សញ្ញា និង រោគសញ្ញានៃជំងឺខ្វះឈាម គឺមានលក្ខណៈខុសៗគ្នា ដោយអាស្រ័យទៅតាម មូលហេតុ នៃជំងឺកង្វះគ្រាប់ឈាមរបស់អ្នក ប៉ុន្តែវាអាចនឹងរួមមាននូវលក្ខណៈគួរអោយ កត់សម្គាល់ដូចខាង ក្រោមនេះ ៖
១-អស់កម្លាំង
២-ស្បែកស្លេកស្លាំង
៣-ចង្វាក់បេះដូងញាប់ ឬ មិនទៀងទាត់
៤-ដកដង្ហើមខ្លីៗ
៥-ឈឺទ្រូង
៦-វិលមុខ
៧-ត្រជាក់ចុងដៃ ចុងជើង
៨-ឈឺក្បាល ។

ក្នុងករណីដំបូង ជំងឺកង្វះគ្រាប់ឈាមក្រហម អាចមានកម្រិតស្រាល ដែលយើងមិនអាចនឹង កត់ សម្គាល់បាន។ ប៉ុន្តែសញ្ញា និង រោគសញ្ញារបស់វា អាចនឹងកើនឡើងបាន នៅពេលដែលសភាពរបស់វា ប្រែកាន់តែអាក្រក់ឡើង ។
នៅពេលណាដែលអ្នកគួរទៅអោយគ្រូពេទ្យធ្វើការពិនិត្យ?
អ្នកត្រូវធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នកមានអារម្មណ៍ថា អស់កម្លាំង ដោយមិនដឹង ពីមូលហេតុជាក់លាក់ណាមួយ។ ជំងឺនៃកង្វះគ្រាប់ឈាមក្រហមប្រភេទខ្លះ មានដូចជា ជំងឺស្លេកស្លាំង ដោយសារកង្វះជាតិដែក គឺតែងកើតមានជាទូទៅ។ អាការៈអស់កម្លាំង អាចបណ្តាលមកពី មូលហេតុ ផ្សេងៗជាច្រើន ក្រៅពីបញ្ហានៃជំងឺកង្វះឈាម ដូច្នេះអ្នកមិនត្រូវតែងតែចាត់ទុក ថាការអស់កម្លាំងរបស់ សុទ្ធតែបណ្តាលមកពីជំងឺនេះនោះទេ។
មានមនុស្សមួយចំនួន បានដឹងពីសភាពអេម៉ូក្លូប៊ីនរបស់គេ ថាមានកម្រិតទាប ដែលវាអាច បង្ហាញ ប្រាប់ពីជំងឺកង្វះគ្រាប់ឈាមបាន នៅពេលដែលពួកគេបានទៅ ធ្វើការបរិច្ចាគឈាម ។ កម្រិតអេម៉ូក្លូប៊ីន ទាបអាចជា បញ្ហាបណ្តោះអាសន្នមួយ ដែលនឹងត្រូវអាចដោះស្រាយបាន ដោយការទទូលទាននូវ ប្រភេទ អាហារដែលសំបូរជាតិដែក អោយបានច្រើន ឬ ក៏ទទូលទានថ្នាំគ្រាប់វីតាមីនចំរុះ ដែលមាន ផ្ទុកសារជាតិដែកបន្ថែម ។
តែទោះជាយ៉ាងណាក៏ដោយ វាអាចជាសញ្ញានៃការព្រមាន នៃការបាត់បង់ ឈាមនៅក្នុងរាងកាយ ដែលវាអាចនឹងបណ្តាលអោយអ្នក មានវិបត្តិនៃកង្វះសារជាតិដែក។ ប្រសិនបើ អ្នកត្រូវបានគ្រូពេទ្យប្រាប់ថា អ្នកមិនអាចធ្វើការបរិច្ចាគឈាមបាន ដោយសារតែកម្រិតអេម៉ូក្លូប៊ីនរបស់ អ្នកទាប នោះអ្នកត្រូវធ្វើការណាត់ជួបជាមួយនឹង គ្រូពេទ្យដើម្បីធ្វើការពិនិត្យតាមដាន ពីសុខភាពរបស់ អ្នកអោយបានច្បាស់លាស់ ៕