ខ្ញុំ​ដឹង​ថា ប្រធានបទ​នេះ​ទំនងជា​មិនសូវ​មាន​មនុស្ស​និយាយ​ច្រើន​ទេ ដោយសារ​តែ​វា​មិនសូវ​ពេញ​និយម និង​ធ្វើ​ឲ្យ​ស្តាប់​ទៅ​គួរ​ឲ្យ​អៀនខ្មាស់ ឬ​អាម៉ាសមុខ​ច្រើន​។ តាម​ពិត​ទៅ ការ​ផោម​គឺជា​ប្រតិកម្ម​ធម្មតា​មួយ​ដែល​មាន​ន័យ​ថា អ្នក​កំពុង​តែ​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ប្រកបដោយ​សុខភាព​ល្អ​។ ជា​រៀងរាល់ថ្ងៃ​ការ​បញ្ចេញ​ផោម​មាន​ចាប់ពី ៥ ទៅ​១០​ដង​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ផោម​ក្រៅពី​ស្អុយ គឺ​ផ្តល់​សុខភាព​ល្អ​ច្រើន​ដល់​មនុស្ស​យើង​ដូច​ជា​៖

មាន​អារម្មណ៍ល្អ
បើ​យើង​និយាយ​ដោយ​បើកចំហ​នោះ​គឺថា កាលណា​បាន​ផោម​ម្នាក់​ៗ​តែងតែ​និយាយ​ថា​ស្រួលខ្លួន​គ្រប់​គ្នា​ទោះបីជា​លទ្ធផល​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ពេញចិត្ត​ក៏​ដោយ​។ ប៉ុន្តែ​បើសិនជា​អ្នកសុខ​ចិត្ត​ទប់​មិន​ឲ្យ​វា​ចេញ វា​ពិតជា​មិនសូវ​ល្អ​ឡើយ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខ្មាស់​គេ ឬ​ប៉ះពាល់​ដល់​សុខភាព គួរតែ​រក​កន្លែង​ណា​ដែល​អាច​ផោម​បាន​ស្រួល​ទៅ​។

បន្ថយ​ការ​ហើមពោះ
តើ​អ្នកមាន​អារម្មណ៍​ហើមពោះ​ទេ? តើ​យល់​ថា​ខោ​តឹង​ដែរ​ទេ? នេះ​ដោយសារ​តែ​ពោះវៀន​មាន​ខ្យល់​ច្រើន​។ ដូច្នេះ​ពេល​ខ្លះ​ពេល​ដែល​តឹង​ពោះ​ខ្លាំង វា​ក៏​អាច​សម្រួល​ដោយ​ខ្លួនឯង​វិញ​តាម​រយៈ​ការ​ផោម​នេះឯង​។

អាច​ដឹង​ថា​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ
មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​ច្រើន​ណាស់​ដែល​នាំ​ឲ្យ​មនុស្ស​ផោម​ច្រើន និង​ខ្លាំងក្លា ជា​ពិសេស​ជំងឺ Coeliac និង Lactose Intolerance​។ ដូច្នេះ​បើសិនជា​អ្នក​ផោម​ច្រើន​ក្រោយ​ពី​ញ៉ាំ​អាហារ​ច្រើន នោះ​អ្នក​កំពុង​តែ​មាន​ប្រតិកម្ម​មួយ​នេះ​ហើយ​។

ជួយ​ដល់​របប​អាហារ​ឲ្យ​មាន​តុល្យភាព
មនុស្ស​គ្រប់​គ្នា​តែង​ចូល​ចិត្ត​ញ៉ាំ​អាហារ​ផ្សេង​ៗ​ពី​គ្នា​ដោយសារ​តែ​ចំណង់​ចំណូលចិត្ត​ខុស​គ្នា ប៉ុន្តែ​ពួក​គេ​មាន​ពោះវៀន​ដូច​គ្នា​។ នៅ​ពេល​អ្នក​ផោម​មាន​ក្លិនស្អុយ​ខ្លាំង នោះ​អាច​បញ្ជាក់​ថា អ្នក​ញ៉ាំ​សាច់​ក្រហម​ច្រើន តែបើ​ផោម​មក​គ្មាន​ក្លិន នោះ​ញ៉ាំ​អាហារ​កាបូ​អ៊ី​ដ្រា​ត​ច្រើន​។

ការ​ទប់​ផោម​មិន​ឲ្យ​វា​ចេញ មិនល្អ​ចំពោះ​ពោះវៀនធំ​ឡើយ
នៅ​ពេល​យើង​ស្ថិត​នៅ​កន្លែង​មាន​មនុស្ស​ច្រើន ស្រាប់តែ​ចង់​ផោម អ្វី​ដែល​យើង​តែងតែ​ធ្វើ​នោះ​គឺ​ព្យាយាម​ទប់​កុំ​ឲ្យ​វា​ចេញ​។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិនល្អ​ឡើយ តែ​វា​គ្រាន់តែ​ធ្វើ​ឲ្យ​ជំងឺ​ឬ​ស​ដូង​បាត​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​វិញ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង