ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកអាចចៀសផុតពីសំណាងអាក្រក់ទាំងអស់។ តើមានអ្វីខ្លះទៅ?

  • ក្នុងពេលយប់ គួរតែចៀសពីការញ៉ាំស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមបារាំង និងស្លឹកគូឆាយ។ ជាពិសេស ក្នុងពេលថ្ងៃក៏អ្នកមិនគួរញ៉ាំច្រើនផងដែរ ទើបមិននាំសំណាងមិនល្អជាប់ខ្លួន។
  • ប្រសិនជាមានប្តី ឬប្រពន្ធរួច មិនគួរទៅក្រៅមានស្រីផ្សេងឡើយ ទើបអាចបណ្តេញរឿងចង្រៃទាំងឡាយចេញពីខ្លួនអ្នកបាន។
  • អ្នកមិនគួរសម្លាប់សត្វនោះទេ ទើបរឿងមិនល្អមិនចូលមកក្បែរអ្នក ដោយមានតែសំណាងល្អ និងរឿងល្អៗចូលមកតែប៉ុណ្ណោះ។
  • អ្នកមិនគួរទៅលួចរបស់អ្នកដទៃនោះទេ ជាពិសេស ក៏មិនគួរលួចកិបលុយក្រុមហ៊ុន ឬអ្នកផ្សេងផងដែរ ទើបមិននាំរឿងចង្រៃចូលមកក្នុងជីវិតរបស់អ្នករាល់គ្នា។
  • ចុងក្រោយ អ្នកគួរតែធ្វើតែរឿងល្អ ដោយទិញត្រី ឬអណ្តើកទៅព្រលេង មួយខែអាចធ្វើម្តង នោះយូរទៅលាភល្អៗនឹងចាប់ផ្តើមរត់មករកអ្នកហើយ ដោយធ្វើឲ្យអ្នករកបានលុយធំណាស់មកចាយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង