ប្រភេទក្រុមឈាម គឺមិនមែនជាអ្វីដែលគ្រាន់តែ ត្រូវមាននៅក្នុងអត្តសញ្ញាណបណ្ណរបស់អ្នកនោះទេ ។ វាអាចជួយការពារអ្នក ពីគ្រោះថ្នាក់ប្រឈមនឹងសុខភាព, អាចធ្វើអោយអ្នកដឹងពីតម្រូវការឈាម របស់ខ្លួន, ជួយមនុស្សដទៃទៀត ក្នុងស្ថានភាពបន្ទាន់ និង អាចធ្វើការសម្រេចចិត្តដ៏សំខាន់មួយបានផងដែរ។

តាមការស្រាវជ្រាវ បានបង្ហាញថា វាអាចមានទំនាក់ទំនងដ៏ជាក់លាក់មួយ រវាងប្រភេទនៃក្រុមឈាម ទៅនឹងស្ថានភាពនៃជំងឺមួយចំនួនទៀត។ ខាងក្រោមនេះ គឺជាមូលហេតុ ៤យ៉ាងដែលអ្នកគួរតែដឹង ពីប្រភេទក្រុមឈាមរបស់ខ្លួនឯង៖
១. វាអាចជួយសង្គ្រោះអាយុជីវិតរបស់អ្នក ក្នុងករណីអ្នកមានគ្រោះថ្នាក់
ការប្រឈមនឹងបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ឬ ការសង្គ្រោះបន្ទាន់ដោយការវះកាត់ គឺសុទ្ធតែត្រូវការ នូវការបញ្ចូលឈាម។ អ្នកអាចនឹងត្រូវការវា ភ្លាមៗ។ ប្រសិនបើអ្នកបានដឹងពីវា ឬ បានសរសេរទុក នៅក្នុងកំណត់ហេតុសុខភាពនៅក្នុងមន្ទីរពេទ្យ នោះអ្នកនឹងអាច ទទួលបាននូវការបញ្ចូលឈាមភ្លាមៗ និង ទទួលបាននូវការថែទាំសុខភាព បានទាន់ពេលវេលា។ បើទោះជានៅក្នុងករណីជំងឺមហារីកសុដន់ អ្នកក៏នឹងអាចបាននូវ វិធីបង្ការមួយចំនួន បានមុនផងដែរ ។
២. វាជាកត្តាកំណត់ផែនការក្នុងក្រុមគ្រួសារ
មុនពេលដែលអ្នកត្រូវរៀបការ អ្នកត្រូវដឹង តើអ្នក និង ដៃគូរអ្នក អាចមានកូនជាមួយគ្នាបានទេ? តាមអ្នក ជំនាញផ្នែកសុខភាពគ្រួសារ បាននិយាយថា មានប្រភេទក្រុមឈាមខ្លះ មិនគួរធ្វើការលាយបញ្ចូលគ្នា ឬ បង្កកំណើតជាមួយគ្នាបាននោះទេ។ ចំពោះគូស្វាមីភរិយា ដែលមាន RH+ve និង RH-ve គឺហាក់នឹង ផ្តល់កំណើតអោយទារកម្នាក់ ដែលនឹងមានបញ្ហាដល់សុខភាពបាន។ដូច្នេះ វាជាការល្អ ដែលអ្នកទាំងពីរ គួរធ្វើតេស្តដើម្បីកំណត់ថា តើក្រុមឈាមរបស់អ្នកទាំងពីរអាច នៅជាមួយគ្នាបានដែរឬទេ?
៣. វាជួយអោយអ្នកធ្វើការគ្រប់គ្រងនូវរបបអាហាររបស់អ្នកបាន
ប្រភេទក្រុមឈាម ជាក់លាក់មួយចំនួន គឺហាក់នឹងងាយរងគ្រោះទៅនឹងការ កើតមាននូវជំងឺទឹកនោមផ្អែម និង ជំងឺបេះដូងបាន។ ជាការពិត មានក្រុមឈាមមួយចំនួនទៀត គឺសាកសមតែនឹង ការទទួលទាន ប្រភេទអាហារបន្លែតែប៉ុណ្ណោះ ។ មនុស្សមួយចំនួនទៀត គឺគួរធ្វើការកំណត់នូវ ការទទួលទានអាហារ ដែលមានជាតិកាបូអ៊ីដ្រាត ពីព្រោះថា ក្រុមឈាមរបស់ពួកគេ នឹងមិនអាចទទួលពួកវាបាននោះទេ ។
៤.វាអាចអោយអ្នកមានការប្រុងប្រយ័ត្ននឹងជំងឺមួយចំនួនបានទុកជាមុន
តាមការស្រាវជ្រាវបានអះអាងថា ស្ត្រីដែលមានប្រភេទក្រុមឈាម O គឺមានកម្រិតអរម៉ូន FSH ខ្ពស់ ដែលនឹងបង្ហាញប្រាប់ថា ពួកគេមានអូវុលតិចនៅក្នុងស្បូន ដែលអាចនឹងធ្វើអោយអត្រាបង្កកំណើតរបស់ពួក នាងមានកម្រិតទាប។ តែទោះជាយ៉ាងណាក្តី វាមិនមែនជាហេតុផលតែម្យ៉ាង ដែលបង្កអោយមាន ជាបញ្ហានេះ នោះទេ។ វាត្រូវបានគេរកឃើញផងដែរថា ចំពោះមនុស្សទាំងឡាយណា ដែលមាន ប្រភេទក្រុមឈាម A ,AB និង B គឺមានការប្រឈមខ្ពស់ទៅនឹង ជំងឺបេះដូង។ នេះដោយសារតែ ប្រភេទក្រុមឈាម A មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹង កូឡេស្តេរ៉ូល LDL ។ ម្យ៉ាងវិញទៀត ប្រភេទក្រុម O អាចការពារនូវ កំណកឈាម និង កាត់បន្ថយនូវអត្រាប្រឈមនឹងជំងឺនេះបានវិញ ៕