ក្បាលពោះដែលធំជាទុក្ខកង្វល់របស់នារីគ្រប់រូប ព្រោះវាបំផ្លាញសម្រស់អ្នកទាំងនោះយ៉ាងងាយ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយអ្នកសម្រកក្បាលពោះបាន ។ តើមានអ្វីខ្លះទៅ?

- ប្រសិនជាអ្នក មានអាការៈទល់លាមក ពោះអ្នកនឹងអាចធំ មិនងាយស្រកឡើយ។ ដូចនេះ អ្នកអាចញ៉ាំចេកមួយថ្ងៃពីមួយផ្លែ ទៅពីរផ្លែបាន នោះវានឹងជួយធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ។ ជាហេតុដែលធ្វើឲ្យអ្នកអាចបត់ជើងយ៉ាងស្រួល។ ដូចនេះ ពោះអ្នកនឹងមិនធំទៀតទេ។
- អ្នកអាចពិសារផ្លែប៉ោមបាន ព្រោះវាមានសារធាតុដែលអាចជួយធ្វើឲ្យក្បាលពោះអ្នកប្រែជាតូចផងដែរ៕