ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
នារីដែលកើតក្នុងឆ្នាំរកា មានខួរក្បាលឆ្លាត ប្រតិកម្មលឿន ថែមទាំងពូកែក្នុងការប្រើប្រាក់តូចបង្កើតបានជាធំ។ ជាពិសេស បើកើតបានកូនប្រុស មុខរបរនឹងរីកចម្រើនខ្លាំង តែបើកើតបានកូនស្រី នឹងមានទ្រព្យហូរចូលមក។ ដូចនេះ នរណាដណ្តឹងបាន ដូចមានដើមលុយក្នុងផ្ទះចឹង។
ឆ្នាំមមែ
មនុស្សស្រីដែលកើតក្នុងឆ្នាំមមែ មានចិត្តល្អ និងស្មោះត្រង់។ ជាពិសេស នរណាបានគេជាប្រពន្ធ នឹងមានប្រាក់ច្រើនណាស់ហូរចូលមកក្នុងផ្ទះ។ ដូចនេះ ជីវភាពរស់នៅនឹងប្រែជាល្អទៅៗ។
ឆ្នាំកុរ
នារីដែលកើតក្នុងឆ្នាំកុរ មានចរិតទន់ភ្លន់ ថែមទាំងមិនចេះនិយាយខ្លាំងៗឡើយ។ ជាពិសេស នរណាបានគេធ្វើជាប្រពន្ធ នឹងអាចក្លាយជាអ្នកមានបាន។ ដូចនេះ ជីវភាពនឹងមិនលំបាកនោះឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855