​ជំងឺ​មហារីកក្រពះ​ច្រើនតែ​មិន​មាន​រោគសញ្ញា​អ្វី​ទេ​នៅពេល​អាការៈ​ជំងឺ​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង ឬក៏​អាច​មាន​សញ្ញា​មិនសូវ​សំខាន់​ខ្លះ​ដែរ​ដូចជា ក្អួតចង្អោ ឬ​ស្រក​ទម្ងន់​។ លើសពីនេះទៅទៀត វា​ក៏​គ្មាន​រោគសញ្ញា​ណាមួយ​ជាក់លាក់​ដែល​បញ្ជាក់​ថា​ជា​ជំងឺ​មហារីកក្រពះ​ដែរ ដូច្នេះ​អ្វី​ដែល​អាច​ធ្វើបាន​គួរតែ​មាន​ការតាមដាន និង​ធ្វើតេស្ត​ជាច្រើន​ទៀត​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​អោយបាន​ច្បាស់លាស់​។​

​តេស្ត​ដែល​ប្រើ​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​មហារីកក្រពះ​មានដូចជា​៖
– ការឆ្លុះ​ក្រពះ​៖ វា​គឺជា​បំពង់​ដ៏​តូច​មួយ​ដែល​មាន​កាមេរ៉ា​ដ៏​តូច​មួយ​ក្នុង​នោះ​ដើម្បី​ដាក់​ចូល​ទៅ​តាម​មាត់​ឱ្យ​ដល់​ក្រពះ​តែម្តង​។ គ្រូពេទ្យ​អាច​មើលឃើញ​សញ្ញា​របស់​ជំងឺមហារីក​។ បើសិនជា​រកឃើញ​អ្វី​ដែល​សង្ស័យ គ្រូពេទ្យ​អាច​នឹង​ច្រឹប​យក​ជាលិការ​មួយ​ដុំ​តូច​នៅ​កន្លែង​នោះ​ទៅ​វិភាគ (​ធ្វើ​អាណា​ប៉ាត់​)​។​
– តេស្ត​ដោយ​ការ​ថត​រូបភាព​វេជ្ជសាស្ត្រ​៖ ការថត​នេះ​មានដូចជា CT Scan និង ប្រភេទ​កាំរស្មីអ៊ិច​ពិសេស ហើយ​ពេលខ្លាះ​មានការ​ផឹកទឹក​បារៀម​ទៀតផ​ង​មុន​ពេល​ថតកាំរស្មីអ៊ិច​។​
 
​ការកំណត់​ដំណាក់កាល​របស់​ជំងឺ​មហារីកក្រពះ​
​ដំណាក់កាល​របស់​ជំងឺ​មហារីកក្រពះ​អាច​ជួយ​គ្រូពេទ្យ​ក្នុង​ការសម្រេចចិត្ត​របៀប​ព្យាបាល​ដែល​ល្អ​បំផុត​ដល់​អ្នកជំងឺ​។ ខាងក្រោម​នេះ​ជា​តេស្ត​សម្រាប់​កំណត់​អំពី​ដំណាក់កាល​របស់​ជំងឺ​៖
– តេស្ត​ដោយ​ការ​ថត​រូបភាព​វេជ្ជសាស្ត្រ​៖ តេស្ត​មានដូចជា CT Scan និង Position Emission Tomography (PET)​។​
– ការវះកាត់​បើក​មើល​ស្ថានភាព​៖ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ឱ្យ​ធ្វើ​ការវះកាត់​ដើម្បី​មើល​រោគសញ្ញា​ដែល​ជំងឺមហារីក​រាតត្បាត​ក្នុង​ពោះ និង​ក្រពះ​។ ការវះកាត់​បែបនេះ​ច្រើន​តែ​ធ្វើ​ឡើង​ដោយ​ការប្រើ​បំពុង​ឆ្លុះ​។ មានន័យ​ថា គ្រូពេទ្យ​វះកាត់​អាច​វះ​បើក​ពោះ​ក្នុង​ទំហំ​តូចៗ​ជាច្រើន​កន្លែង​លើ​ពោះ និង​ដាក់​កាំ​មេ​រ៉ា​ពិសេស​ចូលទៅ​ក្នុង​ពោះ​ដើម្បី​មើល ក៏ដូចជា​តាមដាន​ស្ថានភាព​ជំងឺ​ក្នុង​បន្ទប់​វះកាត់​។ តេស្ត​ផ្សេងៗ​ទៀត​ប្រហែលជា​ត្រូវ​ធ្វើ​ដែរ​អាស្រ័យ​ទៅតាម​ស្ថានភាព​របស់​អ្នកជំងឺ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង