ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកមិនគួរងូតទឹកឲ្យកូន។ តើមានអ្វីខ្លះទៅ?

  • ក្នុងពេលដែលកូនឃ្លាន អ្នកមិនគួរងូតទឹកឲ្យកូនឡើយ ព្រោះបើអ្នកហ៊ានតែងូតទឹកឲ្យកូនក្នុងពេលនេះ នឹងធ្វើឲ្យឈាមមិនអាចដើរដល់ខួរក្បាលកូន ធ្វើឲ្យកូនខ្វះអុកស៊ីសែន។ ជាហេតុដែលធ្វើឲ្យកូនវិលមុខបាន។
  • ក្រោយពេលដែលកូនទើបតែបែកញើសរួច អ្នកម្តាយមិនគួរងូតទឹកឲ្យកូនភ្លាមទេ ព្រោះក្រោយពេលដែលកូនបែកញើសច្រើនរួច សរសៃឈាមកូននឹងរីកធំ ហើយទឹកក្នុងរាងកាយកូននឹងងាយហូរអស់ ដោយអាចធ្វើឲ្យរាងកាយកូនខ្វះជាតិទឹក។ ជាពិសេស អាចធ្វើឲ្យឈាមមិនអាចដើរដល់បេះដូង និងខួរធំ ដោយអាចធ្វើឲ្យងាយខ្វះអុកស៊ីសែនណាស់។ ដូចនេះ ក្រោយពេលដែលកូនទើបតែបែកញើសរួច អ្នកម្តាយគួរតែចាំរាងយូរបន្តិច ទើបអាចងូតទឹកឲ្យកូនបាន។
  • ក្រោយពេលដែលកូនទើបតែចាក់ថ្នាំការពាររួច អ្នកម្តាយមិនគួរងូតទឹកឲ្យកូនភ្លាមទេ ដោយចាំក្រោយ២៤ម៉ោងរួច ទើបអាចងូតទឹកឲ្យកូនបាន។ 
  • ក្រោយពេលដែលកូនទើបតែញ៉ាំឆ្អែតរួច អ្នកម្តាយមិនគួរឲ្យកូនងូតទឹកភ្លាមទេ ព្រោះអាចធ្វើឲ្យកូនមិនស្រួលក្នុងខ្លួន ថែមទាំងអាចធ្វើឲ្យកូនក្អួតផងដែរ។ ដូចនេះ ក្រោយកូនបៅរួចចំនួនកន្លះម៉ោង ទើបអ្នកម្តាយអាចងូតទឹកឲ្យគេបាន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង