តើ​អ្នក​នឹង​ធ្វើ​អ្វី​ទៅ​នៅ​ពេល​មាន​អាកា​រៈ​ឈឺក្រពះ? រឿង​មួយ​ដែល​អ្នក​នឹង​ត្រូវធ្វើ គឺ​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំ​ថ្នាំ​ឈឺក្រពះ​លេប​ហើយ​។ តើ​អ្នកមាន​គិត​ថា ចង់​ប្រើ​វិធីសាស្ត្រ​អ្វី​ផ្សេង​ដែរ​ទេ? បើសិនជា​អ្នក​ធ្លាប់​មាន​អាកា​រៈ​ឈឺពោះ ឬ​មិន​ស្រួល​ក្នុង​ពោះ​ដោយសារ​តែ​ក្រពះ​មិន​កិន​ល្អ ខាងក្រោម​នេះ​គឺជា​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ​ដែល​អ្នក​គួរតែ​សាកល្បង​ហើយ ​។ យ៉ាងណាមិញ ការ​សិក្សា​ពី​វិធី​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Prescribe International រួច​ហើយ​។

តែ​ជី​អង្កាម មិន​ខុស​គ្នា​ប៉ុន្មាន​ទេពី​តែ​បៃតង ព្រោះតែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​។ វា​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​ឈឺក្រពះ និង​ក្រពះ​មិន​កិន​អាហារ​ទេ តែ​ក៏​ជួយ​បំបាត់​ការ​តឹង​ច្រមុះ ឈឺធ្មេញ និង​ក្តៅខ្លួន​ដែរ​។ តែ​ជី​អង្កាម​មាន​អង់​ទី​អុក​ស៊ី​ដង់​ជា​ច្រើន​ដែល​អាច​ច្រោះ​ជាតិពុល​ចេញពី​រាង​កាយ និង​ជួយ​ដល់​ការ​រំលាយ​អាហារ​។ វា​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​អាច​ជួយ​បំបាត់​ការ​ឈឺពោះ​បាន​ដែរ​។ ជាតិ​ប្រេង Volatile ក្នុង​តែ​ជី​អង្កាម​នឹង​ភ្ញោ​ច​ដល់​ថង់ទឹកប្រមាត់ ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​។ ដូច្នេះ ការ​ញ៉ាំ​តែ​ជី​អង្កាម​មួយ​ពែ​ក​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​រាង​កាយ​ទេ តែ​ក៏​ពង្រឹង​ដល់​ការ​រំលាយ​អាហារ​ផង និង​បំបាត់​ការ​ឈឺក្រពះ​ផង​។ បើសិនជា​អ្នក​ឈឺក្រពះ ចូរ​ញ៉ាំ​តែ​ជី​អង្កាម​ស្រស់​ៗ និង​ក្តៅ​ទើប​មាន​ប្រសិទ្ធភាព​បំបាត់​អាកា​រៈ​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទម

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង