ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
បុគ្គលដែលកើតក្នុងឆ្នាំវក កើតមកមានខួរក្បាលដែលឆ្លាតខ្លាំង ថែមទាំងមានចិត្តល្អិតល្អន់។ ជាពិសេស មិនចេះច្រណែនជាមួយនរណាឡើយ ទើបគេតែងតែបានផលធំ។ ដូចនេះ ក្រដាសប្រាក់ដុល្លានឹងចូលមកខ្លាំងតែម្តង។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ មានសេចក្តីស្មោះត្រង់ណាស់។ ជាពិសេស ក៏ពូកែក្នុងការគិតបានវែងឆ្ងាយផងដែរ។ ជាហេតុដែលធ្វើឲ្យគេតែងតែអាចចំណេញបានប្រាក់ច្រើនដែលនឹកស្មានមិនដល់ឡើយ។
ឆ្នាំថោះ
មនុស្សដែលកើតក្នុងឆ្នាំថោះ មានខួរក្បាលដែលប្រតិកម្មលឿនណាស់។ ជាពិសេស ក៏រកឃើញកន្លែងដែលមានផ្ទុកលុយធំផងដែរ។ ដូចនេះ លុយដុល្លានឹងតែងតែហូរចូលមកមិនចេះឈប់ឡើយ៕