​ស្ថិតក្នុង​វ័យ ៥៦​ឆ្នាំ ភាគច្រើន​តែ​បណ្តាល​អោយ​មាន​ការ​ភ្លេចភ្លាំង​ច្រើន​ដូចជា​ឈ្មោះ​មនុស្ស ឬ​ភ្លេច​ធ្វើ​អ្វីមួយ​ដែល​ខ្លួន​ឯង​កំពុងតែ​ធ្វើ​។ ដោយសារ​តែ​អ្នក​ភ្លេច​រឿង​តិចតួច​ដូច្នេះ​មិនមែន​មានន័យថា អ្នក​មាន​ជំងឺ​ភ្លេច​ភ្លាំង ឬ​ជំងឺ​ចាស់ជរា​នោះទេ ដូច្នេះ​មិន​ចាំបាច់​ព្រួយបារម្ភ​ឡើយ​។

មនុស្ស​ភាគច្រើន​គិតថា នៅពេល​កោសិកា​ខួរក្បាល​មួយ​បាន​ស្លាប់ វា​នឹង​មិន​កើត​វិញ​ទៀត​ទេ ប៉ុន្តែ​ឥឡូវនេះ​អ្នកវិទ្យាសាស្ត្រ​នៅ​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​កាន់តែ​ច្បាស់​ថា កោសិកា​ខួរក្បាល​អាច​កើតឡើង​វិញ​បាន​។ ខួរក្បាល​មិន​ខុសគ្នា​នឹង​សាច់ដុំ​ទេ គឺ​វា​ត្រូវការ​ប្រើប្រាស់​អោយបាន​ទៀងទាត់ ហើយ​ប្រសិនបើ​អ្នក​មិន​ប្រើ​វា​ទេ វា​នឹង​ត្រូវ​បាត់បង់​។ អាថ៌កំបាំង​ដើម្បី​បង្កើន​ការចងចាំ​របស់​អ្នក​គឺ ត្រូវ​ធ្វើ​យ៉ាង​អោយ​ខួរក្បាល​មាន​សកម្មភាព និង​កុំ​សូវ​ចាំ​យក​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព តែ​ត្រូវ​ញ៉ាំ​អាហារ​ដែល​ជំនួយ​ដល់​ខួរក្បាល​អោយ​ច្រើន​វិញ​។ ការ​ចាស់​ទៅតាម​អាយុ​គ្មាន​អ្វី​ទាក់ទង​ទៅ​នឹង​មុខងារ​ខួរក្បាល ឬ​ការចងចាំ​របស់​អ្នក​ឡើយ​។

​ការបាត់បង់​ការចង​ចាំ​ជា​បណ្តោះអាសន្ន​ច្រើន​តែ​កើតមាន​ជា​ញឹកញាប់​ក្រោយ​ពី​ផឹកស្រា​, ជាតិ​ស្ករ​ក្នុង​ឈាម​ថយចុះ​, ក្រោយ​ពី​ក្តៅខ្លួន​ខ្លាំង​, វះកាត់​, ក្រោយ​ពី​ប្រកាច់​, ឬ​កំពុង​តែ​ស្ត្រេ​ស​។ ការបាក់​ទឹកចិត្ត និង​ការ​ថប់​អារម្មណ៍​ស្រួចស្រាវ​ក៏​អាច​បណ្តាលអោយ​បាត់បង់​ការចងចាំ​បណ្តោះអាសន្ន​បានដែរ​។ ការបាត់បង់​ការចង​ចាំ​ដែល​ធ្ងន់ធ្ងរ​អាច​កើតឡើង​ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​, មាន​របួស​លើ​ខួរក្បាល ឬ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។

ជំងឺ​ភ្លេចភ្លាំង​នៅ​វ័យ​ជរា​ក៏​បណ្តាល​អោយ​បាត់បង់​ការចងចាំ​ចា​ពី​រយៈពេល​ខ្លី​រហូតដល់ មិន​អាច​ចាំបាន​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ឬ​ឃើញ​តែ​មួយ​ភ្លេត​ពីមុន​។ ថ្នាំ​ព្យាបាល​តាម​វេជ្ជបញ្ជា​ជាច្រើន​ដូចជា ថ្នាំ Statins ឬ​ថ្នាំ​ងងុយដេក​ដែល​ប្រើ​រយៈពេល​យូរ អាច​ប៉ះពាល់​ដល់​ការចង​ចាំបាន​។ ចំពោះ​ឥទ្ធិពល​ខាងក្រៅ​ដូច​ជា ភ្នែក​មើល​មិនសូវ​ច្បាស់ និង​ស្តាប់​មិនសូវ​លឺ ក៏​អាច​រាំងស្ទះ​ដល់​លទ្ធភាព​នៃ​ការសិក្សា​បាន​ដែរ ព្រោះ​វា​ពិបាក​ដល់​ការចងចាំ​។
 
​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្វីដែល​ធ្វើអោយ​ការចងចាំ​មិនល្អ​បំផុត​នោះ​គឺ​បណ្តាលមកពី​ការ​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ​រយៈពេល​ច្រើន​ឆ្នាំ​ពេក ជាពិសេស​ខ្លាញ់​ប្រភេទ Saturated Fats ដែល​ធ្វើអោយ​កើត​ជា​កំណ​កជាប់​ជញ្ជាំង​សរសៃឈាម​អាក់ទែ​រហូត​ដល់​សរសៃ​កា​ពី​ឡា​រី​តូចៗ​ក៏មាន​ដែរ ដូច្នេះ​ទើប​ការដឹកជញ្ជូន​អុកស៊ីសែន​,​ជីវជាតិ និង​ចរន្តឈាម​ទៅ​ខួរក្បាល​មិន​បាន​គ្រប់គ្រាន់​។ ការដកដង្ហើម​ជ្រៅៗ​ធម្មតាៗ​រយៈពេល ២០​នាទី​ជា​ទៀងទាត់ អាច​ជួយ​ពង្រឹង​ដល់​មុខងារ​ខួរក្បាល​បាន​។
 
​ជាតិ​សំណ និង Mercury សុទ្ធតែ​ជា​ដើមហេតុ​បណ្តាល​អោយ​បាត់បង់​ការចងចាំ​។
 
អាហារ​ត្រូវ​ចៀសវាង​
•​ប្រសិនបើ​អ្នក​ចង់​រក្សា​ការចងចាំ​អោយនៅ​ល្អ អ្នក​ត្រូវ​តែ​កាត់បន្ថយ​ការ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ដូច​ជា សាច់ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​សម្បូរ​ជាតិ​ខ្លាញ់​។ ជាមួយគ្នានេះដែរ នំ​ខេ​ក​, នំ​បី​ស្គុត​, ភីហ្សា និង​បឺ​ហ្គ័​រមិន​តែ​ទៅ​បន្ថយ​ជីវជាតិ​ដែល​អ្នក​ត្រូវការ​នោះ​ទេ តែ​ក៏​បណ្តាល​មាន​កំណ​កជាប់​ជញ្ជាំង​សរសៃឈាម​អាក់ទែ (​អាហារ​ទាំងនេះ​ភាគច្រើន​សម្បូរ​ជាតិ​ខ្លាញ់​, ស្ករ និង​អំបិល​) ដែរ​។ ការស្រាវជ្រាវ​បង្ហាញអោយឃើញថា អ្នក​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​, អាហារ​មិនសូវមាន​ជីវជាតិ​ដូចជា បឺ​ហ្គ័​រ​, និង​ដំឡូង​ចំនិត សុទ្ធតែ​បន្ថយ​ភាព​ឆ្លាត​វ៉ៃ និង​ការចងចាំ​កាន់តែ​ខ្សោយ​ជាតិ​អ្នក​ដែល​ញ៉ាំ​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​សម្បូរ​ជីវជាតិ​។​
•​ស្រា​កាត់បន្ថយ​ជីវជាតិ​សំខាន់ៗ​របស់​ដែល​រាងកាយ​ត្រូវការ ដូច្នេះ​គួរតែ​ចៀសវាង​វា​អោយបាន​។
•​ចូរ​ចៀសវាង​អំបិល​មាន​ជាតិ​សូ​ដ្យូ​ម និង​កុំ​ចូលចិត្ត​ថែម​ជាតិ​ប្រៃ​លើ​អាហារ​ដែល​ឆ្អិន​ហើយ​អី​។
•ចូរ​កុំ​ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក​ព្រោះ​វា​ធ្វើអោយ​ខួរក្បាល​ឆាប់​ចាស់​។
 
​អាហារ​ដែល​គួរ​ទទួល​ទាន​
•​ចូរ​ញ៉ាំ​អាហារ​ពេលព្រឹក​ជា​និច្ច​។
•​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ងាយ​នឹង​បាត់បង់​ការចងចាំ​ណាស់ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​អាហារ​តិចៗ​ជា​ទៀងទាត់​ដើម្បី​អោយ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​តុល្យភាព​។
•​ខ្លាញ់​ប្រភេទ​អូ​មេហ្គាបី​សម្បូរ​ជាតិ EPA និង DHA ដែល​ជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ខួរក្បាល​។ ខ្លាញ់​ប្រភេទ​នេះ​អាច​រកបាន​ក្នុង​សាច់​ត្រី​ដែល​សម្បូរ​ខ្លាញ់​ដូចជា​ស្រី​សាល​ម៉ុង ឬ​ត្រី​សា​ឌី​ន​ជាដើម​។
•​ចូរ​ប្រើ​ប្រេង​អូ​លីវ​, ប្រេង​សណ្តែក និង​ប្រេង​ផ្កាឈូករ័ត្ន​សម្រាប់ធ្វើ​ម្ហូប​។
•​កាហ្វេ​ស្រស់ៗ​ហាក់បីដូច​ជា​ជំនួយ​ដល់​ការចងចាំ​ដែរ ជាពិសេស​មនុស្ស​ចាស់​។ ការ​ញ៉ាំ​មួយថ្ងៃ​ពី​រពែង​គឺ​គ្រប់គ្រាន់​ហើយ​។​
•​បន្លែ​ពណ៌​បៃតង ជាពិសេស​ស្ពៃ Spinach, ស្ពៃក្តៅ​បៃតង​, និង​ផ្កា​ខាត់ណា​ពណ៌​បៃតង ព្រមទាំង​ផ្លែឈើ​ពណ៌​ក្រហម និង​ស្វាយ​ដូចជា ស្ត័រ​បឺរី​, បឺ​រី​ពណ៌​ខៀវ​, បឺ​រី​ពណ៌​ខ្មៅនិង​ផ្លែឈើ​រី សុទ្ធតែ​សម្បូរ​ជាតិ​អង់​ទី​អុក​ស៊ីដង់ សម្រាប់​បន្ថយ​ការ​ចុះខ្សោយ​ការចងចាំ​។
•​ចូរ​ញ៉ាំ​ផ្លែ​ប៉​ម​, ល្ហុង​, ម្នា​ស់​, ទំពាំងបាយជូ​រ​, ពុ​ទ្ធ្រា និង​ទំពាំងបាយជូរ​គ្រាប់​អោយ​បាន​ច្រើន​។​
•​សារធាតុ Phosphatidyl Choline គឺជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ខួរក្បាល​ដែល​មាន​នៅក្នុង​សុ​ត និង​ត្រី (​ជាពិសេស​ត្រី​សា​ឌី​ន​)​។
•​ចូរ​ញ៉ាំ​ខ្ញី និង​ទឹកដោះគោរ​យៅ​អូ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​អោយបាន​ច្រើន​ដើម្បី​សម្រួល​ដល់​ការរំលាយ​អាហារ​។
 
ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
•​ចូរ​ប្រើ​ផលិតផល​ដែល​មាន​វីតាមីន​, ជាតិ​រ៉ែ​, អង់​ទី​អុកស៊ីដ​ង​, ជីវជាតិ​សម្រាប់​ខួរក្បាល និង​ខ្លាញ់​សំខាន់ៗ ជាមួយគ្នា​តែម្តង​។
•​ផលិតផល Siberian Herb Rhodioba ត្រូវបាន​បង្ហាញ​អោយឃើញ​ថា ជួយ​ពង្រឹង​ដល់​ការចងចាំ និង​ផ្ចង់អារម្មណ៍​។ វា​ក៏​ទៅ​កាត់​បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​ដែល​ស្ត្រេ​ស​អ័រម៉ូន​បង្ក​លើ​រាងកាយ និង​សតិអារម្មណ៍​យើង​ផង​ដែរ​។ ចូរ​ប្រើ​រយៈពេល​មួយខែ បន្ទាប់​មក​ផ្អាក់​វាពីរ​សិន ចាំ​ចាប់ផ្តើម​ប្រើ​ម្តងទៀត​។
•ផលិតផល​ប្រភេទ​ឬ​ស​ឈើ Ginkgo Biloba ជួយ​បង្កើន​ការចងចាំ​តាមរយៈ​ពង្រឹង​លំហូរ​ឈាម​ទៅ​ខួរក្បាល​។
•​ផលិតផល Phosphatidyl Serine ជួយ​ពង្រឹង​ដល់​មុខងារ​ផ្លូវចិត្ត​។ ចូរ​ប្រើ ១០០​មី​លី​ក្រាម បី​ដង​ក្នុង​មួយ​ថ្ងៃ​។ ចូរ​ប្រើ​នៅ​ពេល​ថ្ងៃ កុំ​ប្រើ​ពេល​យប់​ព្រោះ​វា​បណ្តាល​អោយ​យល់​សុបិន្ត​ច្រើន និង​មិន​ងងុយដេក​។​
•Co-enzyme Q10 អាច​បង្កើន​ការផលិត​ថាមពល​ក្នុង​ខួរក្បាល​បាន ចូរ​ប្រើ ១០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។
•​វីតាមីន B​កំផ្លេ​ចមាន​សារៈសំខាន់​សម្រា​ប់មុខ​ងារ​ធម្មតា​របស់​ខួរក្បាល​។​
•​អាស៊ីតអាមីណេ L-glutamine ក៏​ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ខួរក្បាល​ដែរ​។ ចូរ​ប្រើ ២៥០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។
•​ផលិផ​ល Glutahione គឺជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ខួរក្បាល​។
 
មតិ​ដ៏​មាន​ប្រយោជន៍​
•ការ​ហាត់ប្រាណ​ជា​ទៀងទាត់​គឺជា​រឿង​សំខាន់​សម្រាប់​បន្ថែម​ការ​ចងចាំ ព្រោះ​កាលណា​ខួរក្បាល​ទទួលបាន​អុកស៊ីសែន​កាន់តែច្រើន ការបាត់បង់​ការចង​ចាំ​ក៏​កាន់តែ​តិច​ដែរ​។
•​ការព្យាបាល​ប្រភេទ Chelation ជួយ​រំលាយ​កំណក​ជាប់​នឹង​ជញ្ជាំង​សរសៃឈាម​អាក់ទែ ព្រមទាំង​បង្កើន​ការដឹកនាំ​ឈាម និង​អុកស៊ីសែន​ទោ​ខួរក្បាល​។ ការព្យាបាល​ប្រភេទ​នេះ​ជួយ​បញ្ចេញ​ជាតិពុល​លោហៈ​ដែល​ងាប់ៗ​ទាំងអស់​ចេញពី​រាងកាយ​។​
•​ការរក្សា​អោយ​ខួរក្បាល​នៅ​មាន​សកម្មភាព​បាន​គឺជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​បង្កើន​ការចងចាំ​។ ចូរ​លេងល្បែង​ល្បងប្រាជ្ញា​ដាក់ពាក្យ​អោយបាន​ច្រើន​។
•កាត់បន្ថយ​ការប៉ះពាល់​នឹង​ជាតិ​អាលុយមីញ៉ូម​អោយបាន​ច្រើន​បំផុត​ដែល​មាន​ក្នុង សារធាតុ​បំបាត់​ក្លិន​ខ្លួន​, ខ្ទះ​ចំអិន​អាហារ​, ហ្វ្រូ​ម៉ាត​ជាដើម​។
•​ការធ្វើ​សមាធិ​ជួយ​ពង្រឹង​ដល់​ការចងចាំ​ដែរ​។
•​ចូរ​បន្ថយ​ការប៉ះពាល់​នឹង​ជាតិ Mercury អោយបាន​ច្រើន​បំផុត​។
•​ចៀសវាង​ប្រើ​ទូរស័ព្ទដៃ​មួយ​ដង​កុំអោយ​យូរ​ជាង ២០​នាទី និង​ចៀសវាង​ការប្រើ​វា​ក្នុង​ឡាន និង​រថភ្លើង ព្រោះ​នឹង​បង្កើន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​អ្នក​ប្រើប្រាស់​។​
•​ប្រសិនបើ​ក្រោយពី​ប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដូច​ខាងលើ​រយៈពេល ៣​ខែ​ហើយ អ្នក​នៅ​តែ​មាន​បញ្ហា​ក្នុងការ​ចង​ចាំ​ទៀត ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាង​អាហារូបត្ថម្ភ​ទៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង