អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ បើជាបុគ្គលិកក្រុមហ៊ុនអាចរកបានចំណូលតិចទេ។ តែបើធ្វើជាថៅកែខ្លួនឯងវិញ នឹងអាចចំណេញបានយ៉ាងកប់តែម្តង។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
នៅពេលដែលអ្នកធ្វើការឲ្យអ្នកដទៃ អ្នកអាចទទួលបានចំណូលតូចតាចតែប៉ុណ្ណោះ។ ប៉ុន្តែនៅក្រោយអាយុ៣៥ឆ្នាំ អ្នកនឹងមានអ្នកតាមជួយ ដោយអាចបង្កើតមុខរបរជារបស់ខ្លួនបាន។ ដូចនេះ ជីវភាពបន្តទៅនេះ អ្នកនឹងអាចទទួលបានទ្រព្យយ៉ាងច្រើនចូលមក។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំនេះ មិនស័ក្តិសមក្នុងការធ្វើការឲ្យអ្នកដទៃឡើយ។ គេជាមនុស្សដែលស័ក្តិសមក្នុងការបង្កើតមុខរបរដែលជារបស់ខ្លួន។ នៅពេលដែលគេក្លាយជាថៅកែ នឹងអាចចំណេញបានប្រាក់យ៉ាងណែនឃ្លាំងតែម្តង។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលចូលចិត្តបង្កើតមុខរបរជារបស់ខ្លួន។ ដូចនេះ ក្រោយអាយុ៣៥ឆ្នាំ អ្នកនឹងអាចបង្កើតមុខរបរ ហើយកាន់តែធ្វើកាន់តែធំ ដោយរកបានយ៉ាងច្រើន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855