• កូនកណ្តុរនៅនឹងក មិនស្រកចុះ ។
• មានភាពពិបាកក្នុងការធ្វើចលនា និង លើកស្មាទាំងពីរ។
• មានភាពពិបាកក្នុងការ ផ្អៀងក។
• មានភាពស្លេកស្លាំង ឬ កង្វះឈាម។
• មានការបង្ករោគនៅក្នុងច្រមុះ, បំពង់ក, ក ជាដើម។
• មានភាពស្គមស្គាំង។
• កង្វះជាតិទឹក។
យោងតាមវិទ្យាស្ថានជាតិសិក្សាជំងឺមហារីកបានកំណត់ថា កត្តាដែលអាចបណ្តាលអោយមានរោគសញ្ញា នៃជំងឺ មហារីក ច្រមុះ នេះមាន ៖
• ការស្រូបយកនូវបំណែកតូចល្អិតៗ នៃលោហៈធាតុនៅក្នុងសន្លឹកមាស ឬ ប្រាក់។
• សារធាតុគីមីដែលមានប្រើប្រាស់ នៅក្នុងការផលិតស្បែកជើង។
• ធូលីដែលមាននៅក្នុងការធ្វើគ្រឿងសង្ហារឹម។
• ធូលីដែលមានមកពីរោងម៉ាស៊ីនអារឈើ។
• ធូលីដែលមានមកពីម៉ាស៊ីនធ្វើម្ស៉ៅ ឬ ផលិតនំបុ័ង។
• ជាបុរសដែលស្ថិតក្នុងវ័យលើសពី ៤០ឆ្នាំ ។
• ការជក់បារី។