ទោះបីជារាងកាយអ្នក អាចនឹងអនុញ្ញាតអោយ បាក់តេរីដែលបង្កជំងឺរបេង ធ្វើការស្នាក់នៅក្នុងខ្លួនអ្នក ក៏ជាធម្មតាប្រព័ន្ធការពារភាពសុំាអ្នក អាចការពារអ្នកមិនអោយឈឺបានដែរ។ សម្រាប់មូលហេតុនេះ វេជ្ជបណ្ឌិត អាចនឹងធ្វើការបែកចែក នូវភាពខុសគ្នារវាង៖
• រយៈពេលសំងំរបស់ជំងឺរបេង។ នៅក្នុងស្ថានភាពនេះ អ្នកបានមាននូវ ការចម្លងនូវជំងឺរបេងហើយ ប៉ុន្តែបាក់តេរីទាំងនោះ គឺស្ថិតនៅក្នុងខ្លួនអ្នក ក្នុងស្ថានភាពអសកម្ម និង មិនបណ្តាលអោយមាន រោគសញ្ញាអ្វីនោះទេ។ ហើយក្នុងដំណាក់កាលនេះ គឺវាមិនបានធ្វើការចម្លងទៅកាន់អ្នកដទៃទេ។
• ដំណាក់កាលសកម្មនៃជំងឺរបេង។ ក្នុងស្ថានភាពនេះ វាអាចធ្វើអោយអ្នកឈឺ និង អាចចម្លងជំងឺ នេះទៅកាន់អ្នកដទៃបាន។ វាអាចកើតមានបាន នៅក្នុងសប្តាហ៍ដំបូង បន្ទាប់ពី អ្នកមានការចម្លង រោគជាមួយនឹង បាក់តេរីរបស់ជំងឺរបេង ឬ ក៏វាប្រហែលជាអាចកើតមាន ក្នុងរយៈពេល ជាច្រើន ឆ្នាំក្រោយមកទៀត។ មនុស្សភាគច្រើន ដែលបានឆ្លងនូវមេរោគរបស់ជំងឺរបេង គឺមិនដែលមានការ វិវត្តន៍ទៅជា ជំងឺរបេងដែលសកម្មនោះទេ។
សញ្ញា និង រោគសញ្ញា នៃដំណាក់កាលសកម្មរបស់ជំងឺរបេងរួមមានដូចជា៖
• ក្អក។
• ស្រកទំងន់ដោយមិនមានមូលហេតុច្បាស់លាស់។
• អស់កំលាំង។
• គ្រុនក្តៅ។
• បែកញើសក្នុងពេលយប់។
• មានគ្រុនរងារ។
• មិនសូវឃ្លានបាយ។
តើសិរីរៈណាខ្លះ ដែលរងនូវផលប៉ះពាល់?
ជំងឺរបេងជាធម្មតា គឺវាធ្វើការវាយប្រហារទៅលើសួតរបស់អ្នក។ សញ្ញា និង រោគសញ្ញា នៃជំងឺរបេង នៃសួតមានដូចជា៖
• មានការក្អក ដែលមានរយៈពេល ៣សប្តាហ៍ ឬ ច្រើនជាងនេះ។
• ក្អកធ្លាក់ឈាម។
• មានការឈឺចាប់ក្នុងទ្រូង ឬ មានការឈឺចាប់នៅពេលដកដង្ហើម ឬ ក្អក។
ប៉ុន្តែជំងឺរបេង ក៏អាចផ្តល់ផលប៉ះពាល់ដល់ ផ្នែកផ្សេងទៀតនៃរាងកាយរបស់យើងបានផងដែរ វារួមមានដូចជា៖ តម្រងនោម, ខួរឆ្អឹងខ្នង ឬ ខួរក្បាលរបស់អ្នក។ នៅពេលដែលជំងឺរបេងកើតមាន នៅខាងក្រៅសួតរបស់អ្នក នោះរោគសញ្ញាអាចមានភាពខុសៗគ្នា ដោយអាស្រ័យទៅលើ សិរីរៈ ដែលរង ការវាយប្រហារ។ ជាឧទាហរណ៍ ជំងឺរបេងខួរឆ្អឹងខ្នង អាចនឹងធ្វើអោយអ្នក មានការឈឺចាប់នៅនឹងខ្នង និង ជំងឺរបេងនៅតម្រងនោម អាចនឹងធ្វើអោយ មានឈាមនៅក្នុងទឹកនោមអ្នក។
តើនៅពេលណា ដែលអ្នកគួរទៅជួបនឹងគ្រូពេទ្យ ?
អ្នកត្រូវទៅអោយគ្រូពេទ្យ ធ្វើការពិនិត្យប្រសិនបើអ្នកមាន គ្រុនក្តៅ ,មានការស្រកទំងន់ដោយមិនមាន មូលហេតុច្បាស់លាស់, បែកញើសក្នុងពេលយប់ជាខ្លាំង ឬ ក្អកជាប់ជាបន្ត។ ទាំងនេះ ជារឿយៗគឺជា សញ្ញានៃជំងឺរបេង ប៉ុន្តែវាក៏អាចបណ្តាលមកពី បញ្ហាផ្នែកវេជ្ជសាស្ត្រដទៃៗទៀតផងដែរ។ គ្រូពេទ្យនឹង អាចធ្វើតេស្តពិនិត្យ រកមើល ដើម្បីកំណត់ពីមូលហេតុអោយបានច្បាស់លាស់។
ផលលំបាក
បើជំងឺនេះមិនត្រូវបានទទួលការព្យាបាល អោយបានត្រឹមត្រូវនោះទេ នោះវានឹងអាចធ្វើអោយអ្នកជំងឺ ស្លាប់បាន។ ការមិនព្យាបាលនូវជំងឺរបេង ក្នុងដំណាក់កាលសកម្ម ជាធម្មតា វាអាចប៉ះពាល់ទៅលើ សួត ប៉ុន្តែវាក៏អាចរាលដាលទៅដល់ ផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកផងដែរ តាមរយៈចរន្តឈាម។ ឧទាហរណ៍ មានដូចជា៖
• ឆ្អឹង។ ការឈឺចាប់នៅឆ្នឹងខ្នង និង ការខូចខាតដល់សន្លាក់អាចជាលទ្ធផល នៃការចម្លងរោគនៃជំងឺ របេង ទៅកាន់ឆ្អឹង។ នៅក្នុងករណីជាច្រើន ឆ្អឹងជំនីក៏ត្រូវបានរងផលប៉ះពាល់ផងដែរ។
• ខួរក្បាល។ ជំងឺរបេងនៅក្នុងខួរក្បាល អាចធ្វើអោយមាននូវជំងឺរលាកស្រោមខួរក្បាល និង ពេលខ្លះទៀត ការហើមភ្នាសដែលស្រោបខួរក្បាល និង ខួរឆ្អឹងខ្នង ដែលអាចធ្វើអោយអ្នកជំងឺ ស្លាប់បាន។
• ថ្លើម ឬ តម្រងនោម។ ថ្លើម និង តម្រងនោមរបស់អ្នក គឺជួយដល់ការច្រោះនូវកាកសំណល់ និង ភាពមិនសុទ្ធល្អចេញពីក្នុងចរន្តឈាមរបស់អ្នក។ តែមុខងារនេះនឹងត្រូវបានចុះខ្សោយ ប្រសិនបើ ជំងឺរបេងបានរីករាលដាលប៉ះពាល់ដល់ ថ្លើម និង តម្រងនោមរបស់អ្នក។
• បេះដូង។ ជំងឺរបេង អាចបំផ្លាញដល់ ជាលិកាដែលនៅជុំវិញ បេះដូងរបស់អ្នក ដែលវានឹងបណ្តាល អោយមានការរលាក និង មានដក់នូវសារធាតុរាវ ហើយវាអាចបង្អាក់ដល់ មុខងាររបស់បេះដូង ក្នុងការលោតច្របាច់បញ្ចេញឈាម អោយមានប្រសិទ្ធភាព។ ក្នុងស្ថានភាព នេះ វាក៏អាចធ្វើអោយអ្នកជំងឺស្លាប់បានផងដែរ ៕