ប្រសិនជាអ្នកមិនចង់ឲ្យស្បែកមុខអ្នកត្រូវបានបំផ្លាញយ៉ាងលឿន អ្នកមិនគួរកាន់ទម្លាប់ទាំងនេះជាប់ឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកចូលគេងយប់ជ្រៅ កោសិកានៃស្បែកថ្មីនឹងមិនងាយកើតមកទេ ដោយធ្វើឲ្យស្បែកអ្នកប្រែជាលឿង ឬស្រអាប់នៅពេលដែលអ្នករក្សាទម្លាប់ចូលគេងយប់ជ្រៅនេះក្នុងរយៈពេលយូរ។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលឹម ទើបអាចការពារស្បែកអ្នកបានស្អាតល្អ។
  2. ពន្លឺព្រះអាទិត្យ នឹងបំផ្លាញស្បែកអ្នកយ៉ាងងាយពេលដែលអ្នកមិនបានការពារស្បែកអ្នកបានល្អ ដោយអាចធ្វើឲ្យស្បែកអ្នកប្រែជាលក្ខណៈជាំខ្មៅបានយ៉ាងងាយ។ ដូចនេះ ពេលដែលអ្នកចេញក្រៅ អ្នកគួរតែការពារស្បែកអ្នកឲ្យបានល្អ។
  3. នៅពេលដែលស្បែកខ្វះជាតិទឹក នោះស្បែកនឹងប្រែជាស្ងួត។ នៅពេលដែលស្ងួតយូរ ស្បែកអ្នកនឹងឡើងជ្រួញ ថែមទាំងប្រែជាគ្រើម ដោយធ្វើឲ្យសម្រស់អ្នកបាក់យ៉ាងខ្លាំង។ ដូចនេះ អ្នកគួរតែធ្វើឲ្យស្បែកអ្នកអាចស្រួបយកសារធាតុទឹកបានគ្រប់គ្រាន់។
  4. ក្រោយពេលដែលអ្នកផាត់មុខរួច បើអ្នកលាងមុខមិនបានស្អាត ស្បែកអ្នកនឹងប្រែប្រួលខ្លាំង ដោយប្រែទៅជាស្រអាប់ ពិបាកមើលខ្លាំងណាស់។ ដូចនេះ បើអ្នកផាត់ អ្នកគួរតែលាងឲ្យស្អាត ទើបមិនបំផ្លាញស្បែករបស់អ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មតិរបស់អ្នក

Please enter your comment!
Please enter your name here