តើ​អ្នក​កំពុងតែ​មាន​បញ្ហា ជាមួយនឹង​ចំណង់​ផ្លូវភេទ​របស់​អ្នក មែន​ដែរឬទេ​? បើ​ពិតជា​ដូច្នោះ​មែន អ្នក​មិន ចាំបាច់ មាន​ការព្រួយបារម្ភ​ខ្លាំងពេក​នោះទេ ព្រោះថា វា​មាន​នូវ​ប្រភេទ​អាហារ​ជាក់លាក់​មួយចំនួន ដែល ត្រូវបាន​គេ ជឿជាក់ថា ពួក​វា​អាច​ជួយ ជម្រុញ​ដល់​សុខភាព​ផ្លូវភេទ របស់​អ្នក អោយមាន​ប្រសិទ្ធភាព ជាង​មុន ។

អ្នក​គ្រាន់តែ​ធ្វើការ​បន្ថែម នូវ​អាហារ​ទាំងនោះ ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក នោះ​វា ពិតជា​អាច​ជួយ បង្កើន​ដល់​ចំណង់​ផ្លូវភេទ របស់​អ្នក​មិន​ខាន​។ ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហារ ទាំង ៦​ប្រភេទ ដែល​អាច​ជួយ​អោយ ចំណង់​តណ្ហា របស់​អ្នក​ប្រសើរ​ជាង​មុន​បាន ៖

១. ផ្លែ​អាល់​មុន​
​ផ្លែ​អាល់​មុន គួរ​ត្រូវ​បាន​ញុំ​ា​ទទេ ដោយ​មិន​ចាំបាច់ បន្ថែម​ស្ករ ឬ អំបិល​។ ផ្លែ​អាល់​មុន​ស្រស់ៗ គួរ​ត្រូវ​យក ទៅបុក​អោយ​ល្អិតៗ និង យក​មក​ទទួល​ទាន​ភ្លាមៗ ដើម្បី​ទទួលបាន​នូវ សារជាតិ​បំប៉ន​ដ៏​ពេញលេញ​របស់ វា​។ ផ្លែ​អាល់​មុន គឺ​ជំនួយ​ដល់ ផលិតផល​របស់ អរ​ម៉ូ​ន​សំខាន់ៗ ដែល​ជួយ​លៃ​តម្រូវ សុខភាព​ផ្លូវភេទ របស់​អ្នក​បាន ដោយសារតែ វា​មាន​ផ្ទុក​នូវ អាស៊ីត​ខ្លាញ់ ដែល​ជួយ​ផ្តល់​អោយ​រាងកាយ នូវ​វត្ថុធាតុដើម សំខាន់ៗ ។ វា​ថែមទាំង​អាចធ្វើ អោយ​អារម្មណ៍​របស់​អ្នក​ស្រស់ថ្លា និង រឹតចំណង​នូវ​ភាពស្និទ្ធស្នាល របស់​អ្នក​ចំពោះ ដៃគូរ​។​

២.​ផ្លែ​ចេក​
​ផ្លែ​ចេក គឺជា​ប្រភព​ដ៏​ល្អ នៃ​អង់ស៊ីម ប្រូ​មេឡា​អ៊ីន ( bromelain) ដែល​ជួយ ក្នុង​ការលើក​ស្ទួយ​ដល់ សុខភាព​ផ្លូវភេទ និង ភ្ញោ​ចដល់ សក្តានុពល​របស់​វា​។ ពួកវា ក៏បាន​ផ្តល់​នូវ ថាមពល​បន្ថែម ទៅកាន់ រាងកាយ​របស់​អ្នក ដោយសារ​តែ​ពួក​វា មាន​ផ្ទុក​នូវ​សារជាតិ​ចិញ្ចឹម​បំប៉ន​សំខាន់ៗ ដូចជា វីតាមីន B និង សារជាតិ​រ៉ែ ដូចជា ប៉ូ​តា​ស្យូម​ជាដើម ។​

៣.​ស៊ុត​
​ស៊ុត មាន​ផ្ទុក​នូវ វីតាមីន B5 និង  B6 ដែល​មាន​សារសំខាន់ ក្នុង​ការជួយ​គ្រប់គ្រង​នូវ កម្រិត​នៃ​ស្ត្រេ​ស នៅ ក្នុង​រាងកាយ​។ ហើយ​ជា​លទ្ធផល វា​ក៏​បាន​ជួយ​ផងដែរ ក្នុង​ការពង្រឹង​ដល់ ចំណង់​ផ្លូវភេទ​របស់​អ្នក ។ ពង​មាន់ និង ថែម​ទាំង​ពងត្រី គឺជា ប្រភព​ដ៏​ល្អ នៃ​ពពួក​វីតាមីន​ទាំងនេះ និង មាន​អត្ថប្រយោជន៍​ជា ពិសេស​។ ដូច្នេះ អ្នក​គួរ​ធ្វើការ​ពិចារណា ក្នុង​ការជ្រើសរើស​យក ពង​មាន់ស្ងោរ​យកមក​ទទួលទាន​។​

៤. ខ្ទឺ​មស​
​ខ្ទឹម​ស មាន​ផ្ទុក​នូវ សមាសធាតុ organosulfur ត្រូវ​បាន​ហៅ​ថា allicin ដែល​បាន​បង្កើន​ដល់ ចរន្ត​ឈាម ទៅកាន់ សិរីរៈ​ផ្លូវភេទ និង ជម្រុញ​ដល់ ចំណង់​ផ្លូវភេទ​របស់​អ្នក​បាន ។ ខណៈពេល ដែល​ខ្ទឹមស ផ្តល់​គុណសម្បត្តិ ចំពោះ​សុខភាព​ផ្លូវភេទ វា​ក៏​អាច​បង្អាក់​ដល់ ភាពស្និទ្ធស្នាល របស់​អ្នក រវាង​នឹង​ដៃគូរ បានដែរ ដោយសារ​តែ​វា​នឹង​បន្សល់​ក្លិន​នៅក្នុង​មាត់ នៅពេល​ដែល​អ្នក​ទើបនឹង​ញាំ​រួច​ថ្មីៗ ។​

៥.​ផ្លែ​ល្វា​
​អ្នក​អាច ទទួលទាន​ផ្លែ​ល្វា​ស្រស់ៗ ដែល​វា​អាច ជំនួយ​ដល់ សម្ថ​ត្តភាព​ផ្លូវភេទ​របស់​អ្នក​បាន​។ ផ្លែ​ល្វា មាន​ផ្ទុក​នូវ អាស៊ីត​អា​មី​ណូ ដែល​នឹង​ជួយ បង្កើន​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​បាន ។

៦. ស៊ុក​កូឡា​

​ស៊ុក​កូឡា គឺជា​ប្រភព​នៃ phenylethylamine ដែលជា សារជាតិ​គីមី​ម្យ៉ាង ដែល​នឹង​ធ្វើអោយ​អ្នកមាន អារម្មណ៍ អណ្តែត​អណ្តូង នឹង ស្នេហា ហើយ​វា​ជា​ហេតុផល​មួយ ដែល​នឹង​ធ្វើអោយ​អ្នក ចូល​ចិត្តស៊ុក​កូឡា​ជាខ្លាំង​នោះ ។ ស៊ុក​កូឡា ក៏​មាន​ផ្ទុក​ផងដែរ​នូវ alkaloid  ដែល​ត្រូវបាន​គេ ហៅ​ម្យ៉ាងទៀត​ថា theobromine ដែលមាន សមាសធាតុ កាហ្វេ​អ៊ី​ន ។ វា​បាន​ផ្តល់ អោយ​រាងកាយ​នូវ ថាមពល​បន្ថែម និង បង្ការ​បាន​នូវ សភាព​អស់កម្លាំង ។ សមាសធាតុ​អង់​ទី​អុក​ស៊ីដង់ ដែល​ត្រូវបាន​រកឃើញ នៅ​ក្នុងស៊ុក​កូឡា​ខ្មៅ ក៏​ល្អ​ផងដែរ ចំពោះ​សុខភាព​ជា​ទូទៅ ដោយសារតែ វា​អាច​ពង្រឹង​ដល់ ប្រព័ន្ធ​ភាព​សាំ ក្រៅពី​វា​អាច​ជំនួយ​ដល់ សុខភាព​ផ្លូវភេទ​បាន​ដែរ​នោះ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង