តើអ្វីគឺជា ទម្លាប់រស់នៅប្រចាំថ្ងៃដែល ប្រកបដោយសុខភាពល្អ? វាគឺជា ស្ថានភាពនៃការរស់នៅដែល រួមមាននូវ តុល្យភាពរវាង សុខភាពផ្លូវកាយ និង សុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់។
មនុស្សរាល់គ្នា តែង តែធ្វើការពិភាក្សាពីវា ប៉ុន្តែគឺពួកគេ តែងតែមានលេសដោះសារ នៃការពន្យាពេលនៃការងាររបស់ពួកគេ ដើម្បីត្រូវធ្វើវា ហើយមូលហេតុដែលទូទៅជាងគេនោះគឺ ដោយសារតែថាគ្មានពេលគ្រប់គ្រាន់ ។

យើង ហាក់ដូចជា មិនអាចបង្កើតពេលវេលា សម្រាប់ខ្លួនឯងបាន ហើយគឺតែងតែមានពេលសម្រាប់ តែការងារ ប៉ុណ្ណោះ តែកិច្ចការតូចតាច ផ្សេងៗជាច្រើនទៀត ដែលយើងបានធ្វើ បែរហាក់ជានឹងមិនបានផ្តល់ផល ល្អចំពោះសុខភាពយើងម្នាក់ៗ សូម្បីតែបន្តិច។ ការអនុវត្តតាម គឺជាវិធីដ៏សាមញ្ញ ក្នុងការទទួលបាននូវ ទម្លាប់រស់នៅប្រចាំថ្ងៃ ដែលប្រកបដោយសុខភាពល្អ ។
ការហាត់ប្រាណ គឺជាតម្រូវការជាមូលដ្ឋានគ្រិះដ៏សំខាន់បំផុត សម្រាប់ទម្លាប់រស់នៅប្រចាំថ្ងៃ ដែលប្រកប ដោយសុខភាពល្អ។ ខណៈពេលដែល ការទៅហាត់ប្រាណនៅក្នុងក្លឹប ឬ ការចំណាយពេលវេលាដ៏យូរ ក្នុងការហាត់ប្រាណ ក្នុងរយៈពេលបន្តដ៏យូរ អាចនឹងមិនមែនជាជម្រើស សម្រាប់មនុស្សភាគច្រើន នោះវាក៏ មាននូវ វិធីនៃការហាត់ប្រាណងាយៗ ដែលនឹងមិនធ្វើអោយយើងចំណាយពេល ច្រើននោះទេ។
អ្នកអាចយកវា មកអនុវត្ត ក្នុងទម្លាប់ជាប្រចាំថ្ងៃរបស់អ្នកបាន ហើយវានឹងមិនធ្វើអោយអ្នកចំណាយពេល ច្រើនចេញ ពីការងារដែលអ្នកត្រូវធ្វើជាធម្មតានោះទេ។
ឧទាហរណ៍អ្នក អាចធ្វើការឡើងជណ្តើរ ជំនួស អោយការឡើងជណ្តើរយន្ត, ដើរទៅធ្វើការ, ដឹកឆ្កែដើរក្នុងសួនច្បារ, ដើរកំសាន្តក្នុងបរិវេណជុំវិញផ្ទះអ្នក, ឧស្សាហ៍ធ្វើការក្រោកឈរ និង ពត់ពេនខ្លួន នៅពេលដែលអ្នកត្រូវអង្គុយធ្វើការ ក្នុងរយៈពេលយូរ។ ហើយជាពិសេសនោះ អ្នកត្រូវគេង អោយបានគ្រប់គ្រាន់។ រយៈពេលរៀនសូត្រ ក្នុងរយៈពេលយូរ និង ការជួសជុលកោសិកា នឹងអាចប្រព្រឹត្តឡើងបាន នៅពេលដែលអ្នកកំពុងគេង ដូច្នេះ វាពិតជាសំខាន់ ណាស់ សម្រាប់សុខុមាលភាពរបស់អ្នក។
ការធ្វើលំហាត់ប្រាណ នឹងធ្វើអោយរូបរាងកាយ អ្នកសមសួន, បង្កើនសម្តត្ថភាពសួតរបស់អ្នក, រក្សាបាននូវភាពចេះបន់បែនតាមកាលៈទេសៈ និង កាត់បន្ថយបាននូវ ការប្រឈមទៅនឹង ជំងឺបេះដូង, ជំងឺលើសសម្ពាធឈាម និង ជំងឺទឹកនោមផ្អែម។
ការទទួលទានអាហារ អោយបានត្រឹមត្រូវ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង ទម្លាប់រស់នៅប្រចាំថ្ងៃ ដែលមានប្រកបដោយសុខភាពល្អផងដែរ។ អ្វីដែលអ្នកត្រូវការនោះគឺ តុល្យភាពរវាង ប្រភេទនៃ ក្រុមអាហារផ្សេងៗគ្នា ដោយសារតែពួកវា នីមួយៗ គឺមានសារៈសំខាន់ សម្រាប់គោលដៅច្បាស់លាស់ មួយ។ ជាតិកាបូអ៊ីដ្រាត និង ខ្លាញ់ គឺប្រើសម្រាប់ការបង្កើនថាមពល, ប្រូតេអ៊ីន ប្រើសម្រាប់ការ លូតលាស់, វីតាមីន និង សារជាតិរ៉ែ និង ជាតិសសៃ ទាំងអស់នេះ គឺត្រូវបានប្រើប្រាស់ ក្នុងបរិមាណ ពិសេសមួយ ដើម្បីទទួលបានរបបអាហារ ដែលមានតុល្យភាពល្អ។
ចៀសវាង នូវការទទួលទានសាច់ ក្រហម តាមដែលវានឹងបង្កអោយមានបញ្ហាចំពោះ សុខភាពបេះដូង និង រួមបញ្ចូលនូវ ផ្លែឈើ និង បន្លែស្រស់ៗ ទៅក្នុងរបបអាហារដែលអ្នក ត្រូវទទួលទាន។
ធ្វើការទទួលទានផ្លែឈើ ជាមួយនឹងអាហារពេលព្រឹក ដោយការបន្ថែមវា ទៅក្នុងបបរស្រូវសាឡី ឬ ផឹកទឹកផ្លែឈើស្រស់មួយកែវ។ រក្សាជាតិទឹកនៅក្នុងរបស់អ្នក ដោយត្រូវធ្វើការផឹកទឹកអោយបានច្រើន។ វាអាចធ្វើអោយអារម្មណ៍របស់អ្នក ស្រស់ស្រាយ និង ជួយបញ្ចេញនូវជាតិពុល និង កាកសំណល់ផ្សេងៗ ចេញ ពីរាងកាយរបស់អ្នក ។
ការព្យាយាមទាំងអស់របស់អ្នក នឹងមិនទទួលបានលទ្ធផលនោះទេ ប្រសិនបើអ្នកមិនអារម្មណ៍ថា សុខភាពផ្លូវចិត្ត និង ផ្លូវអារម្មណ៍របស់អ្នកមិនបានល្អនោះ។ កត្តាស្រេ្តស នឹងធ្វើអោយប្រព័ន្ធភាពសាំ របស់អ្នកចុះខ្សោយ និង កាត់បន្ថយនូវអាយុកាលរពឹងទុករបស់អ្នក ហើយអ្វីដែលសំខាន់នោះ គឺវា នឹងធ្វើអោយអ្នកឆាប់ចាស់ ជាងវ័យ។ អ្នកត្រូវចំណាយពេលសម្រាប់ខ្លួនឯង និង ធ្វើអ្វីដែលអាច ធ្វើអោយ អ្នកសប្បាយចិត្ត។
ចាប់ផ្តើមជាថ្មីឡើងវិញ នូវចំណង់ចំណូលចិត្តរបស់អ្នក ឬ អនុវត្តធ្វើកិច្ចការអ្វីដែល ថ្មី ចំពោះអ្នក ។ ធ្វើការគិតក្នុងផ្លូវវិជ្ជមាន ជាងការគិតអ្វី នៅក្នុងផ្លូវអវិជ្ជមាន និង បង្កើតនូវបទពិសោធន៍ រីករាយ ជាច្រើននៅក្នុងជីវិតអ្នក ។ ជាចុងក្រោយ អ្នកមិនត្រូវចងចាំថា សំណើចគឺជាឱសថដ៏ល្អ ប្រសើរបំផុតសម្រាប់អ្នក ៕