ការផ្លាស់ប្តូរផ្នែករូបរាងកាយ នៅក្នុងអំឡុងពេលនៃការមានផ្ទៃពោះ គឺអាចបណ្តាលអោយស្ត្រី មានការឈឺចាប់ និង ចុករោយ ជាពិសេសបាន នៅត្រង់ តំបន់នៃឆ្អឹងខ្នង។ ផ្នែកកណ្តាលនៃដងខ្លួន អ្នក ហាក់នឹង ធ្លាក់ចុះ ដោយសារតែការរីកមាឌ នៃក្បាលពោះ ដែលនឹងតម្រូវអោយអ្នក សម្របសម្រួលទៅ នឹងស្ថានភាពរាងកាយបែបនេះ ដើម្បីទ្រទម្ងន់ដែលមាននៅក្នុងពោះ។

អ្នកក៏ត្រូវបានប្រើផងដែរ នូវ សាច់ដុំឆ្អឹងខ្នង ដើម្បីទ្រទម្ងន់នូវ រាងកាយថ្មីនេះ។ ចំណុចខាងលើនេះ និង កត្តាផ្សេងៗដទៃទៀត អាច ធ្វើអោយមាននូវការដាក់សម្ពាធជាខ្លាំង ទៅលើសាច់ដុំនៃឆ្អឹងខ្នង។ ប៉ុន្តែវាមាននូវវិធីមួយចំនួន ដែលអ្នកអាចធ្វើបាន ដើម្បីសម្រាលនូវភាពមិនសុខស្រួលទាំងនេះ ៖
វិធីក្នុងការបំបាត់អាការៈចុកចង្កេះ ក្នុងអំឡុងពេលនៃការមានផ្ទៃពោះជាមួយនឹងលំហាត់ប្រាណស្រាលៗ
ក្នុងអំឡុងពេលនៃការពរពោះ អ្នកគួរតែរក្សានូវភាពសកម្មផ្នែករាងកាយ។ អ្នកអាចនឹង ត្រូវការ តម នូវ ប្រភេទលំហាត់ប្រាណផ្នែករាងកាយ និ សកម្មភាពទាញសន្ធឹងសាច់ដុំមួយចំនួន ដែលអាចនឹងបណ្តាល អោយទារកអ្នកប្រឈម នឹងគ្រោះថ្នាក់ ប៉ុន្តែការហាត់ប្រាណ ជាមួយនឹងសកម្មភាពស្រាលថ្នមៗ គឺមាន អត្ថប្រយោជន៍ មិនត្រឹមតែជួយសម្រាលនូវការចុកចង្កេះប៉ុណ្ណោះទេ ប៉ុន្តែវាអាច រៀបចំរាងកាយអ្នក អោយត្រៀមរួចរាល់សម្រាប់ ការឈឺពោះសម្រាល និង ការសម្រាលកូនបានយ៉ាងងាយស្រួល។
ការធ្វើលំហាត់ប្រាណ នៅក្នុងទឹក គឺពិតជាអស្ចារ្យ សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយសារតែវាធ្វើអោយ អ្នកអណ្តែតបាន និង មានភាពរីករាយ ហើយវាអាចកាត់បន្ថយបាននូវ សម្ពាធដែលមាននៅលើ ឆ្អឹងខ្នង និង សាច់ដុំផ្នែកផ្សេងៗទៀត។ អ្នកអាចចូលរួម ក្នុងថ្នាក់ហាត់ប្រាណនៅក្នុងទឹក សម្រាប់ស្ត្រីមានផ្ទៃពោះ ឬ គ្រាន់តែទៅហែលទឹក ។ ការហែលទឹកក៏ជា សកម្មភាពផ្នែកលំហាត់ប្រាណ ដ៏ល្អប្រសើរ បំផុតផង ដែរ ។
វិធីក្នុងការកាត់បន្ថយការឈឺចង្កេះ ក្នុងអំឡុងពេលនៃការមានផ្ទៃពោះ ដោយការរក្សានូវស្ថានភាពដ៏ល្អមួយ
ដោយសារតែទំហំ នៅផ្នែកពោះរបស់អ្នក នឹងចេះតែបន្តមានការកើនឡើង ក្នុងអំឡុងពេលនៃការ ពរពោះនេះ នោះស្ត្រេសជាច្រើន នឹងបន្ថែមទៅលើ សាច់ដុំនៃឆ្អឹងខ្នង។ វាជាការទូទៅ ដោយអ្នកគ្រាន់ តែរៀនសម្របខ្លួន ទៅនឹងស្ថានភាពរាងកាយបែបនេះ ដើម្បីផ្ទុកនូវទម្ងន់បន្ថែមនេះ ដែលមាននៅខាង មុននៃផ្នែករាងកាយអ្នក។ ការដាក់ស្ថានភាពរាងកាយ មិនបានត្រឹមត្រូវ គឺកាន់តែបង្កើននូវការឈឺចាប់ត្រង់ខ្នង និង ចង្កេះ ។ អ្នកត្រូវប្រុងស្មារតី ចំពោះបម្រែបម្រូល ដែលមានចំពោះសា្ថនភាពរាងកាយអ្នកនិង ព្យាយាមធ្វើការរក្សានូវ ស្ថានភាពរាងកាយត្រឹមត្រូវមួយ ។ អ្នកក៏ត្រូវ ប្រុងប្រយ័ត្នផងដែរ ចំពោះស្ថានភាព នៃដំណេករបស់អ្នក ។ អ្នកអាច នឹងត្រូវការប្រើខ្នើយ ឬ ប្រដាប់ទ្រ នៅពេលដែលអ្នកអង្គុយ ឬ គេង ដើម្បីជួយទ្រទម្ងន់ នៅត្រង់ខ្នង និង ចង្កេះ ដើម្បីរក្សាបាននូវ ដងខ្លួនត្រង់ត្រឹមត្រូវល្អមួយ ។ នៅពេលដែល អ្នកឈរ ឬ អង្គុយ ព្យាយាមដាក់ពោះរបស់អ្នក អោយចូលទៅក្នុង ឆ្អឹងខ្នង និងដាក់ខ្នង និង ស្មាអោយត្រង់ ។
វិធីក្នុងការបំបាត់ការចុកចង្កេះ ក្នុងអំឡុងពេលនៃការមានផ្ទៃពោះជាមួយនឹង ការសម្រាកអោយ បានគ្រប់គ្រាន់
ចំណុចមួយ ក្នុងចំណោមចំណុចសំខាន់ផ្សេងៗទៀត ដែលអ្នកអាចធ្វើបាន សម្រាប់ខ្លួនឯង និង ទារក គឺ អ្នកត្រូវធ្វើការសម្រាកអោយបានគ្រប់គ្រាន់ ក្នុងអំឡុងពេលនៃការមានផ្ទៃពោះនេះ ។ អ្នកត្រូវតែគេង នៅក្នុងស្ថានភាពដំណេកមួយ ដែលផ្តល់ផលល្អចំពោះសុខភាព និង ធ្វើអោយឆ្អឹងខ្នងអ្នក មានផាសុក ភាពល្អ។ មានស្ត្រីមានផ្ទៃពោះជាច្រើន យល់ឃើញថា ការគេងចំហៀង ដោយការប្រើខ្នើយដាក់ នៅ ចន្លោះជង្គង់ និង ដាក់នៅក្រោមខ្នង និង ក្រោមពោះរបស់ពួកគេ គឺអាចទ្រទម្ងន់ និង ធ្វើអោយពួកគេ ដេកបានស្កប់ស្កល់ល្អ ។ ការសម្រាកបានគ្រប់គ្រាន់ ក្នុងរយៈពេលនៃការមានផ្ទៃពោះនេះគឺអាច អោយ អ្នកកាត់បន្ថយនូវការឈឺចាប់ខ្នងបានជាពិសេស ៕