​ជំងឺមហារីក​ថ្លើម​គឺ​សំដៅ​ទៅលើ​ថ្លើម​ដែល​ជា​ជំងឺ​មហារីក​ប្រភេទ​កាច បើ​គិត​តាម​មធ្យមភាគ​ទៅ​គឺ​អ្នកជំងឺ​ដែល​មាន​វ័យ​ចាប់ពី​44​ឆ្នាំ​។ ព្យាបាល​មហា​រីកថ្លើម​មិន​ទាន់​ពេលវេលា​ឬ​ក៏​ជ្រើសរើស​ការព្យាបាល​មិនត្រូវ​តាម​គោលការណ៍​ទេនោះ ជា​មធ្យម​ពេលវេលា​នៃ​ការរក្សា​អាយុ​រស់នៅ​គឺ​បាន​តែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​។ពីព្រោះ​ដំណាក់កាល​ដំបូង​នៃ​ជំងឺមហារីក​នេះ​វា​មិន​មាន​លក្ខណៈ​ប្លែក​បង្ហាញអោយឃើញ​នោះទេ នៅពេល​ដែល​រកឃើញថា​មាន​កើត​ជំងឺ នេះ​ភាគច្រើន​វា​ស្ថិត​ក្នុង​ដំណាក់​កណ្តាល ឬ​ចុងក្រោយ​ទៅហើយ ដូច្នេះ​ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺមហារីក​ថ្លើម​ឲ្យបាន​ត្រឹមត្រូវ​ទាន់ពេលវេលា​ពិតជា​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់​។​

​តើ​ជំងឺ​មហារីក​ថ្លើម អាច​ត្រូវបាន​គេ​ពិនិត្យ​តាមដាន​រក ដោយ​វិធី​ណាខ្លះ​?

1.​ត្រួតពិនិត្យ​តាម​រយៈ CT

​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ការត្រួតពិនិត្យ​តាម​CT គឺជា​មធ្យោបាយ​ឬ​ក៏​ជា​ឧបករណ៍​មួយ​ល្អ បំផុត​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺមហារីក​ថ្លើម ត្រួតពិនិត្យ​តាម​CT​នេះ​ផង​ដែរ​អាច​រកឃើញ​យ៉ាង​ច្បាស់លាស់​នូវ​រូបសណ្ឋាន​តូច​ឬ​ធំ កត្តា​រឺ​បដិវេណ​នៃ​រាង្គ​កាយរ​បស់​អ្នកជំងឺ​ផង​ដែរ​។​ក្រៅពី​នោះ​ទៀត​គឺ​ព្យាល​បាលតា​មម៉ាស៊ីន​ស្គេ​ន​ដើម្បី​វែកញែក​រក​នូវ​បំពង់​ល្អិតៗ ដែល​ខូចខាត​នៃបដិ​វេណ​ថ្លើម យើង​ប្រើ​ម៉ាស៊ីន CT​ប្រភេទ​នេះ​អាច​រកឃើញ​យ៉ាង​ច្បាស់លាស់​នូវ​សរសៃឈាម​គ្រប់​ផ្នែក​នៃ​ថ្លើម​និង​ជាពិសេស​អាច​ឆ្លុះ​ឃើញ​នូវ​ដុំ​សាច់​មហារីក​ដែល​នៅក្នុង​នេះ​ផងដែរ​។

2. ម៉ាស៊ីន MRI

បើ​និយាយ​ចំពោះ​ម៉ាស៊ីន​ប្រភេទ​នេះ​វា​ងាយស្រួល​ក្នុងការ​ធ្វើ​រោគវិនិច្ឆ័យ​និង​ត្រួតពិនិត្យ​បាន​យ៉ាង​ល្អិតល្អន់​បំផុត​ចំពោះ​មហារីក​ថ្លើម​ប្រភេទ​ស្រាល ។ បើ​និយាយ​ចំពោះ​មហារីក​ជា​ដុំ​សាច់​ស្លូត ម៉ាស៊ីន​ប្រភេទ​នេះ​វា​មាន​អត្ថប្រយោជន៏​យ៉ាងច្រើន​ក្នុង​ការត្រួតពិនិត្យ បន្ថែម ​ពី​នេះ​ទៅទៀត អ្នកជំងឺ​ដែល​បាន​ធ្វើ​ការវិនិច្ឆ័យ​ដោយ​ម៉ាស៊ីន CT នោះ​រួច​ក៏​មក​ធ្វើការ​ព្យាល ​បាល​ដោយ​ម៉ាស៊ីន​ប្រភេទ​នេះ​បន្ថែម​ទៀត​ដែរ​។

3. ប្រូតេអ៊ីន AFP

​នៅ​វិស័យ​សុខាភិបាល ប្រូតេអ៊ីន AFP នាពេល​បច្ចុប្បន្ន​នេះ​វា​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការវិនិច្ឆ័យ​រោគ​ជំងឺមហារីក​ថ្លើម នេះ​គឺជា​វិធី​ពិតជា​ក់លាក់​និង​ងាយស្រួល​សម្រាប់ធ្វើ​យកមក​ប្រើប្រាស់ ។ អ្នកជំងឺ​ដែល​កើត​មេរោគ​រលាក​ថ្លើម​ងាយ​នឹង​ឈានទៅរក​ឬ​ឆ្លង ​ជំងឺមហារីក​ថ្លើម ហើយ​អ្នកមាន​ជំងឺមហារីក​ថ្លើម​ងាយ​នឹងមាន ប្រួតេអ៊ីន AFP​កើនឡើង ​ប៉ុន្តែ​មិនមែន​ទាំងអស់​នៃ​អ្នក​កើត​ជំងឺ​មហា​រី​ថ្លើម​នោះទេ​ដែល​មាន​ប្រូតេអ៊ីន​នេះ ដូច្នេះ​ហើយ​អ្នកជំងឺ​ដែល​កើត​ជំងឺ​រលាក​ថ្លើម​រីងរៃ​មាន ប្រូតេអ៊ីន​AFP ធម្មតា​និង​មិន​លាតត្រដាង​អ្វី​ឡើយ​។

4. ការត្រួតពិនិត្យ​ដោយ​តាមរយៈ​អេកូ

​ជា​ទួទៅ​លក្ខណៈ​ដូច​ខាងក្រោម អេកូ​គឺ​គេ​ប្រើ​ក្រោយ​ពី​អ្នកជំងឺ​បាន​ព្យាល​បាល​រួច ​បន្ទាប់មក​គេ​នឹង​ចាប់​ត្រួតពិនិត្យ​ឡើងវិញ វិធី​នេះ​បើ​និយាយ​ចំពោះ​ការធ្វើ​រោគ​វិនិច្ឆ័យ ​វា​អាច​បង្ហាញ​ថា​ដុំ​សាច់​មហារីក​មាន​លក្ខណៈ​តូច​ឬ​ក៏​ធំ ធ្វើការ​វិនិច្ឆ័យ​លក្ខណៈ​ប្រភេទ ​ដុំ​មហា​រីកថ្លើម​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​។ ​អ្នកជំនាញ​នៅ​មន្ទី​ពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​បាន​រំលឹកថា ៖ នៅ​ពេល​ធ្វើការ
​វិនិច្ឆ័យ​រោគ​មហា​រីកថ្លើម​ត្រូវតែ​មក​មន្ទី​ពេទ្យ​ណា​ដែល​មាន​ជំនាញ​ក្នុង​ការព្យាលបាល ​ជំងឺមហារីក ទើប​អាច​ធានាបាន​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់​ហើយ​ជាពិសេស​នោះ​មាន ​លក្ខណៈ​សុវត្ថិភាព​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង