ចំណង​អាពាហ៍ពិពាហ៍ គឺជា​ទំនាក់ទំនង​ដ៏​សាំ​ញុំ​ា​មួយ ដែល​ក្នុង​ពេល​ជាមួយគ្នា​នោះ វា​ក៏​មាន​នូវ ភាព ដែល​គួរអោយ​ចាប់អារម្មណ៍​ផង​ដែរ​។ អ្នក​ត្រូវ​តែ​ដឹងថា ភាពស្មោះត្រង់ និង ការទុកចិត្ត​គ្នា​ទៅវិញទៅមក គឺជា សសរ​ពីរ​ដ៏​សំខាន់ ដែល​អាច​រក្សា​នូវ​ចំណង​នេះ​អោយបាន​រឹងមាំ​បាន​។

តែ​ទោះជា​យ៉ាងណា ក៏ដោយ ប្រសិនបើ​អ្នក​ហាក់​មាន​អារម្មណ៍​ថា ស្វាមី​របស់​អ្នក កំពុង​តែ​មិន​មាន​ភាពស្មោះត្រង់​ចំពោះ​អ្នក បើទោះជា​វា​គ្រាន់តែ ជាការ​លាក់បាំង​មួយ ដែល​ស្វាមី​អ្នក​មិន​ចង់អោយ​អ្នក​មាន​ការព្រួយបារម្ភ នោះ​វា មាននូវ វិធី​ជាក់លាក់​មួយ ដែល​អ្នក​អាច​ដោះស្រាយ​បាន​ចំពោះ​បញ្ហា​នេះ ។ ខាងក្រោម​នេះ គឺជា​ចំណុច ដែល​អ្នក​អាចអនុវត្ត​បាន ដើម្បី​ធ្វើអោយ​ពួកគាត់​មាន​ភាពស្មោះត្រង់​នឹង​អ្នក​វិញ ៖

១. បង្កើត​នូវ​ទំនុកចិត្ត​

     ប្រសិនបើ​ស្វាមី​អ្នក ជឿជាក់​អ្នក​ពេញ​មួយ​ជីវិត​របស់​គាត់ នោះ​គាត់​ក៏​នឹង ស្មោះត្រង់​នឹង​អ្នក ជា​រៀង ដរាប​ដែរ​។ គាត់​នឹង​ចែករំលែក​រាល់​រឿងរ៉ាវ​ជីវិត និង បញ្ហា​ទាំងអស់​របស់​គាត់ ជាមួយ​នឹង​អ្នក​។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​អោយ គាត់​ស្មោះត្រង់​នឹង​អ្នក នោះ​អ្នក​ត្រូវតែ​បង្កើត​នូវ សេចក្តី​ទុកចិត្ត​រវាង​អ្នក និង គាត់ ។ ត្រូវ​បង្ហាញ​ថា អ្នក​ជឿទុកចិត្ត​គាត់ មាន​ភាព​អត់ធន់ និង តែងតែ​ផ្តល់ឱកាស​អោយ​គាត់​ជានិច្ច​។ ការ បង្កើត​សេចក្តី​ទុកចិត្ត​បាន គឺ​មិនមែន​អាចធ្វើ​បាន តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​នោះ​ទេ​។ អ្នក​គ្រាន់តែ ព្យាយាម ធ្វើ​វា​អោយបាន​អស់ពី​ចិត្ត នោះ​រាល់​សេចក្តីប្រាថ្នា​របស់​អ្នកនឹង ក្លាយជា​ការពិត​។​

២. ព្យាយាម​ស្តាប់ ដោយ​មិន​ត្រូវ​ធ្វើ​ការវិនិច្ឆ័យ​

      នៅពេលណា ដែល​គាត់​ចង់​និយាយ​ពី​បញ្ហា​អ្វី​របស់​គាត់​ទៅកាន់​អ្នក នោះ​អ្នក​គ្រាន់តែ​ចាំ​ស្តាប់ និង គាំទ្រ​គាត់​ទៅ​គឺ​បាន​ហើយ​។ អ្នក​មិន​ត្រូវ​សម្តែង​នូវ អា​ការៈចង់​វែកញែក និង បញ្ចេញ​យោបល់​ចំពោះ​អ្វី ដែល​គាត់​បាន​ធ្វើ និង បង្គាប់​អោយ​គាត់​ធ្វើ​អ្វី​តាម​អ្នក​ភ្លាមៗ​នោះទេ​។ គឺថា អ្នក​គ្រាន់តែ ធ្វើជា​អ្នក​ស្តាប់ ដ៏​ល្អ​ម្នាក់ សម្រាប់​គាត់​គឺ​គ្រប់គ្រាន់​ហើយ​។ វិធី​នេះ គឺ​នឹង​អាច​ធ្វើអោយ​គាត់​គិតថា បើទោះជា​មាន​រឿង​អ្វី កើតឡើង​ចំពោះ​គាត់ ក៏​គាត់​នូវតែ​មាន​ភរិយា​ដ៏​ល្អ​ម្នាក់​ជួយ ស្តាប់ និង គាំទ្រ​លើកទឹកចិត្ត​គាត់​។ ជា លទ្ធផល​នោះ​គឺថា គាត់​នឹង​បន្ត​ស្មោះត្រង់​ចំពោះ​អ្នក​ជានិច្ច ។​

៣.​អ្នក​មិន​ត្រូវ​ប្រាប់​គាត់​ពីអ្វី​ដែល​គាត់​ត្រូវបាន​ធ្វើ​នោះ​ទេ​

      នៅពេលណា ដែល​ស្វាមី​អ្នក កំពុងតែ​រៀបរាប់​ពី​រឿង​អ្វី​មួយ​ទៅ​កាន់​អ្នក នោះ​អ្នក​មិន​ត្រូវ​កាត់​សង្វាក់ ដោយ​ការ​ប្រាប់​នូវ អ្វី​ដែល​គាត់​ត្រូវបានធ្វើ និង ថា​តើ​នរណា​ម្នាក់​ផ្សេង​ទៀត​នោះ គួរ​មាន​ការឆ្លើយតប បែប​ណា​ចំពោះ​គាត់​នោះ​ទេ​។ ប្រសិនបើ​គាត់​មិនបាន សាកសួរ​អ្នក​អ​ពី​ដំណោះស្រាយ នោះ​ហេតុអ្វី​បាន ជា​អ្នក​ចាំបាច់ ត្រូវ​ផ្តល់​វា​អោយ​គាត់​។ បើ​ទោះ​ជា​អ្នក​គិតថា ការយល់ឃើញ​របស់​អ្នក គឺ​ត្រឹមត្រូវ ហើយ ប្រសិនបើ​អ្នក នៅតែ​ព្យាយាម លើកឡើង​នូវ​ពាក្យ បង​គួរតែ​… រាល់ពេល នោះ​គាត់​នឹង​ចាប់ផ្តើម ខ្លាចរអារ នឹង​ការ ចែករំលែក​នូវ​បញ្ហា​របស់​គាត់ ជាមួយ​នឹង​អ្នក​។ កត្តា​នេះ គឺ​អាច​ធ្វើអោយ​គាត់ លែង​មាន​ភាព ស្មោះត្រង់​ចំពោះ​អ្នក​បាន ។​

៤. សម្តែង​នូវ​អារម្មណ៍​អកម្ម​

     វិធី​ជា​ធម្មតា គឺ​តែងតែ​បាន​ជោគជ័យ​។ ប្រសិន​បើ​វិធី​ផ្សេង​ទៀត​ដូច​ដែល​បាន​រៀបរាប់ មក​ពី​ខាងលើ មិន​មាន​ប្រសិទ្ធភាព​ទេ នោះ​គឺថា ដល់ពេល​ដែល​អ្នក​ត្រូវ​សម្តែង​នូវ​ឧបាយកល​មួយ ដ៏​ល្អ ដោយ​អ្នក​ត្រូវ ធ្វើអោយ​អារម្មណ៍​អោយ​ស្ងប់ ប្រសិនបើ​អ្នក​ពិតជា​ចង់ដឹង​នូវ​ការ​ពិត​ពី​គាត់ ។ អ្នក​មិន​ត្រូវ​បញ្ចេញ​កំហឹង ឬ ភាពមន្ទិលសង្ស័យ​ចំពោះ​គាត់​នោះ​ទេ​។​

៥. យំ ជា​វិធី​ដ៏​ចាស់​មួយ តែ​អាច​យកជាការ​បាន​

     នៅ​ចុងបញ្ចប់​ប្រសិនបើ រាល់​វិធី​អ្វី​ផ្សេង​ទៀត​មិនបាន​សម្រេច នោះ​អ្នក​អាច​ប្រើ​នូវ​អាវុធ​មួយ ដែល គួរអោយ​ទុកចិត្ត​បាន​បំផុត​នោះ​គឺ យំ ។ តែ​ទោះជា​យ៉ាងណា អ្នក​មិន​ត្រូវ​ទ្រ​ហ៊ោ​យំ ខ្លាំង​ពេក​នោះ​ទេ​។ អ្នក​គ្រាន់តែ បង្កើត​ទឹកភ្នែក​រលីងរលោង  ដោយ​ព្យាយាម​ដាក់​មនោសញ្ចេតនា​អោយបាន​ជ្រាលជ្រៅ និង​និយាយ​ថា ហេតុ​អ្វី​បង​ធ្វើអោយ​ខ្ញុំ​ឈឺចាប់​បែបនេះ ?​ខ្ញុំ​តែងតែ​គិតថា បង​ស្រលាញ់​ខ្ញុំ​! វិធី​នេះ គឺ​ពិតជា មាន​ប្រសិទ្ធភាព តែ​អ្នក​មិន​ត្រូវ​ប្រើ​វា​ញឹកញាប់​ពេក​នោះ​ទេ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង