យោងទៅតាមការស្រាវជ្រាវថ្មីៗបានឱ្យដឹងថា ជំងឺលើរាងកាយ និងប្រព័ន្ធនានាក្នុងខ្លួនអាចមើលដឹងតាមរយៈការកើតមុននៅលើទីតាំងរបស់វា។ រាងកាយមនុស្សយើងត្រូវបានបែងចែកជាច្រើនតំបន់ ហើយការកើតជាជំងឺមុននៅលើតំបន់នីមួយៗគឺមានទំនាក់ទំនងនឹងជំងឺខុសៗគ្នាដែរ។

តំបន់ទី១៖ បញ្ហាអ័រម៉ូន
តំបន់ទី១មួយគឺស្ថិតនៅចង្កា និងក។ បើសិនជាអ្នកមានមុនកើតនៅតំបន់នេះមែន វាអាចបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាក្រពេញលើតម្រងនោម ស្ត្រេសច្រើន ឬញ៉ាំអាហារមានជាតិផ្អែម និងហ្គាស់ច្រើន។
តំបន់ទី២ និងទី៣៖ ស្ត្រេសច្រើន
តំបន់ទី២ គឺស្ថិតនៅលើស្មា។ បើសិនជាអ្នកមានមុននៅតំបន់នេះ វាអាចបញ្ជាក់បានថា អ្នកកំពុងតែមានភាពតានតឹងក្នុងខ្លួនច្រើន ហើយប្រព័ន្ធភាពស៊ាំក៏ប៉ះពាល់ដែរ។ ដូច្នេះចូរធ្វើយ៉ាងណាដកដង្ហើមឱ្យបានស្រួល និងរីករាយជាមួយនឹងជីវិតកាន់តែច្រើនវិញទៅ។
តំបន់ទី៤៖ បញ្ហាក្រពះ
តំបន់ទី២គឺស្ថិតនៅលើទ្រូង។ បើសិនជាអ្នកមានមុននៅតំបន់នេះ វាអាចបញ្ជាក់ថា អ្នកកំពុងតែញ៉ាំអាហារមិនផ្តល់សុខភាព ឬកំពុងតែមានបញ្ហាក្រពះមិនកិន។ ដូច្នេះចូរព្យាយាមញ៉ាំអាហារធម្មជាតិឱ្យបានច្រើន។
តំបន់ទី៥ និងទី៦៖ កង្វះវីតាមីន
បើសិនជាអ្នកកើតមុននៅតំបន់នេះ វាអាចបញ្ជាក់ថា អ្នកកំពុងតែមិនទទួលបានវីតាមីនគ្រប់គ្រាន់ទេ។ ចូរព្យាយាមបន្ថែមផ្លែឈើ និង បន្លែកាន់តែច្រើនជំនួសការប្រើថ្នាំវីតាមីនបំប៉នវិញទៅ។
តំបន់ទី៧៖ ជាតិស្ករក្នុងឈាម
តំបន់ទី៧នេះគឺស្ថិតនៅក្រពះរបស់មនុស្សយើងតែម្តង។ បើសិនជាអ្នកមានមុននៅតំបន់នេះ វាអាចនឹងបញ្ជាក់បានថា អ្នកកំពុងតែលើសជាតិស្ករក្នុងឈាមហើយ។ ចូរញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើនទើបជាការល្អ។
តំបន់ទី៨៖ ជំងឺកាមរោគ ឬអនាម័យផ្ទាល់ខ្លួន
តំបន់ទី៨ គឺស្ថិតនៅពោះផ្នែកខាងក្រោម និងអាងត្រគាក។ បើសិនជាអ្នកកើតមុននៅតំបន់ វាអាចបញ្ជាក់ថា អ្នកត្រូវតែធ្វើការថែរក្សាអនាម័យផ្ទាល់ខ្លួនបន្តិច ឬអ្នកក៏អាចនឹងមានជំងឺកាមរោគ។
តំបន់ទី៩ និងទី១០៖ អាឡែហ្ស៊ី ឬបញ្ហាស្បែក
តំបន់ទី ៩ និង ទី១០គឺស្ថិតនៅភ្លៅ។ បើសិនជាអ្នកមានមុននៅតំបន់នេះ វាអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាប្រតិកម្មអាឡែហ្ស៊ីនឹងផ្សៅសាប៊ូ ឬផលិតផលថែរក្សារាងកាយ។
តំបន់ទី១១ និងទី១២៖ ប្រព័ន្ធរំលាយអាហារ ឬប្រព័ន្ធសរសៃប្រសាទ
តំបន់ទាំងពីនេះស្ថិតនៅលើខ្នងខាងក្រោយ។ បើសិនជាអ្នកកើតមុននៅកន្លែងនេះ បញ្ជាក់បានថា អ្នកកំពុងតែញ៉ាំអាហារសម្បូរកាឡូរីខ្ពស់។ វាក៏ប្រហែលជាសញ្ញាមួយដែលបញ្ជាក់ថា អ្នកគេងមិនបានគ្រប់គ្រាន់ និងបញ្ហាផ្លូវចិត្តខ្លាំងដែរ។
តំបន់ទី១៣ និងទី១២៖ បញ្ហារំលាយអាហារ
តំបន់ទាំងពីរនេះគឺស្ថិតនៅកំប៉េះគូថ។ បើសិនជាអ្នកមានមុននៅតំបន់នេះមានន័យថា អ្នកកំពុងតែមានបញ្ហានៃការរំលាយអាហារដោយសារតែញ៉ាំអាហារមិនផ្តល់សុខភាពច្រើន។ ចូរព្យាយាមញ៉ាំអាហារផ្តល់សុខភាព៕