តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ក្រចក​របស់​អ្នក​អាច​បង្ហាញ ពី​សុខភាព​ទាំងអស់​របស់​អ្នក​បាន ?​ស្នាម​ពណ៌​ស​ដែល​មាន​នៅ​លើ​ក្រចក​នៅទីនេះ ឬ ស្នាម​ពណ៌​ក្រហម​ងៗ​នៅ​ទីនោះ ឬ ក៏​ស្នាម​អង្កា​ញ់ៗ និង​​កំពក​នៅលើ​ក្រចក​របស់​អ្នក អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន ដែល​មាន​នៅក្នុង​ខ្លួន​អ្នក ។​បញ្ហា​ជាច្រើន​ដែល​ជាប់​ទាក់ទង​នឹង ថ្លើម​, សួត និង បេះដូង​អាច​លេចឡើង​នៅលើ​ក្រចក​របស់​អ្នក ។ សូម​បន្ត​អាន អត្ថបទ​នេះ ដើម្បី​ដឹង​ថា​តើ​មាន​អាថ៌កំបាំង​អ្វី​ខ្លះ ដែល​ក្រចក​របស់​អ្នក​អាច​បង្ហាញ​បាន ។​

ក្រចក​ដែល​មាន​ពណ៌​ស្លេកស្លាំង​

​ក្រចក​ដែល​មាន​សភាព​ស្លេកស្លាំង​ខ្លាំង ពេល​ខ្លះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ មួយចំនួន​ដូចជា​

·         ជំងឺ​កង្វះ​ឈាម​ក្រហម​

·         ជំងឺខ្សោយបេះដូង​ដោយសារ​ការ​ស្លាក់​ឈាម​

·         ជំងឺ​ថ្លើម​

·         ជំងឺ​កង្វះ​អាហារ​រូបត្ថ​ម្ភ​

ក្រចក​ដែល​មាន​ពណ៌​ស​ស្រអាប់​

     ប្រសិនបើ​ក្រចក​របស់​អ្នក ភាគច្រើន​មាន​ពណ៌​ស​ស្រអាប់ និង មាន​គែម​ពណ៌​ខ្មៅ​ដិត នេះ​ជា​សញ្ញា​ដែល​​បង្ហាញ​ប្រាប់​ពី បញ្ហា​របស់​របស់​ថ្លើម ដូច​ជា​ជំងឺ​រលាក​ថ្លើម​ជាដើម ។ នៅក្នុង​រូបភាព​នេះ អ្នក​ក៏​អាច​ឃើញ​ក្រចក​អ្នក​​មាន​ខាន់លឿង​ផងដែរ ដែល​នេះ​ជា​សញ្ញា​ផ្សេងទៀត​នៃ​បញ្ហា​របស់​ថ្លើម ។​

ក្រចក​ដែល​មាន​ពណ៌​លឿង​

       មួយ​ក្នុងចំណោម​មូលហេតុ​ទូទៅ ដែល​បណ្តាលអោយមាន​ក្រចក​ពណ៌​លឿង​នេះ គឺ​បណ្តាលមកពី​ការចំលង​មេរោគ​របស់​ពពួក​ផ្សិត​។ ប្រសិនបើ​ការ​ចំលងរោគ​នោះ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ក្រចក​របស់​អ្នក​អាច​រួញ​ខ្លី​, ឡើង​​ក្រាស់ និង​មាន​ស្នាម​ប្រេះ​។ នៅក្នុង​ករណី​ដ៏​កម្រ ក្រចក​ពណ៌​លឿង​អាច​ចង្អុលបង្ហាញ​អ្នក​ពី ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​​ជាងនេះទៀត មានដូចជា ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​កំរិតធ្ងន់​, ជំងឺ​សួត​, ជំងឺ​ទឹកនោម​ផ្អែម ឬ ក៏​រោគ​សើរ​ស្បែក​ផ្សេងទៀត​។​

ក្រចក​ដែល​មាន​ពណ៌​រាង​ខៀវ​

     ក្រចក​ដែល​មាន​ពណ៌​ខៀវ​ព្រឿងៗ អាច​មានន័យថា​ខ្លួនប្រាណ​របស់​អ្នក គឺ​មិន​បាន​ទទួលយក​អុកស៊ីសែន គ្រប់គ្រាន់​នោះ​ទេ ។​វា​ក៏​អាច​បង្ហាញ​ប្រាប់​អ្នក ពី​ការ​ចំលងរោគ​នៅក្នុង​សួត ដូច​ជា​ជំងឺ​រលាក​ស្រោម​សួត​។  បញ្ហា​​របស់​បេះដូង​មួយចំនួន ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយ​ក្រចក​ពណ៌​ខៀវ​នេះ​ផង​ដែរ​។​

​ក្រចក​ដែលមាន​រាង​ជ្រួញ​អង្កា​ញ់ៗ​

      ប្រសិនបើ ស្រទាប់​ខាង​លើ​របស់​ក្រចក​របស់​អ្នក​ឡើង​ជ្រួញ​អង្កាញ់ៗ និង ផត​ចូលក្នុង វា​អាច​ជា​សញ្ញា​មុនដំបូង​​នៃ​រោគ​សើរ​ស្បែក ឬ ការ​រលាក​សន្លាក់​។ ការ​ហើរ​ពណ៌​នៃ​ក្រចក​ជាទូទៅ​តែងតែ​កើតមាន ហើយ​ស្បែក​នៅ​ខាង​ក្រោម​ក្រចក​អាច​មើលទៅ ហាក់ដូចជា​មាន​ពណ៌​ក្រហម​ត្នោត ។​

ក្រចក​ដែលមាន​ស្នាម​ប្រេះ និង បែក​

      ក្រចក​ដែល​ស្ងួត  និង ផុយស្រួយ​ដែលជា​ញឹកញាប់ តែងតែ​ប្រេះ និង បែក​អាច​ជាប់ទាក់ទង​នឹង​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​។ ការ​ប្រេះ ឬ បែក​ក្រចក​ដែល​រួម​ជាមួយនឹង ស្នាម​ពណ៌​លឿង​ប្រឿងៗ ទំនង​ដូចជា​បណ្តាលមកពី ការ​ចំលងរោគ​ពពួក​ផ្សិត ។​

​ក្រចក​ប៉ោង​ដែល​មាន​ស្នាម​ផ្នត់​

     ប្រសិនបើ​ស្បែក​នៅ​ជុំវិញ​ក្រចក​អ្នក ឡើង​ក្រហម និង ប៉ោង វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​រលាក​នូវ ក្រចក​ដែល​មាន​ស្នាម​ផ្នត់​។ វា​ក៏​ប្រហែល​ជា​លទ្ធផល​នៃ​ជំងឺរបេង​ស្បែក ឬ  ភាព​មិន​ប្រក្រតី​របស់​ជាលិកា​សន្ធាន​ផ្សេងទៀត​។​ការ​ចំលងរោគ ក៏​អាច​បណ្តាលអោយ​ក្រចក​អ្នក​មាន​សភាព​ពណ៌​ក្រហម និង រលាក​ផងដែរ​។​

​ក្រចក​ដែលមាន​ស្នាម​ខ្មៅ​នៅ​ផ្នែក​ខាងក្រោម​

 ស្នាម​ខ្មៅ​ដែល​មាន​នៅ​ផ្នែក​ខាងក្រោម​ក្រចក​របស់​អ្នក គួរតែ​ត្រូវ​ធ្វើ​ការស្រាវជ្រាវ​អោយបាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើបាន ។ ពេលខ្លះ ពួកវា​អាច​បណ្តាលមកពី ដុំ​ខ្មៅ​ជាំៗ ដែល​ជា​ប្រភេទ​មហារីក​ស្បែក​ដ៏​គ្រោះថ្នាក់​​បំផុត​។​

​ការ​ខាំ​កកេរ​ក្រចក​

    ការ​ខាំ​ក្រចក​របស់​អ្នក ប្រហែលជា​មិន​មាន​អ្វី​លើសពី​ទំលាប់​ចាស់​របស់​អ្នកនោះ​ទេ តែ​នៅក្នុង​ករណី​ខ្លះ វា​ជា​សញ្ញា​នៃ​ការ​ថប់​បារម្ភ​យូរអង្វែង ដែល​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ការព្យាបាល​។ ការ​ខាំ ឬ ក្តិច​ក្រចក​ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង ភាពមិនប្រក្រតី​នៃ​ការ​ឈ្លក់​វង្វេង​ដែល​អត់ទ្រាំ​មិន​បាន ។​  ប្រសិនបើ​អ្នក មិន​អាច​បញ្ឈប់​ស្ថានភាព​នេះ​បាន វា​ពិត​ជា​សំខាន់​ណាស់​សំរាប់​អ្នក​ក្នុង ការពិភាក្សា​បញ្ហា​នេះ​ជា​មួយ​វេជ្ជបណ្ឌិត​របស់​អ្នក​។​

​ក្រចក​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការសង្ស័យ​ប៉ុណ្ណោះ​

      ទោះបីជា​ក្រចក​មាន​ការផ្លាស់ប្តូរ រួមជាមួយ​នឹង​ស្ថានភាព​ផ្សេង​ទៀត​ជាច្រើន ការប្រែប្រួល​ទាំងនេះ​កម្រ​ជា​សញ្ញា​ដំបូង​ណាស់ ។ ហើយ​ភាពមិនប្រក្រតី​នៃ​ក្រចក​ជាច្រើន​ទៀត គឺ​មិន​មាន​ផលប៉ះពាល់​អី្វ​នោះទេ អ្នក​រាល់គ្នា​ដែល​មាន​ក្រចក​ពណ៌​ស មិនមែន​បានន័យថា សុទ្ធតែ​មាន​រោគ​រលាក​ថ្លើម​នោះទេ​។ ប្រសិនបើ​អ្នក​មាន​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​រូបរាង​របស់​ក្រចក​អ្នកនោះ អ្នក​អាច​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ផ្នែក​សើរ​ស្បែក ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង