មិន​ប្រាកដ​នោះទេ​។ អាហា​របួស​មិន​មែន​ជា​អាហារ​ដែល​ធ្វើអោយ​ស្រក​ទម្ងន់​នោះ​ទេ​។​​ទោះជា​យ៉ាងណា​ក៏ដោយ​, វា​ជា​រឿង​ពិត​ដែល​មនុស្សពេញវ័យ និង​កុមារ​ដែល​ញ៉ាំ​អាហា​របួស​គឺ​ជា​ទូទៅ​ស្គម​ជាង​អ្នក​ដែល​មិន​ញ៉ាំ​អាហា​របួស​។

នេះ​អាច​ដោយសារតែ​អាហា​របួស​រួមមាន ជាតិ​ខ្លាញ់​ឆ្អែត​តិច និង​មាន​ផ្លែឈើ និង​បន្លែ និង​ជាតិ​ប្រូតេអ៊ីន​រុក្ខជាតិ​ច្រើន​ដែល​ជា​អាហារ​ដែល​មាន​កាឡូរី​ទាប​។​

​ប៉ុន្តែ​អាហា​របួស​មិនមែន​សុទ្ធតែ​ជា​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ទាប​នោះទេ​។ អ្នក​អាច​ឡើង​ទម្ងន់​ដោយសារតែ​អាហា​របួស​ប្រសិនបើ​ទំហំ​នៃ​ការ​ញ៉ាំ​នោះ​គឺ​ច្រើន ឬ​ប្រសិនបើ​អ្នក​ញ៉ាំ​អាហារ​នោះ​មាន​កាឡូរី​ខ្ពស់ ដូចជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​ផ្អែម​ជាដើម​។ សូម្បី​តែ​អាហារ​មួយចំនួន​សម្រាប់​អ្នកបួស​នោះ​អាច​មាន​កាឡូរី និង​ជាតិ​ខ្លាញ់​ខ្ពស់​ផងដែរ​។​

​មូលដ្ឋានគ្រឹះ​នៃ​ការទទួលបាន និង​រក្សា​ទម្ងន់​អោយ​នៅ​ថេរ​គឺ​ដូចគ្នា​ចំពោះ​អ្នកបួស និង​អ្នក​មិន​បួស​។ ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព និង​សូម​អោយ​មាន​ស្ថេរភាព​នៃ​ការ​ញ៉ាំ​កា​ឡូរី​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង