ការ​គេង​ស្រ​ម៉ុក គឺជា​អាការៈ​របស់​ជំងឺ​ម្យ៉ាងដែល​ត្រូវបាន​គេ​ហៅថា ការ​គេង​ដោយ​មិន​បាន​ដកដង្ហើម​។ បញ្ហា​នេះ ច្រើន​កើត​លើ​បុរស ច្រើន​ជាង​ស្ត្រី​។ វា​មិន​ត្រឹមតែ​អាច​ផ្តល់​នូវ​ផល​រំខាន ចំពោះ​អ្នក​ដែល​គេង ជាមួយ​អ្នក​នោះ​ទេ វា​ក៏​អាច​ជា​សញ្ញា​មួយ នៃ​ជំងឺ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ផង​ដែរ ។

ប្រសិនបើ​បញ្ហា​នេះ ចេះ​តែ​បន្ត​កើតឡើង និង កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន នោះ​អ្នក​គួរតែ​ទៅ​ជួប​អ្នកជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ និង វិភាគ​រក​ពី​មូលហេតុ​អោយបាន​ច្បាស់លាស់​។​

​ខាងក្រោម​នេះ គឺជា​វិធី​៣​យ៉ាង ដែល​អ្នក​អាច​កាត់បន្ថយ​បញ្ហា​ស្រ​ម៉ុក​នេះ​បាន​ជា​បណ្តោះអាសន្ន​៖

១.​អ្នក​គួរគេង​ផ្អៀង ឬ​គេង​កើយ​ខ្នើយ​ឱ្យ​ខ្ពស់ ប្រហែល ៥-៧,៥ ស​.​ម នោះ​អាការ​គេង​ស្រមុក​នឹង​ថយចុះ​។​
២.​ប្រើ​បន្ទះ​បិទ​ច្រមុះ ព្រោះ​វា​ជួយ​ឱ្យ​រន្ធ​ច្រមុះ​ដែល​មាន​សភាព​តូច​ជាង​ធម្មតា​ឬ​រន្ធ​ច្រមុះ ដែល​ក្រពឹត មាន​ទំហំ​ធំ​ជាង​មុន ងាយស្រួល​ដកដង្ហើម​ចេញ​ចូល និង​បំបាត់​អាការ​គេង​ស្រមុក ដោយ​ដកដង្ហើម​តាម​មាត់​។​
៣.​គួរ​ទៅ​ជួប​ពេទ្យធ្មេញ ព្រោះ​ការ​ស្រោប​ធ្មេញ អាច​ជួយ​រុញ​ឆ្អឹង​ថ្គាម​និង អណ្តាត​មក​ខាង​មុខ ដើម្បី​ឱ្យ​អ្នក​ដកដង្ហើម​បាន​ស្រួល​ជាង​មុន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង