​រោគសញ្ញា​នៃ​ជំងឺ​រលាក​សរសៃឈាម​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ និង​អាស្រ័យ​លើ​សរីរៈ​ដែល​ត្រូវបាន​ប៉ះពាល់ និង​ភាព​ធ្ងន់ធ្ងរ​របស់​វា​។​

​ជាទូទៅ​ជំងឺ​រលាក​សរសៃឈាម​បណ្តាល​អោយ​អស់កម្លាំង និង​ល្ហិតល្ហៃ​។ ជួន​កាល​ទៀត​ជំងឺ​នេះ​អាច​បណ្តាល​អោយ​ខ្សោយ និង​ស្រក​ទម្ងន់​។ វា​ក៏​អាច​ប៉ះពាល់​ទៅលើ​ស្បែក​ដែល​បណ្តាល​អោយ​ឃើញ​នូវ​ការ​ឡើង​កន្តួលក្រហម​, ស្បែក​មិន​មាន​ពណ៌ និង​ដំបៅ​ផងដែរ​។ ប្រសិន​បើ​ជំងឺ​រលាក​សរសៃឈាម​ប៉ះពាល់​ទៅលើ​សាច់ដុំ​នោះ​អាច​បណ្តាលអោយ​មាន​ការ​ឈឺ​សាច់ដុំ​។ សួត​ក៏​ត្រូវបាន​ប៉ះពាល់​ដោយ​ជំងឺ​រលាក​សរសៃឈាម​ផងដែរ ហើយ​វា​ក៏​អាច​ស្តែង​អោយឃើញ​នូវ​រោគសញ្ញា​ដូចជា ការដកដង្ហើម​ខ្លីៗ និង​ក្អក​។ ប្រសិនបើ​វា​មាន​ឥទ្ធិពល​លើ​បេះដូង​, អ្នកជំងឺ​អាច​ស្តែងចេញ​អោយមាន​នូវ​រោគសញ្ញា​នៃ​ជំងឺខ្សោយបេះដូង​។ ខួរក្បាល​ក៏​ជា​សរីរៈ​ដែល​អាច​ត្រូវបាន​ប៉ះពាល់​ផងដែរ​។ អ្នកជំងឺ​រលាក​សរសៃ​ឈាម​អាច​បណ្តាលអោយ​មាន​ការ​ឈឺក្បាល​, ភ័ណ្ឌច្រលំ​, ប្រកាច់​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, ស្ពឹក និង​វិលមុខ​។ មួយវិញទៀត​វា​ក៏​អាច​បណ្តាលអោយ​មាន​ជំងឺ​ខ្សោយតម្រងនោម​ផងដែរ​ប្រសិនបើ​វា​ត្រូវ​បាន​ប៉ះពាល់​លើ​តម្រងនោម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង