អាកា​រៈមាត់​មាន​ក្លិន​មិនល្អ​គឺ​មិន​ទៀងទាត់​ឡើយ អាស្រ័យ​ទៅ​តាម​ប្រភព ឬ​មូលហេតុ​របស់​វា​ដែរ​។ អ្នកខ្លះ​មានការ​បារម្ភ​ច្រើន​ចំពោះ​ក្លិន​មាត់​របស់​ខ្លួន ទោះបីជា​ពួក​គេ​មាន​ក្លិន​មាត់​តិចតួច ឬ​គ្មាន​ក៏​ដោយ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​មាន​ក្លិន​មាត់​ស្អុយ​តែ​ម្តង តែ​មិនដឹង​ខ្លួន​។ ដោយសារ​តែ​វា​មានការ​ពិបាក​នឹង​វិនិច្ឆ័យ​ថា​អ្នកមាន​ក្លិន​មាត់អាក្រក់​ប៉ុនណា​នោះ ចូរ​សាកសួរ​មិត្ត​ស្និទ្ធស្នាល​របស់​អ្នក ឬ​សាច់ញាតិ​អ្នក​ទៅ​។

បើសិនជា​អ្នកមាន​ក្លិន​មាត់អាក្រក់ ចូរ​ធ្វើការ​រំលឹក​ទៅ​លើ​ទម្លាប់​អនាម័យ​មាត់​ធ្មេញ​របស់​អ្នក​ឡើង​វិញ​ទៅ​។ ចូរ​ព្យាយាម​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដូច​ជា ដុស​សម្អាត​ធ្មេញ និង​អណ្តាត​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច ការ​ប្រើប្រាស់​អំបោះ​រុះ​សម្អាត​ធ្មេញ និង​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​។

បើសិនជា​ក្លិន​មាត់ អ្នក​នៅ​តែ​បន្ត​អាក្រក់​ជាប់​ក្រោយ​ពី​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ខាងលើ​ហើយ​នោះ វា​គួរតែ​ដល់​ពេល​ជួប​ពេទ្យធ្មេញ​ហើយ​។ បើសិនជា​ពេទ្យ​សង្ស័យ​ថា​មាន​ជំងឺ​ធ្ងន់ធ្ងរ​បង្ក​ឱ្យ​មាន​ក្លិន​មាត់អាក្រក់​នោះ គាត់​អាច​នឹង​ណែនាំ​អ្នក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ទូទៅ​វិញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង