ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា

ឆ្នាំរកា ជាបុគ្គលដែលរកប៉ុណ្ណា ចាយប៉ុណ្ណឹង មិនចេះសល់ឡើយ។ ប៉ុន្តែក្នុងឆ្នាំនេះ នឹងមានការប្រែប្រួលខ្លាំង ដោយគេអាចរកបានលុយដែលចាយយ៉ាងណាក៏មិនចេះអស់ដែរ។ ដូចនេះ គេនឹងមិនព្រួយរឿងគ្មានប្រាក់ទៀតទេ។

ឆ្នាំឆ្លូវ

ឆ្នាំឆ្លូវ ឆ្នាំមុនបំណុលអាចនឹងច្រើនខ្លាំង ដោយដើរដល់ណាក៏ឃើញតែបំណុលដែរ។ ប៉ុន្តែក្នុងឆ្នាំនេះ នឹងមានទេវតាទ្រព្យតាមថែរក្សាខ្លាំង ដោយអាចប្រមូលបានប្រាក់ដែលចាយមិនចេះអស់ឡើយ។ ដូចនេះ គណនីសន្សំប្រាក់នឹងកើនលេខខ្លាំងណាស់។

ឆ្នាំជូត

ឆ្នាំជូត ជាអ្នកដែលចូលចិត្តធ្វើការបណ្តាក់ទុនណាស់ តែឆ្នាំមុនគឺខាតច្រើន។ ប៉ុន្តែចូលដល់ឆ្នាំនេះ នឹងមានផ្កាយសំណាងតាមថែរក្សា ដោយអាចចាប់បានឱកាសធំៗណាស់។ ដូចនេះ​ ចំណូលនឹងកើនខ្លាំងតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង