វាគឺជាការល្អមួយបើសិនជាអ្នកពិនិត្យឡើងវិញរាល់ទម្លាប់តិចតួចរបស់អ្នកដែលអ្នកគិតថាវាជារឿងធម្មតាទេ ប៉ុន្តែវាបែរជាមានឥទ្ធិពលអវិជ្ជមានទៅលើខួរក្បាលរបស់អ្នកវិញទេ ទម្លាប់ទាំងនោះមានដូចជា៖

១, មិនញ៉ាំអាហារពេលព្រឹក
មនុស្សជាច្រើនគឺមើលងាយការញ៉ាំអាហារពេលព្រឹកណាស់។ ហើយការដែលមិនញ៉ាំអីសោះនៅពេលព្រឹង វាអាចបណ្តាលអោយកម្រិតជាតិស្ករក្នុងឈាមថយចុះបាន។ នេះហើយជាមូលហេតុដែលបណ្តាលអោយកង្វះជីវជាតិទៅចិញ្ចឹមខួរក្បាល ព្រមទាំងអាចអោយខួរក្បាលចុះថយមុខងារទៀតផង។ អាហារពេលព្រឹកដ៏ល្អបំផុតមិនមែនជាការញ៉ាំច្រើនពេកដូចជានំបុ័ងបឺហ្គ័រនោះទេ ប៉ុន្តែគ្រាន់តែទឹកមួយកែវ និងទឹកផ្លែឈើស្រស់មួយកែវគឺគ្រប់គ្រាន់ណាស់ទៅហើយ។
២, ទម្លាប់ញ៉ាំលោភ
ការញ៉ាំអាហារច្រើនៗពេកអាចបណ្តាលអោយសរសៃឈាមខួរក្បាលទៅជារឹង ដែលវានឹងធ្វើអោយថយចុះដល់ថាមពលនៃការគ្រប់គ្រងផ្លូវអារម្មណ៍។ ដូច្នេះចូរញ៉ាំនៅក្នុងបរិមាណធម្មតាៗទៅបានហើយ។ ចូរផ្តល់ចំណេះដឹងដល់ខ្លួនឯងជាមួយនឹងរបៀបជួយបញ្ឈប់ការញ៉ាំមុនពេលអ្នកមានបញ្ហាទៅ។
៣, ការជក់បារី
បើសិនជាបារីមានឥទ្ធិពលអាក្រក់ច្រើន មនុស្សគ្រប់គ្នាសុទ្ធតែដឹងអំពីរឿងនេះរួចទៅហើយ។ ហើយមានឥទ្ធិពលអាក្រក់មួយផ្សេងទៀតដែលវាមិនបានរាប់បញ្ចូលនៅទីនេះទេ។ ការជក់បារីមានឥទ្ធិពលយ៉ាងគួរអោយភ័យខ្លាចបំផុតចំពោះខួរក្បាល។ ចូរស្រមៃថា ខួរក្បាលមនុស្សអាចនឹងរួចស្វិតបន្តិចម្តងៗ ហើយនឹងត្រូវបាត់បង់មុខងាររបស់វាដោយសារតែផ្សែងបារីទៅជក់យកអំណាចរបស់វាអស់។ គ្មានអ្វីសង្ស័យទេ សូម្បីតែមនុស្សនៅវ័យក្មេងក៏អាចងាយនឹងមានជំងឺភ្លេចភ្លាំងដែរ។
៤, ការញ៉ាំជាតិស្ករច្រើនពេក
ការញ៉ាំជាតិស្ករច្រើនពេកនឹងបង្ការការបឺតស្រូបជាតិប្រូតេអ៊ីន និងជីវជាតិជាច្រើនផ្សេងៗទៀតដែលធ្វើអោយរាងកាយកង្វះអាហាររូបត្ថម្ភ និងរំខានដល់ការលូតលាស់របស់ខួរក្បាល។ ដូច្នេះហើយ ចូរកាត់បន្ថយការញ៉ាំបង្អែមដែលជាចំនូលចិត្តរបស់អ្នកខ្លះទៅ។
៥, ការបំពុលបរិយាកាស
ខួរក្បាលគឺជាផ្នែកមួយនៃរៀងកាយក្នុងការបឺតស្រូបយកខ្យល់។ កាលណាបរិដ្ឋានមានការបំពុលដោយបរិយាកាសកយូរពេក វាអាចធ្វើអោយខួរក្បាលខ្សោយមុខងារបាន។
៦, កង្វះការដេក
ការដេកផ្តល់អោយខួរក្បាលមានឱកាសសម្រាក។ ការដែលមិនបានដេកជាញឹកញាប់ធ្វើអោយកោសិការខួរក្បាលស្លាប់ដោយសារតែការអស់កម្លាំងរបស់វា។ ប៉ុន្តែមិនត្រូវដេកច្រើនពេកទេ ព្រោះវាអាចធ្វើអោយខ្លួនអ្នកទីជាខ្ជិល និងធ្វើអ្វីយឺតយ៉ាវ។ គួរតែដេកអោយបាន ៦ ទៅ ៨ម៉ោងក្នុងមួយថ្ងៃទើបមានសុខភាពល្អ។
៧, គ្របក្បាលនៅពេលដេក
ការដេកដោយមានអ្វីមកគ្របក្បាលគឺជាទម្លាប់ដ៏អាក្រក់មួយ ព្រមទាំងគ្រោះថ្នាក់បំផុតព្រោះឧស្ម័នកាបូនឌីអុកស៊ីតដែលផលិតចេញនៅពេលដេកអាចធ្វើអោយខួរក្បាលពុលនឹងវាបាន។ ដូច្នេះមិនបាច់មានការភ្ញាក់ផ្អើលអ្វីឡើយបើសិនជាគ្រប់ពេលទាំងអស់ដែលខួរក្បាលរបស់អ្នកទៅជាខូចខាតនោះ។
៨, គិតច្រើនពេក
នៅពេលមានជំងឺដោយសារតែការគិតការងារ ឬរៀនសូត្រច្រើនរាងកាយរបស់យើងមិនអាចឆ្លើយតបបានត្រឹមត្រូវទៅតាមខួរក្បាលបញ្ជាឡើយ។ អ្នកក៏ធ្លាប់ដឹងហើយថា អ្នកមិនអាចមានសុខភាពល្អទេនៅពេលនេះ ដូច្នេះគួរតែសម្រាកអោយបានច្រើនដើម្បីកុំអោយមានបញ្ហាដល់ខួរក្បាលរបស់អ្នកបន្ថែមទៀត។
៩, កង្វះការភ្ញោចទៅលើខួរក្បាល
ការគិតគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់បំប៉នដល់ខួរក្បាលធ្វើការ។ ការដែលមិនសូវគិតខ្វាយខ្វលនឹងធ្វើអោយខួរក្បាលស្វិត និងមិនអាចធ្វើការបានល្អនោះទេ។ ការអានដ៏ប្រុងប្រយ័ត្ន, ការស្តាប់ចម្រៀង និងការលេងអ្វីមួយនឹងត្រូវការអោយខួរក្បាលរបស់អ្នកធ្វើការជានិច្ច។
១០, កម្រនិយាយគ្នា
ការសន្ទនាប្រកបដោយភាពឆ្លាតវ៉ៃតែងតែមានឥទ្ធិពលយ៉ាងល្អមួយលើខួរក្បាល។ ដូច្នេះមិនត្រូវមានមោទនៈភាពពេកចំពោះភាពស្ងប់ស្ងាត់ឡើយ។ ការជជែកគ្នាដ៏មានគុណភាពមួយគឺជាផលល្អបំផុតសម្រាប់សុខភាពរបស់អ្នក៕