យោងទៅតាមអង្គការសុខភាពពិភពលោក ក្មេងៗដែលមានអាយុចាប់ពី មួយឆ្នាំទៅ ១៤ឆ្នាំគឺប្រឈមខ្ពស់បំផុតនឹងជំងឺព្រូនក្នុងពោះវៀន។ ទោះបីជាមនុស្សធំហើយក៏អាចប្រឈមនឹងជំងឺនេះបានដែរ។ ខាងក្រោមនេះគឺជាសញ្ញាមួយចំនួនតូចដែលព្រូនក្នុងពោះវៀនបង្ហាញឲ្យដឹង និងត្រូវការព្យាបាលឲ្យបានលឿនបំផុត។

រមាស់រន្ធគូថ
តើកូនអ្នកមានអារម្មណ៍រមាស់រន្ធគូថជាប់រហូតដែរទេ? ហើយបើសិនជារឿងនេះកើតឡើងជាពិសេសនៅពេលយប់ទៀតនោះ វាគួរតែដល់ពេលជួបពេទ្យជំនាញខាងរោគកុមារដើម្បីពិនិត្យហើយ។
ស្រកទម្ងន់ខ្លាំង
កាលណាមានជំងឺព្រូន វានឹងរំខានដល់ការបឺតស្រូបជីវជាតិទៅចិញ្ចឹមរាងកាយ ហើយក៏អាចធ្វើឲ្យស្រកទម្ងន់បានដែរ។ ក្រៅពីនេះ ការបាត់បង់ប្រូតេអ៊ីនធ្ងន់ធ្ងរប្រហែលជានាំឲ្យកើនឡើងជាតិទឹកក្នុងពោះ ឬហៅថាទាចទឹក។
បញ្ហាការរំលាយអាហារ
ជាមួយនឹងការមិនឃ្លានអាហារ ញ៉ាំទឹកកាន់តែច្រើន និងកង្វះការបឺតស្រូបអាហារក្នុងពោះវៀន វាពិតជាប្រឈមកាន់តែខ្លាំងនឹងការរាករូស ឬរាកមួល និងទល់លាមក។
ក្លិនមាត់អាក្រក់
ការកង្វះវីតាមីន B12 និងជាតិស័ង្គសីនឹងបង្កើតបានជាក្លិនស្អុយក្នុងមាត់។ ជាមួយគ្នានេះដែរ ការចាលទឹកអាស៊ីតពីក្រពះក៏ធ្វើឲ្យមានក្លិនមាត់មិនល្អផងដែរ។
កង្វះគ្រាប់ឈាម
មិនមានមនុស្សច្រើនទេដែលដឹងថា ព្រូនធ្វើឲ្យរលាក និងបាត់បង់ឈាមរ៉ាំរ៉ៃ ព្រោះថាព្រូននឹងស៊ីឈាមរបស់មនុស្សយើង៕