ការ​ដែល​ដឹង​ថា​មាន​ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​សញ្ញា​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​ការ​តម​ជាតិ​ប្រៃ​។ ប៉ុន្តែ​មិនមែន​មាន​តែ​រឿង​នេះ​មួយ​មុខ​នោះ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មាន​អាកា​រៈ ក៏​ដូច​ជា​រោគ​សញ្ញា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​រយៈពេល​ខ្លី​មួយ​ចំនួន​ដែល​កំពុង​តែ​កើតឡើង​លើ​រាង​កាយ​អ្នក ក៏​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា អ្នក​ដល់​ពេល​ត្រូវ​កាត់​បន្ថយ​ជាតិ​ប្រៃ​ដែរ​។ តើ​វា​មាន​អ្វី​ខ្លះទៅ?

១-ម្រាមដៃ​ដែល​កំពុង​តែ​ពាក់ចិញ្ចៀន​ទៅ​ជា​តឹង​ខ្លាំង
២-មាត់​ចាប់ផ្តើម​ស្ងួត​ខុស​ពី​ធម្មតា
៣-មាន​អារម្មណ៍​ថា​ក្បាល​ធ្ងន់​ខ្លាំង បូក​រួម​នឹង​ការ​ឈឺក្បាល
៤-ចេះ​តែ​ចង់​នោម​ញឹក ទោះបីជា​មិន​ញ៉ាំ​ទឹក​ច្រើន​ក៏​ដោយ
៥-ខួរក្បាល​គិត​អ្វី​លែង​ចេញ ដោយសារ​តែ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង

អាកា​រៈ​ខាងលើ​សុទ្ធតែ​លទ្ធផល​មក​ពី​ជាតិ​ប្រៃ ក៏​ដូច​ជា​សូ​ដ្យូ​ម​ក្នុង​ឈាម​ច្រើន​ពេក​។ ដូច្នេះ​មិន​ខ្វល់​ថា​អ្នកមាន​អាកា​រៈទាំង​អស់​ឬ​អត់​ទេ ដើម្បី​កុំ​ឲ្យ​ទៅ​ជា​ជំងឺ​ទាន់ យក​ល្អ​គួរតែ​ដល់​ពេល​ដែល​ត្រូវ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ច្រើន​ៗ​វិញ​ទៅ និង​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ នៅ​ពេល​ដែល​ជាតិ​ប្រៃ​ក្នុង​ឈាមមាន​តុល្យភាព​វិញ​ហើយ រាង​កាយ​អ្នក​នឹង​វិល​មក​សភាព​ដើម​វិញ​ជា​មិន​ខាន​។ ចូរ​ចាំ​ថា មិន​ត្រូវ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើន​ជាង ២៣០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង