តើ​អ្នក​ជឿ​ទេ​ថា សុខភាព និង​ខួរក្បាល​របស់​ទារក អាច​ទទួល​រង​ផល​ប៉ះពាល់ ដោយសារ​តែ​អារម្មណ៍ និង​ជំងឺផ្លូវចិត្ត​របស់​ម្តាយ?

បើ​និយាយ​អំពី​ជំងឺ​ធ្លាក់ ឬ​បាក់ទឹកចិត្ត អ្នក​ប្រហែលជា​គិត​ថា វា​អាច​កើត​តែ​មនុស្ស​ធំ និង​វ័យ​ចំណាស់​នោះ​ទេ ប៉ុន្តែ តាម​ពិត​ទៅ វា​អាច​កើត​លើ​កុមារ និង​សូ​ម្បី​តែ​ទារក ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ពោះ​ម្តាយ​។

ការ​បាក់ទឹកចិត្ត អាច​កើតឡើង​ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​នានា នៅ​ក្នុង​ខួរក្បាល ដែល​ធ្វើ​ឲ្យ​លេច​ចេញ នូវ​រោគ​សញ្ញា​អវិជ្ជមាន​ជា​ច្រើន ហើយ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​។

សម្ពាធ​ការងារ ជីវិត​មានទុក្ខ​សោក បញ្ហា​សុខភាព និង​វិបត្តិ​គ្រួសារ អាច​ធ្វើ​ឲ្យ​ម្តាយ​បាក់ទឹកចិត្ត និង​មាន​វិបត្តិ​ផ្លូវចិត្ត ហើយ​ស្ថានភាព​នេះ​ហើយ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សុខភាព ខួរក្បាល និង​ការ​គិត​របស់​ទារក​នៅ​ក្នុង​ផ្ទៃ​។

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ ម្តាយ​ដែល​គិត​ច្រើន ឬ​មាន​បញ្ហា​ផ្លូវចិត្ត​បែប​នេះ ច្រើន​តែ​ធ្វើ​ឲ្យ​ខួរក្បាល​ទារក លូតលាស់​មិន​បាន​ល្អ​។

ដូច្នេះ ម្តាយ​គ្រប់​រូប​គួរតែ​មាន​ពេល​ដើរ​លំហែ សម្រាក និង​បន្ធូរ​សម្ពាធ​នានា នៅ​ពេល​មាន​ផ្ទៃពោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង